Part7: Assignment date

409 18 3
                                    

No one { POV }

« Jay/Yena?!! »

ពួកគេក៏បានស្រែកហៅឈ្មោះគ្នាទាំងភ្ញាក់ផ្អើល

« លោកមែនទេដែលជាដៃគូរ Assignment របស់ខ្ញុំដែលមាន ID 20042002 នឹងមែនទេ? » Yena

នាងសួរទៅកាន់ Jay ធម្មតាតែ Jay គេមិនមែនធម្មតាឡើយគឺគេភ្ញាក់ផ្អើលដែលបានឃើញនាង

« ប...បាទ គឺជាខ្ញុំ » Jay

គេឆ្លើយទាំងទាក់ៗព្រោះនេះគេបានជួបគ្នាលើសពី3ដងហើយព្រោះ Jay ចាំបានហើយថានាងនឹងហើយដែលជាអ្នកដណ្តើម សូកូឡា ជាមួយ Sunoo

« តោះ យើងទៅហាងកាហ្វេទៅអញ្ចឹង » Yena

នាងក៏និយាយទៅកាន់ Jay ទាំងញញឹមស្រស់នឹងដើរទៅមុខសំដៅទៅហាងកាហ្វេរដែលពួកគេណាត់គ្នាទៅនិយាយរឿង Assignment

« ប...បាទ » Jay

គេក៏ដើរទៅទទឹមគ្នានឹង Yena រហូតដល់ហាងកាហ្វេរ

^^ Cafe store ^^

ពួកគេបានដើរចូលទៅខាងក្នុងហាងកាហ្វេរដោយពួកគេបានកម្មង់ទឹកដោយ Jay គេយក Americano ប៉ុន្តែចម្លែកអី Yena នាងមិនញុាំកាហ្វេរនាងបានកម្មង់ Strawberry Latte ទៅវិញ

« នាងមិនចេះញុាំកាហ្វេរទេមែនទេ? » Jay

គេបែរទៅសួរ Yena ព្រោះតែគេចង់ដឹងអំពីនាងដើម្បី Assignment របស់ពួកគេ

« Ahh ខ្ញុំអត់ចេះញុាំកាហ្វេរទេព្រោះខ្ញុំមិនចូលរបស់ចត់ល្វីងនឹងផ្អែមខ្លាំងឡើយ » Yena

ត្រូវហើយអម្បាញ់នាងយកកំម្រិតស្ករតែ 75% ប៉ុណ្ណោះ

« តោះរកកន្លែងអង្គុយទៅ » Jay

បន្ទាប់ពីពួកគេបានរកកន្លែងអង្គុយហើយក៏ចាប់ផ្តើមនិយាយអំពីរ Assignment របស់ពួកគេ

« ចេញពីទីនេះហើយគួរទៅណាបន្តទៀត? » Yena

នាងសួរទៅកាន់ Jay ដែលកំពុងតែសម្លឹងមើល Laptop របស់គេរួចក៏ងើបមើលមុខនាង

 My Roommate // ENHYPEN [ Jay ] ✓ |•Series 1 « Completed ✓ » Where stories live. Discover now