រាងតូចច្រឡឹង សាច់សខ្ចីម៉ត់ខៃដូចដំណក់ព្រិល ដែលគេងត្រាំទឹកក្តៅឧណ្ហៗ អប់លាយផ្កាលាបចម្រុះពរណ៌មុននេះ នាងបានចេញពីបន្ទប់ទឹកមកវិញ បន្ទាប់ពីងូតរួចរាល់ ធម្មតាបើមិនមាន
ស្វាមីងូតជាមួយទេ ស្រីតូចចំណាចពេលតិចជាង យុនស៍អារដើរទៅបើកទូរសម្លៀកបំពាក់ យករ៉ូបដៃតូច ពរណ៌ក្រៅសម្រុងក្រោមជង្គង់ វៀលខ្នងបញ្ចេញសាច់សខ្ចី មកពាក់ទាំងស្នាមញញឹម
លើផ្ទៃមុខ នាងឈរបែខ្នងដាក់កញ្ចក់ យកដៃចងខ្សែរ៉ូបខាងក្រោយ ព្យាយាមចងវាយ៉ាងណា ក៏នាងមិនអាចចងវាបានដដែល នៅតែមានអារម្មណ៍ថាធូរលុង ស្របពេលដែលអ្នកខាងក្រៅរុញទ្វាចូលមក ដោយមិនបានផ្តល់ដំណឹងជាមុន ៖«ចាហ្វា អុញ! ម៉ាដាម អោយសាន់សុំទោស សាន់មករក
ចាហ្វាទាន»កាងារបន្ទាន់ពេក ភ្លេចលើកដៃគោះទ្វាជាមុន សាន់ស្រាប់រុញទ្វាចូលមកតែម្តង នាយកម្លោះភាំងស្មារតី ភ្ញាក់ខ្លួន
ក្រញ៉ាង បានជ្រុលដំណើររុញទ្វាចូលមក គិតថាចាហ្វានៅខាងក្នុងពិតមែន សាន់បង្វិលខ្លួនឈរបែក្រោយវិញ ក្រោយពេលឃើញ
ម៉ាដាមរបស់គេ នាងកំពុងប្តូររ៉ូបមកគ្រងនៅលើខ្លួន នាយកម្លោះ ចាប់កើតអារម្មណ៍ខុសឆ្គង ញរ័បបូរមាត់ទទ្រើក ។« អូហ៌! បងសាន់ មិនអីទេចា៎ស ជុងហ្គុកនៅបន្ទប់ធ្វើការ
អ្ហេ...បងសាន់ កុំទាន់ទៅជួយចងខ្សែរ៉ូបយុនស៍បន្តិចមក»
ស្រីតូចងាកទៅមើលសាន់វិញទាំងអស់សំណើច គេហាក់បីដូចជាខ្លាចនាងថាស្តីអោយអ៊ីចឹង នៅទង្វើរមិនសមរម្យមុននេះ នាងមិនមែនជាចាហ្វាយស្រីចិត្តចង្អៀតអ្វីនោះទេ ផ្ទុយវិញយុនស៍អារនាងមិនបានគិតច្រើន នាងនិយាយមិនទាន់ចប់ផង សាន់ប្រញាប់ចាកចេញទៅយ៉ាងលឿនរហស័ ស្រីតូចភ្លាតសំឡេងខ្លាំងហាមឃាត់ដំណើរនាយកម្លោះ រួចប្រាប់អោយគេចូលមកជិតនាង ជួយចងខ្សែរ៉ូបខាងក្រោយអោយនាងបន្តិច វាពិបាកលូកដៃទៅចងណាស់ ពេលនាងមានទម្ងន់ធ្វើអ្វី មិនដូចចិត្តសោះឡើយ។« ម៉ាដាមគឺថា...អូខេបាទ»ដំបូងសាន់មានបំណងចង់ឆ្លើយ
បដិសេធ ដៃញរៗរបស់គេ ឱបប្រអប់ខ្មៅមួយនោះនៅឡើយ គិតមួយសន្ទុះទើបងាកខ្លួនមកទុកប្រអប់ខ្មៅលើទូសម្អាងម៉ាដាមតូចសិន បោះជំហានទៅយឺត ឈរពីក្រោយយុនស៍អារលើកដៃចងខ្សែរ៉ូបអោយនាង បែមុខចេញមិនហានមើលទេ ព្រោះនាងតូចចាប់សក់ខ្លួនវៀសទៅខាងមុខអស់ បន្សល់តែផែនខ្នងសខ្ចីដល់ចង្កេះខាងក្រោម ព្រោះរ៉ូបនាងវៀលខ្នងសុិចសុីខ្លាំងណាស់
សាន់ចាប់ផ្តើមបែកញើសជោកថ្ងាស់ ចងខ្សែខាងលើរួច នៅពីរទៀត ចាប់ខ្សែខុសរហូត បន្តមកចងខ្សែចុងក្រោយ ពោរពេញដោយអារម្មណ៍ភយ័ខ្លាច ពេលនោះស្រាប់តែ ៖
KAMU SEDANG MEMBACA
ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...
Romansaជុងហ្គុក-ព្រីម៉ារៀរ ♥︎ ផាក-យុនស៍អារ 🍁 ស្រីឆ្នាសប៉ះប្រុសកំពូលឌឺក្បាលខូច🍁 រឿងនេះមានពាក្យពេចន៍ មិនសមរម្យច្រើន