✰ EP.06 យើងស្រឡាញ់តែគាត់ម្នាក់ប៉ុណ្ណោះ ✰

322 31 1
                                    

Tae ដើរទាំងគ្មានព្រឹលឹងក្នុងខ្លួនទៅរកបន្ទប់គេងតាំងពីក្មេងនោះ ទម្លាក់ខ្លួនមួយទំហឹងទៅលើពូក ដៃស្រឡូនលើកមកស្ទាបទ្រូងខាងឆ្វេង មានអារម្មណ៍ថាវាលោតឡើងខ្លាំងៗ. របៀបឈឺយ៉ាងមិចមិនដឹងទេ ។

« តុកៗ. »

« ដល់ម៉ោងញុំាអាហារហើយអ្នកប្រុស៎ » ក្រោយពេល Taehyung ដើរមកបើកទ្វារអោយហើយ អុំ Choi ប្រាប់នាយតូច រួចទើបអោនគំនាបដាក់គេបន្តិច ដើរចុះទៅខាងក្រោមវិញ ។

- ព្រឹកថ្ងៃថ្មី -

« ហ្អឹកៗ. ហេតុអី?? ហេតុអី?? ហេតុអីគាត់មានសង្សារ?? ហេតុអី?? » Tae អង្គុយយំខ្លាំងៗ. ក្នុងហាងកាហ្វេដែលមានភ្ញៀវចម្រុះជនជាតិជាច្រើនអង្គុយញុំាកាហ្វេនិងនំជាមួយមិត្តភក្តិ អ្នករួមកាងារជាច្រើន នាំគ្នាសម្លឹងមើលព្រងព្រៀតទាំងងឿងឆ្ងល់ ។

« ឈប់យំទៅណា៎ យើងដឹងហើយថាឯងខូចចិត្ត » អ្នកគ្រូពេទ្យក្រមុំ Han Soyeon ឃើញហើយក៏មិនអាណិតមិនបាន ស៊កដៃទៅបោសអង្អែលស្មាគេតិចៗ. ប៉ុន្តែ Tae យំកាន់តែឮលើសដើម ផ្អើលសឹងតែអស់មួយហាងទៅហើយ ។

« ឯងមិនដឹងទេ យើងស្រឡាញ់គាត់តាំងពីក្មេងមកម្លេះ មិនគួរណា៎គាត់មើលមិនឃើញ ហើយមានសង្សារនោះទេ ហ្អឹកៗៗ. »

« ដោយសារតែពួកគេស្រឡាញ់គ្នា ឯងគួរតែកាត់ចិត្តទៅ Tae នៅលើលោកនេះមនុស្សប្រុសល្អមានច្រើនណាស់ »

« ហ្អឹកៗៗ. អត់ទេ គេជាមនុស្សប្រុសល្អសម្រាប់យើង ឯងអោយយើងកាត់ចិត្តដូចជាអោយយើងទៅស្លាប់យ៉ាងអញ្ចឹង ហ្អឹកៗៗ. »

« បើឯងមិនព្រមធ្វើតាមយើង ឯងមានតែអង្គុយយំខូចចិត្តទេណា៎ Tae ឯងស្រស់ស្អាត ច្បាស់ជាមានមនុស្សប្រុសជាច្រើន តម្រង់ជួរសុំស្រឡាញ់មិនខានទេ Tae »

« ហ្អឹកៗៗ. ឯងឈប់និយាយទៅ យើងស្រឡាញ់តែគាត់ម្នាក់ប៉ុណ្ណោះ ហ្អឹកៗៗ. »

« ហ្អឹម.. បើអញ្ចឹងយំអោយអស់មក ចាំយើងទិញក្រដាសជូតមាត់អោយ ក្រែងលោរអស់ »

« ហ្អឹកៗៗ. ហេតុអី ស្រីម្នាក់នោះ?? នាងល្អជាងយើងត្រង់ណា៎?? ហ្អឹកៗៗ. »

« បើនាងមិនល្អ ស្មានតែ Jeon Jungkookie របស់ឯងនោះស្រឡាញ់ហី »

« ហ្អឹកៗៗ. អញ្ចឹងមានន័យថាយើងអាក្រក់ណាស់មែនទេ ទើបគាត់មិនស្រឡាញ់ »

You've reached the end of published parts.

⏰ Last updated: Dec 24, 2021 ⏰

Add this story to your Library to get notified about new parts!

✰ ខ្ញុំស្រឡាញ់អ្នក ✰Where stories live. Discover now