Part6: ដៃគូរ Assignment

458 25 3
                                    

^^ New day ^^

Yena { POV }

RING RING RING RING !!!!!!!!!!

សម្លេងម៉ោងរោទ៍បានបន្លឺឡើងចង់ផ្អើលអស់មួយផ្ទះព្រោះខ្ញុំខ្លាចខ្ញុំគេងខកងើបមិនទាន់តែយប់មិញខ្ញុំងងុយគេងពេកក៏ច្រឡំបើកសម្លេងទាំងអស់

« Kkamjakiya!!!! » Yena

ខ្ញុំស្ទុះងើបមកសឹងបាក់ក៌ស្មានតែមានរឿងអីកើតឡើង

« ហីយា!! មិចក៏ម៉ោងរោទ៍ខ្លាំងបែបនេះ? » Yena

ខ្ញុំលុកដៃរ៉ាវរកទូរស័ពន្ទទាំងភ្នែកខ្ញុំនៅស្រវាំងមិនទាន់ស្វាងពីការគេងឡើយ ចំមែនហើយខ្ញុំនេះ

« ម៉ោង 5:00am ព្រឹកហើយមែនទេ? ខ្ញុំគួរតែចូលងូតទឹកហើយយប់មិញខ្ញុំមិនទាន់បានរៀបចំឥវ៉ាន់នៅឡើយទេ » Yena

មែនហើយយប់មិញខ្ញុំងងុយគេងពេកមកវិញខ្ញុំគ្រាន់តែដូរខោអាវហើយក៏ចូលគេងមិនបានទាំងងូតទឹកផង។
ខ្ញុំក៏ស្ទុះងើបទៅងូតទឹកបន្ទាប់ពីងូតទឹកខ្ញុំក៏ស្លៀកពាក់សិនរួចក៏រៀបចំឥវ៉ាន់ 6:00 ខ្ញុំរៀបចំឥវ៉ាន់ហើយសរុបមកឥវ៉ាន់ខ្ញុំមានដល់ទៅពីរវ៉ាលីថែមកាបូបធំល្មមមួយទៀត បន្ទាប់ពីរៀបចំឥវ៉ាន់ហើយខ្ញុំក៏តែងខ្លួនធ្វើសក់ផាត់មុខដែលជារឿងធម្មតារបស់មនុស្សស្រី។

ពេលនេះគឺខ្ញុំបានរៀបចំរួចរាល់មែនទែនហើយគឺម៉ោង 6:40am។ I'm so excited~~~

« eomma~~ អោយបងៗគាត់ជួយយកឥវ៉ាន់កូនចុះក្រោមផង កូនយកមិនអស់ទេ » Yena

ខ្ញុំស្រែកពីលើទៅប្រាប់អ្នកម៉ាក់អោយបងប្រុសៗដែលធ្វើការនៅផ្ទះខ្ញុំគាត់ជួយយកឥវ៉ាន់ចុះក្រោម

Gwan's University

ពេលនេះខ្ញុំបានមកដល់សាលាហើយគ្រប់គ្នាដើរចូលក្នុងសាលាបន្តគ្នាមិនអោយដាច់ពីគ្នាទាល់តែសោះ។

ដោយថ្ងៃនេះគ្រប់គ្នារៀនធម្មតាព្រោះទាល់តែពេលល្ងាចគ្រប់គ្នារៀនចប់ទើបគេអោយគ្រប់គ្នាយកឥវ៉ាន់ទៅដាក់ Dorm តាមបន្ទប់ដែលសាលាបានអោយយើង ស្តាយណាស់ដែលយើងមិនអាចរើសខ្លួនឯងបាន:((

« Yena!! »

ខ្ញុំកំពុងតែដើរចូលក្នុងសាលាគឺមានមនុស្សស្រីម្នាក់ស្រែកហៅខ្ញុំពេលដែលខ្ញុំបែរទៅនោះគឺ Yeji នាងបានរត់សំដៅមកខ្ញុំ ហីយា!! ខ្ញុំចង់ភ័យដែលអម្បាញ់មិញនេះ

 My Roommate // ENHYPEN [ Jay ] ✓ |•Series 1 « Completed ✓ » Where stories live. Discover now