Episode : 154

1.2K 90 9
                                    

ភាគថែមរបស់យើងម៉ាយប៊េប៊ី💜
.......

ការចាប់បំបែកគូរប្រកួត កីឡាបោកចំបាប់គ្នា មិនមែនជារឿង
ងាយ ថេយ៉ុងគ្រៀកជីមីនមកអង្គុយនៅសាឡុងជាប់ មិនអោយកម្រើកខ្លួនទៅណាបាន ឆ្លៀតយកឃ្នាស់ដៃមកចាក់កដៃមិត្តបន្ថែម ព្រោះគេកម្រោលចូល ឆ្គួតប្រកាច់និយាយស្តាប់គ្នាមិនចូលត្រចៀក ហាមក៏មិនព្រមបញ្ឈប់ ណាមជូនវិញចាប់ប្អូនប្រុស
អោយមកលុតជង្គង់ផ្ទាល់កម្រាលព្រំ ត្រៀមទទួលទោសកំហុសដែលគេបានសាងពីអ្នកមានគុណទាំងសងខាង ៖

«ប្រុសពៅ កូនចុះហត្ថលេខាលើបណ្តាំមរតកមួយនេះ
ព្រោះជាអ្វីដែលប៉ានិងម៉ាក់ឯងសុំកូនលើកចុងក្រោយ កូនលែងមានសិទ្ធគ្រប់គ្រងទ្រព្យសម្បត្តិទាំងនេះបន្ត ប៉ាបានដកឈ្មោះកូនចេញ ចាប់ពីវិនាទីនេះទៅ មរតក១០០ភាគរយបានបែងចែកពីរចំណែក មួយចំណែកមានឈ្មោះយុនស៍អារ ៥០ភាគរយជាចំណែកជុងប៊ីចៅប្រុសរបស់ប៉ា រីឯកូនមានសិទ្ធត្រឹមទ្រព្យសម្បត្តិនៅបារាំងនេះតែប៉ុណ្ណោះ ក្រុមហ៊ុនវីឡា ជារបស់ឯងផ្តើមដោយដៃទទេ ប៉ាមិនជ្រៀតជ្រែក តើកូនមានអ្ដែលត្រូវ
ជំទាស់ដែរទេ?»លិខិផ្ទេបណ្តាំមរតកបែងចែកទ្រព្យសម្បត្តិ ក្រោយជីវិតគូរស្វាមីភរិយា លែងលះគ្នាដាច់ស្រេច ទៅតាម
រដ្ឋប្បវេណីដែលបានចែងក្នុងប្រទេសនីមួយៗ ទ្រព្យសម្បត្តិ
ជុងហ្គុកដែលមាន១០០ភាគរយត្រូវបានបែងចែកជាពីចំណែក អោយភរិយានិងកូនប្រុស ដែលទើបនិងកើតឃើញពន្លឺថ្ងៃ
លោកព្រីម៉ារៀរជាឳពុកមានសិទ្ធអារកាត់សេចក្តីគ្រប់យ៉ាង ដោយ
មានណាមជូនជាអ្នកកាន់ច្បាប់ ដឹងច្បាស់លាស់ពីការចាត់ចែង
ទ្រព្យសម្បត្តិ ជុងហ្គុកសេសសល់ត្រឹមកេរ្តិ៍ ផ្តើមចេញពីខ្លួនឯង
កន្លងមក គ្មានសិទ្ធលើក្រុមហ៊ុននៅនិងវិមានព្រីម៉ារៀរនៅកាណាដានោះឡើយ គាត់ទុកចែកអោយចៅប្រុសរបស់គាត់ ជុងហ្គុក
ងក់ក្បាល មិនប្រកែក ទទួលប៊ិចពីឳពុកចុះហត្ថលេខារួចរុញអោយគាត់វិញ ងាកមុខមកមើលលិខិតស្នាមទី២វិញម្តង ៖

« នេះជាលិខិតស្នាមទី២ ជាសំបុត្រអាពារហ៍ពិពាហ៍កូនទាំងពីរ សម្រេចលែងលះគ្នាពីនាទីនេះតទៅដូចគ្នា ចៅប៊ីត្រូវបានទៅលើកូន តែប៉ាសុំដាក់កំហិតមួយ ទុកអោយស្រីយុនស៍ជាអ្នកសម្រេចទៅចុះ ព្រោះនាងជាម្តាយ រវាងកូនទាំងពី ផ្តើមចេញពីការបង្ខិតបង្ខំ អោយរៀបការទាំងចិត្តមិនបានស្រឡាញ់គ្នាពីដំបូង ម្នាក់ៗមិនដែលស្គាល់គ្នា ចុងក្រោយបញ្ចប់ត្រឹមអ្នកដទៃ កូនអាចមានភរិយាក្រោយបាន ស្រីយុនស៍ក៏អាចមានសិទ្ធសម្រេចចិត្តរៀបការស្វាមីក្រោយបានដូចគ្នា តែទំនាក់ទំនងគ្រួសារវាងទាំងពីនៅរក្សាដូចដើម ជុងនៅតែជាកូនប្រសាល្អមួយរូប ក្នុងកែវភ្នែករបស់ប៉ា អគុណពេលវេលាកន្លងដែលកូនអត់ធ្មត់មើលថែយុនស៍អារការជួបជាគូរកម្ម យើងបញ្ចប់ទៅដោយសន្តិវិធី មិនមានវិវាទនិងគ្នា
ទទួលយកទៅជុង»មិនចង់អោយកើតឡើងក៏ត្រូវតែកើតដែរ លោកផាបង្ខំចិត្តធ្វើ ដើម្បីសុភមង្គលកូនៗរៀងខ្លួន ផ្តាច់ចំណងអាពាហ៍ពិពាហ៍ ផ្តល់សិទ្ធសេរីភាព អោយពួកគេប្រើប្រាស់ជីវិតនៅលីវជាថ្មី រឿងហេតុដែលកើតឡើង ចាំបាច់លើកហតុផលថាម្ខាងណាជាអ្នកខុស ឬត្រូវឡើយ អ្នកដែលខុសគឺពួកគាត់ទាំងបួន ផ្សំផ្គុំកូនចៅអោយមានគ្រួសារទាំងពួកគេមិនមានចិត្តលើគ្នា ជាពិសេសមិនដែលស្គាល់គ្នាពីមុនមក លិខិលែងលះហុចដល់ដៃប្រុសកម្លោះ ជុងហ្គុកសម្រក់ទឹកភ្នែកមួយដំណក់ដោយមិនដឹងខ្លួន លើលិខិតនោះ រួចចុះហត្ថលេខាលើសំបុត្រអាពាហ៍ពិពាហ៍ ជាកិច្ចបង្ហើយ បញ្ចប់រឿងចំណងស្នេហ៍ពួកគេ ដោយសន្តិវិធីគេគ្មានសិទ្ធ នាមជាស្វាមីយុនស៍ ពីវិនាទីនេះទៅ លោកផាកលូកដៃទៅអង្អែលក្បាលកូនប្រសា ថ្នមៗលួងលោមគេ មើលចុះបែកមុខបែកមាត់ ឈាមហូរដូច ជនអនាថាជាប់ទោសកំហុសលួចរបស់គេអ៊ីចឹង
ជីមីនលេងប្អូនដៃធ្ងន់ណាស់ មុននេះ ។

ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...حيث تعيش القصص. اكتشف الآن