Part15: Instagram

324 16 4
                                    

Yena ( POV )

« Annyeong » Lia

គាត់លើកដៃជាសញ្ញា bye bye ហើយក៏ឡើង Taxi ទៅបន្ទាប់ពីពួកយើងបានដើរ Shopping អស់រយះពេល2ម៉ោងរួចខ្ញុំក៏ឡើងឡាន Taxi មួយទៀតទៅ Apartment សាលាទៅព្រោះឥឡូវម៉ោង8ទៅហើយព្រោះខ្ញុំបាននិយាយជាមួយ Jay ហើយៗថានឹងមក Apartment វិញអំឡុងពេលម៉ោង8នេះ។

Skip~~~

ខ្ញុំបានមកដល Apartment រួចក៏ចុចលេខកូដសម្ងាត់ចូលក្នុងបន្ទប់

« Eh? Jay គេមិនទាន់មកវិញទៀតមែនទេ? » Yena

ខ្ញុំចូលទៅដល់ក្នុងគឺឃើញទទេស្អាតមិនមាននរណានៅឡើយអញ្ចឹងមានន័យថា Jay គេមិនទាន់មកវិញទេ

« ប្រហែលជាគេជាប់រវល់ការងារគេទេដឹង? » Yena

ខ្ញុំនិយាយហើយក៏ដើរទៅរកទូរទឹកកករកទឹកញុាំខ្ញុំក៏ឃើញ note មួយវាប្រហែលជារបស់ Jay គេសរសេរបិទជាប់ទៅនឹងទ្វារទូរទឹកកកទុកអោយខ្ញុំ

______________________

Yena ថ្ងៃនេះខ្ញុំប្រហែលជាទៅ Apartment យប់ជ្រៅបន្តិចហើយនាងមិនបាច់ចាំផ្លូវខ្ញុំទេ។

• នៅពេលដែលនាងឃ្លានពេលយប់នាងយក Tteokbokki ដែលខ្ញុំធ្វើរួចនៅក្នុងទូរទឹកកកទៅកម្តៅញុាំទៅបើសិនជានាងឃ្លានសង្ឃឹមថានាងមិនប្រកាន់រសជាតិវាទៅចុះណា Enjoy your meal~~~

From: Jay Park

_________________________

ខ្ញុំអាន note នោះហើយក៏ប្រញាប់បើកទូរទឹកកករកមើល Tteokbokki ដែល Jay បានធ្វើអោយ

« Yah~~~ គេពិតជាធ្វើអោយខ្ញុំមែន? » Yena

មិនចាំយូរខ្ញុំក៏ទាញយកប្រអប់ Tteokbokki យកទៅកម្តៅនឹងញុាំភ្លាមៗតែម្តង Can't wait~~~

« wow ឈ្ងុយណាស់ » Yena

ខ្ញុំលើក Tteokbokki ដាក់ចូលមាត់មួយម៉ាត់លើកដំបូងគឺបើកភ្នែកធំៗតែម្តងមាត់ខ្ញុំញញឹមមិនឈប់ព្រោះថាស្នាដៃគេមិនសរសើរគឺមិនបានឡើយគឺដូចជាញុាំតាមហាងផ្ទាល់អញ្ចឹង Jay គេជាមនុស្សប្រុសប៉ុន្តែរឿងធ្វើម្ហូបការងារមនុស្សស្រីគឺគេចេះទាំងអស់

 My Roommate // ENHYPEN [ Jay ] ✓ |•Series 1 « Completed ✓ » Where stories live. Discover now