Episode :161A

1.2K 83 6
                                    

ម៉ោង១២:០០យប់...

ក្រោយកំដរ បំពេក្មួយៗ អោយគេងលក់ ជីមីនបានទាញភួយមក
ដណ្តប់អោយពួកគេ ផ្តល់ភាពកក់ក្តៅ រួចទាញទ្វាបន្ទប់បិទមកវិញ ដើរបង្ហួសទៅបន្ទប់ប្អូនស្រី បង្ហើបទ្វាមើលនាង ឃើញផែនខ្នងប្អូនអង្គុយ រៀបចំប្រដាប់ប្រដាកូនប្រុសដាក់វ៉ាលីត្រៀមចាកចេញដំណើរនៅថ្ងៃស្អែក យុនស៍អារយំខ្សឹបខ្សួលស្ងៀមស្ងាត់តែម្នាក់ឯង ជីមីនចូលទៅកាន់អង្អែលស្មាប្អូនស្រីពីខាងក្រោយ ។

«ឯងយំមែនទេប្អូនស្រី?»ជីមីនទាយក្បាលប្អូនមកឱបជាប់ទ្រូងអង្អែលស្មានាងតិចៗ ប្អូនស្រីរឹងមាំខ្លាំងពេក ដល់ថ្នាក់បងប្រុសមើលមិនដឹងថាប្អូន មានទុក្ខលួចយំតែម្នាក់ឯង ចៃដន្យគេដើរមកកាត់បន្ទប់ របស់នាង ចូលមើលនាង ។

«បងប្រុស ហ្អឹកៗ»រាងតូចយំខ្សឹបខ្សួល ទប់ទឹកភ្នែក លែងជាប់ដោយសាបងប្រុស ផ្តល់តែភាពកក់ក្តៅ តាមមើលថែការពារនាងមករហូត នាងអង្គុយបត់សម្លៀកបំពាក់កូន និងប្រដាប់ក្មេង
លេងរបស់គេ លួចយំអាណិតខ្លួនឯង នាងអាចយំចេញមកបានតែចំពោះមុខបងប្រុស ដ៏សែលល្អម្នាក់នេះប៉ុណ្ណោះ គាត់ជាមិត្តយល់ចិត្ត ទ្រូងហាប់ណែនរបស់គាត់ ជាផ្ទះអាចអោយនាង
យំផ្ទប់មុខបាន ដោយសេរី។

«ឯងគិតត្រូវហើយមែនទេ ដែលផ្ទេសិទ្ធចញ្ចឹមប៊ំប៊ី អោយទៅជុងហ្គុក មិនចង់ត្រឡប់ទៅនៅ រួមរស់ជីវិតគូរជាថ្មីទេ?ជុងហ្គុកស្គមច្រើនណាស់ឥលូវ ដោយសារតែនឹកដល់ឯង គេគ្មានដំណោះស្រាយ គ្មានភាពក្លាហាន ចង់ជួបឯង ទាំងមិនអាចទៅរួច ល្មមឈប់ផ្ចាច់ចិត្តវាហើយ រឿងគ្រប់យ៉ាកើតឡើងដោយមាន
ការយល់ច្រឡំទាំងអស់ឯងក៏ដឹង»ជីមីននិយាយលួងលោម
ផ្សះផ្សាចិត្តប្អូនស្រី ប្អូនទាំងពីសំខាន់ដូចគ្នា គេវិភាគអោយនាង
តូចបានយល់ វាមិនមែនជារឿងលេងសើច អ្នកមានគុណទាំងសងខាង រងចាំដំណឹងល្អមួយពីយុនស៍អារ ផ្ទុយទៅវិញ នាងបាន
រៀបចំឯកសារផ្ទេសិទ្ធចញ្ចឹមកូនអោយទៅជុងហ្គុក ចង់សម្លាប់ទឹកចិត្ត អតីតស្វាមីច្បាស់ណាស់ បើជុងហ្គុកដឹង គេស្លុតចិត្តប៉ុណ្ណាទៅ នាងចាប់ផ្តើមចិត្តដាច់ ជាមួយកូន ដូចគ្រាកន្លង នាងនាំកូនគេចវេស
ពីភ្នែកច្រមុះជុងហ្គុកម្តងរួចមកហើយ វាក៏បានអូសបន្លាយដល់
រយះពេល៤ឆ្នាំ នាងក៏ផ្តល់កាដូរពិសេសគាប់ចិត្តអោយគេវិញ។

ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...حيث تعيش القصص. اكتشف الآن