3សប្តាហ៍កន្លងផុតទៅ:
រយះពេលដែលគូស្នេហ៍ទាំងពីមាននាមជាស្វាមីភរិយាថ្មីថ្មោង
ស្គាល់គ្នាជិតមួយខែនេះឃើញថាមិនមានអ្វីខុសប្លែកទេទំនាក់ទំនងរបស់ពួកគេកាន់តែស្អិតរមួត ចំណែកចរិតឆ្នាស់ឆ្នើមនាងតូចចំពោះស្វាមីក៍នៅតែបែបហ្នឹងដដែល ដោយសាបានម្ខាងខ្លាំងនិងបានម្ខាងទៀតខ្សោយ ជុងហ្គុកតាមចិត្តភរិយារបស់គេគ្រប់បែបយ៉ាងថ្នាក់ថ្នមប្រពន្ធដូចគ្រាប់ពេជ្រ ទោះភរិយាគេចង់បានអ្វីគឺបានហ្នឹង សមតាមបំណង នាងបញ្ជាអោយគេធ្វើអ្វី ក៍គេព្រមធ្វើដែរគ្រប់
យ៉ាងតែអូនសប្បាយចិត្ត។ចំណែកឯស្រីតូចវិញក៍អញ្ចឹងដែរ ស្វាមីនាងសុំឲ្យនាងឈប់ធ្វើការ
នៅក្លឹបនាងបានព្រមតាមគេ តែបើចង់ទៅលេងបាន នាយនិងជូនទៅ ស្នើរអោយនាងឈប់ទាក់ទងមិនភក្ក័ប្រុសៗត៎ទៅទៀត
ម្លោះហើយមិត្តដែលស្និតស្នាលបំផុតនូវសល់តែម្នាក់ទេគឺស៊ូសុី
ប្អូនស្រីម្ចាស់ក្លឹប ។កម្លោះជុងហ្គុកឥលូវហួងហែងស្រីតូចខ្លាំណាស់ប្រចណ្ឌ័សូម្បីតែពេលនាងតូចមើលបទចម្រៀងអ៊ុបប៉ាច្រើននូវនិងមុខគេ
ប្រុសនេះងរខ្ទើត អោយភរិយាលួងមួយល្ងាចឥលូវហើយគេ
ថែមទាំងសុខចិត្តជូនភរិយាទៅសកលវិទ្យាលយ័ដោយខ្លួន
ឯងរាល់ព្រឹកក៍មិនសុខចិត្តឲ្យសាន់ដែលជាជំនិតជូនមកដែរ
ពេលចេញពីរៀននាយក៍បើកឡានមកយកក្លាយជាទម្លាប់ទៅហើយតែថ្ងៃនេះ ។« ដល់សកលវិទ្យាលយ័ហើយអូនសម្លាញ់ ថ្ងៃនេះចាំបងឲ្យសាន់មកទទួលអូន ហើយទៅជួបបងនូវក្រុមហ៊ុនវិញណា៎ »
ឡានឡាំបូហ្គីនីពរណ៌ខ្មៅសំចតមុខនៅមុខខ្លោងទ្វា
សកលវិទ្យាលយ័ហើយក៍បន្លើរប្រាប់ភរិយាតូចឆ្នាស់ឆ្នើមគួរឲ្យ
ស្រលាញ់ ថ្ងៃនេះនាយជាប់មានប្រជុំនៅឯក្រុមហ៊ុនមិនបានមកទទួលនាងវិញទេ តែក៍អោយជំនិតមកទទួលជំនួសវិញ។« យ៉ាងមិចជូនប្រពន្ធមករាល់ថ្ងៃដល់ថ្នាក់ខ្ជិលហើយ?»
នាងតូចសម្លក់សម្លក់មុខស្វាមីថ្លែ បើមិនកាចដាក់គេមួយថ្ងៃមិនមែនហៅថា យុនស៍អារទេ នាងក៍បោះសម្តីទៅស្វាមីវិញ ។
CZYTASZ
ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...
Romansជុងហ្គុក-ព្រីម៉ារៀរ ♥︎ ផាក-យុនស៍អារ 🍁 ស្រីឆ្នាសប៉ះប្រុសកំពូលឌឺក្បាលខូច🍁 រឿងនេះមានពាក្យពេចន៍ មិនសមរម្យច្រើន