១សប្តាហ៍ក្រោយមក...
សម្រាប់ថ្ងៃនេះគូស្នេហ៍ស្វាមីភរិយាថ្មីថ្មោងត្រូវក្រោកពីព្រលឹមដើម្បីរៀបចំខ្លួនធ្វើដំណើរទៅឡូសអាន់ជ័រលេសព្រោះជុងហ្គុកត្រូវនាំភរិយាឆ្នាស់សំណព្វចិត្ត គេទៅមើលការប្រគុំខនសឺតរបស់ក្រុមតារាចម្រៀងល្បីប្រចាំប្រទេសកូរ៉េគឺក្រុមBTS ហើយត្រូវឡើងយន្តហោះម៉ោង៨:៣០នាទីព្រឹកដោយអ្នកមានគុណទាំងសងខាងរួមទាំងបងប្រុសនាងតូចផងដែរមកជូនដំណើរពួកគេនៅ
អាកាសយាន្តដ្ឋានតូរ៉ុនតូភៀរសិនដែលធំជាងគេប្រចាំ
ប្រទេសកាណាដា តែស្រីតូចច្រឡឹងបែរជាងរងក់និងស្វាមីដែលគេមិនព្រមនាំនាងជិះយន្តហោះធម្មតា បែរជាជ្រើសជិះយន្តហោះផ្ទាល់ខ្លួន ដឹងទេថានាងមិនចូលចិត្ត នាងចង់ជិះជួបនិងហ្វេនៗឯទៀតនាងចង់ស្បាយដូចជាគេឯងដទៃ ដែលចេញដំណើរទៅមើលខនសឺតដូចនាងដែរ ។ការហោះហើយចំណាយពេលត្រឹមតែ២ម៉ោងនិង៤៥នាទី
យន្តហោះផ្ទាល់ខ្លួនក៍បានហោះមកដល់គោលដៅដោយសវត្តិភាព ជុងហ្គុកមិនបានគេងអូតែលឬគេងនៅទីណានោះទេគឺនាយនិងភរិយាទៅសម្រាក នៅវិមានបងប្រុសរបស់ខ្លួនណាមជូន ។តាមដងវិថីទៅវិមានរបស់ណាមជូន ឡានមុខក្រោយចំនួនប្រាំគ្រឿងដើម្បីការពារសុវត្តិភាពភរិយា សូម្បីតែអង្គរក្សខ្មាំងកាំភ្លើងក៍ជុងហ្គុកយកមកតាមដែរ ជុងហ្គុកមិនមែនចេះតែដើរហើរដោយមិនគិតពីសុវត្តិភាពជាមុននោះទេ អមដំណើរដូចអគ្គរាជទូតអញ្ចឹង។
« ហុឹកៗ ស្អប់ខ្លួនឯងណាស់ដាក់គេចុះ»ដៃតូចវាយតប់ទ្រូងមាំស្វាមីនាងឌឹបៗ គេកំពុងតែបីនាងចូលក្នុងទៅក្នុងវិមាន ព្រោះនាង
តូចរករឿងខ្លួនតាំងតែពីចេញមកពីកាណាដាររហូតដល់
ឡូសអាន់ជ័រលេស ហើយទោះនាយកម្លោះលួងលោមលើក
ហេតុផលយ៉ាងណា៎ក៍នាងតូចមិនព្រមស្តាប់ឡើយថាខ្លួនមិន
ស្រលាញ់នាងទៀតផង ។« ដល់ផ្ទះហើយចាំបងបីឡើងបន្ទប់តែម្តង»ផ្ទៃមុខស្រស់សង្ហាញញឹមជាប់ជានិច្ចបើទោះជានាងរករឿងគេក្តី ទើបខ្សឹបដាក់ត្រចៀកនាងតូចតិចៗ តែនាងតូចវិញទទូចតែទារចុះពីរង្វង់ដៃគេរើរយកតែឈ្នះបែបនេះ មានតែចាប់ឡើងបន្ទប់តែម្តង
ខ្ជិលដាក់ចុះណាស់ ។
YOU ARE READING
ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...
Romanceជុងហ្គុក-ព្រីម៉ារៀរ ♥︎ ផាក-យុនស៍អារ 🍁 ស្រីឆ្នាសប៉ះប្រុសកំពូលឌឺក្បាលខូច🍁 រឿងនេះមានពាក្យពេចន៍ មិនសមរម្យច្រើន