[ ប្រលានយន្តហោះ Incheon ]
ជំហានជើងខ្លីៗ. បោះទៅញាប់ៗ. ខណៈដែលដៃម្ខាងកាន់ដៃលោក Jeon ជាប់ហាក់ដូចជាខ្លាចរបូតណាស់ណា៎អញ្ចឹង ។
« ហាមលួចមានស្រីហ្ហាស៎ តែអូនដឹងអូនកាត់ » Tae លើកម្រាមដៃ 2 ជារូបកន្រ្ដៃ សម្លឹងទៅនាយកម្លោះដោយក្រសែភ្នែក ខ្លាឃើញចំណី Jungkook ឯណេះវិញក៏ណាស់ណា៎ទៅទៀត ខំយកដៃទៅខ្ទប់ខោផងអីផង ។
ដោយសារតែ លោក Kim បានសរសេរអ្វីៗ. ទុកអោយនាយតូចរួចរាល់ហើយ ហើយគេក៏ត្រូវធ្វើតាមអ្វីដែលគាត់សរសេរដែលទើបនៅពេលដែលមានវ័យ 18 ឆ្នាំ គេមានសិទ្ធពេញលេញក្នុងការក្ដោបក្ដាប់វាក្នុងដៃ ។
អ្នកស្រី Jeon ទើបតែជួបស្វាមីបានប៉ុន្មានខែសោះ គាត់ក៏ត្រូវទៅមើលថែនាយតូចទៅហើយ ហើយម្ដងនេះត្រូវទៅយូរថែមទៀតផង ។
រំលងប៉ុន្មានម៉ោងក្រោយមក យាន្តជំនិះអាកាសចរណ៍ក៏បន្ទាបខ្លួនយឺតៗ. ទម្លាក់កង់អោយកកិតនៅថ្នល់កៅស៊ូនាទីធ្លាចំណតដ៏ធំល្វើងល្វើយ ។
លោក Jeon ក៏កាន់ដៃនាយតូចដើរចេញពីតួយន្តហោះដូចជាអ្នកដំណើរដទៃទៀតដែរ ។ ក្រុមហ៊ុនដឹកជញ្ជូន គឺជាក្រមហ៊ុនរបស់គ្រួសារ Kim ហើតតទៅមុខប្រធានក្រុមហ៊ុនរបស់ពួកគេគឺជានាយតូចកាចឆ្នាស់ម្នាក់នេះហើយ ប៉ុន្តែបច្ចុប្បន្នអ្នកដែលគ្រប់គ្រងបណ្ដោះអាសន្នគឺជាប៉ារបស់ Jungkook ។
« Wow.. !! » លោក Jeon និង Tae ដើរចុះពីក្នុងឡានបន្ទាប់ពីកង់ឡានលែងធ្វើចលនា ។ នាយតូចភ្លាត់មាត់ សម្លឹងទៅមើលវីឡាដ៏ស្កឹមស្កៃរបស់ ប៉ាម៉ាក់ខ្លួនបន្តិច រួចទើបបោះជំហានដើរតាមប៉ារបស់នាយកម្លោះ Jungkook ចូលទៅខាងក្នុង មើលអោយសព្វជ្រុងជ្រោយ ដោយសារតែមានអ្នកបម្រើរៀបចំសម្អាតរាល់ថ្ងៃ រងចាំតែនាយតូចមកដល់ប៉ុណ្ណោះ ។
« អ្នកប្រុស » អុំបម្រើនៅផ្ទះនេះជាប្រចាំ គាត់ជាជនជាតិកូរ៉េនោះទេ ឈរអោនគំនាបដាក់នាយតូចនឹងលោក Jeon ហើយគាត់ក៏ឈោងយកវ៉ាលីពីលោក Jeon មកកាន់ ។
« ខ្ញុំបានរៀបចំបន្ទប់ជូនរួចរាល់ហើយ សូមអញ្ចើញមកខាងនេះ » នាយតូចក៏ដើរទៅខាងលើតាមអុំ Nim ចំណែកឯលោក Jeon ក៏បន្ទាបខ្លួនអង្គុយលើសាឡុង ដកទូរស័ព្ទចេញពីហោប៉ៅដើម្បី Call ទៅរកអ្នកស្រី Jeon ។
YOU ARE READING
✰ ខ្ញុំស្រឡាញ់អ្នក ✰
Random# គេជាក្មេងគួរអោយស្រឡាញ់ គួរអោយខ្នាញ់បំផុតហើយ # ក្ដីស្រឡាញ់មិនដែលប្រួសប្រែ # អូនស្រឡាញ់បង # ដោយសារតែជម្ងឺចម្លែករបស់ Taehyung ទើបតម្រូវអោយពួកគេទាំងពីរនាក់រៀបការជាមួយគ្នា « ពេលនេះបងស្រឡាញ់អូនហើយ តើអូនចង់យ៉ាងមិចទៀត Tae?? » 8 / 09 / 2021 Jen jasmine