វេលាថ្មើរនេះក៏ឈានដល់ពេលដែលភ្ញៀវកិត្តិយសទាំងអស់ទន្ទឹងរងចាំវត្តមានរបស់កូនកម្លោះកូនក្រមុំមកបំពាក់ចញ្ចៀនរួមទាំងឡើងថ្លែងអំណកគុណដល់អ្នកមានគុណទាំងសងខាងព្រមឺទាំងភ្ញៀវកិត្តយសដែលបានចូលរួមក្នុងពិធីដ៏អធឹកអធម្មមួយនេះផងដែរ ។សម្លេងតន្ត្រីបានប្រគុំឡើងបែបរ៉ូមែនទិច ពន្លឺភ្លើងហ្វាបានបាញ់ទៅច្រកទ្វាខាងមុខផ្លូវចូលបង្ហាញឲ្យឃើញពីរូបសម្រស់សោភាររបស់កូនស្រីពៅត្រកូលផាក ដែលគ្រងដោយរ៉ូបកូនក្រមុំវែងអន្លាយអូសដី ដៃរបស់នាងម្ខាងគៀកនិងដៃលោកប៉ារបស់នាង ហើយម្ខាងទៀតមានបាច់ផ្កាកុលាបពរណ៌សរមួយបាច់កាន់ជាប់ ឈានជំហានមកជារឿយៗ សំដៅទៅវេទិការដែលមានកូនកម្លោះរូបសង្ហាឈរចាំទទួលកូនក្រមុំរបស់ខ្លួន រួចជាស្រេចជាមួយនិងទឹកមុខញញឹមពព្រាយ ៖
«ប៉ាផ្ញើរមើលថែរកូនយុនស៍ផងណាជុង» លោកផាដែលជាឳពុកក្មេកជុងហ្គុកហុចដៃកូនស្រីរបស់គាត់ឲ្យកូនប្រសារប្រុសទទួល មុននិងនិយាយពាក្យផ្តាំផ្ញើរមួយឃ្លាអោយជុងហ្គុកជួយមើលថែកូនស្រីពៅគាត់ ជំនួសគាត់ផងចាប់ពីវិនាទីនេះតទៅ។
« បាទលោកប៉ា »នាយកម្លោះបានទទួលដៃនាងតូចពីលោកប៉ាហើយគៀកដៃនាងមកឈរកណ្តាលវេទិការ ដោឈរទល់មុខគ្នា ឯក្បែខ្លួនរបស់ពួកគេថែមទាំងមានកូនប្រុសសំណព្វចិត្តមួយក្បាលដែរដែលតុបតែងស្លៀកពាក់បានយ៉ាងលូយសង្ហាមានពាក់ឈុតគ្រឿងពេជ្រអោយទៀតផង នោះគឺជាអាជ្រួញកូនរបស់ពួកគេ វានៅជាមួយពួកគេមករហូត។
លោកអាចារ្យបានបង្គាប់ពួកគេអោយឈរទល់មុខគ្នាប្រុងព្រៀបស្តាប់តាមអ្វីដែគាត់និយាយ លោកអាចារ្យចាប់ផ្តើមសូត្រតាមគម្ពីរៀបរាប់ពីទំនួលខុសត្រូវរបស់ស្វាមីចំពោះភរិយាចាប់តាំងពីវិនាទីដែលពួកគេមានឈ្មោះថាស្វាមីភរិយាពេញសិទ្ធ ចំណែកឯកូនក្រមុំត្រូវក៏បំពេញតួនាទីជាភរិយាដ៏ល្អសម្រាប់ស្វាមីដូចគ្នាទោះមានកំហុសបន្តិចបន្ទួចត្រូវតែចេះអត់ឱនឲ្យគ្នាទៅវិញទៅមកលោកអាចារ្យនិយាចប់សេចក្តីកាលណាគាត់បានបិទគម្ពីបន្ទាប់មកគាត់បានពោលឡើងបន្តដោយងើបមុខមើលពួកគេ ៖
BẠN ĐANG ĐỌC
ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...
Lãng mạnជុងហ្គុក-ព្រីម៉ារៀរ ♥︎ ផាក-យុនស៍អារ 🍁 ស្រីឆ្នាសប៉ះប្រុសកំពូលឌឺក្បាលខូច🍁 រឿងនេះមានពាក្យពេចន៍ មិនសមរម្យច្រើន