« THE END »

639 32 15
                                    

Jay ( POV )

ពួកយើងបានបញ្ចប់ការជួបជុំញុាំអាហារពេលល្ងាចហើយពួកយើងក៏បានមកដល់ Apartment

« Jay ហេតុអីបានពួកគាត់ដឹងរឿងនេះ? » Yena

ពួកយើងបានមកដល់ភ្លាមនាងក៏សួរខ្ញុំភ្លាមតាមមើលទៅនាងប្រហែលជាសួររឿងពួកយើងរស់នៅជាមួយគ្នាហើយ

« ខ្ញុំមិនដឹងទេប៉ុន្តែរឿងមួយនេះវាមិនសំខាន់ឡើយឥឡូវនេះគឺនាងពិតជារៀបការនឹងខ្ញុំពិតមែន? » Jay

សំណួរមួយនេះខ្ញុំចង់សួរតាំងពីនៅក្នុងឡានប៉ុន្តែខ្ញុំមិនហ៊ានឡើយប៉ុន្តែឥឡូវនេះទោះហ៊ានឬមិនហ៊ានគឺត្រូវតែសួរដាច់ខាតព្រោះបើនាងរៀបការនឹងខ្ញុំមែនប្រាកដណាស់អានាគតនាងនឹងផ្ញើរលើខ្ញុំហើយ

« ខ្ញុំមិនដឹងឡើយចុះលោក? » Yena

នាងក៏សួរមកខ្ញុំវិញនិយាយតាមត្រង់ចុះណាខ្ញុំក៏ចង់រៀបការនឹងនាងដែលព្រោះប្រាកដណាស់បើចង់រៀបការនឹងនរណាម្នាក់គឺមានន័យថាយើងស្រឡាញ់ម្នាក់នឹងខ្លាំងហើយ

« អញ្ចឹងនាងក៏យល់ព្រមតាមប៉ាម៉ាក់មែនទេ? » Jay

Yena សូមឆ្លើយថា Yes ទៅខ្ញុំនឹងសុំនាងរៀបការឥឡូវនេះ!!!

« ព្រមគឺព្រមហើយប៉ុន្តែអោយយើងរៀបការជាមួយគ្នាទាំងដែលមិនស្រឡាញ់គ្នាបែបនេះតើរៀបការដើម្បីអ្វីទៅ? » Yena

Ouch! តើខ្ញុំគួរសារភាពប្រាប់នាងដែលទេ? ចុះបើខ្ញុំសារភាពប្រាប់នាងរួចនាងមិនព្រមរៀបការនឹងខ្ញុំគួរធ្វើយ៉ាងមិចទៅ?

« ហេតុអ្វីនាងដឹងថាពួកយើងរៀបការទាំងមិនបានស្រឡាញ់គ្នា? » Jay

ខ្ញុំក៏ដើរទៅជិតនាងគឺជិតខ្លាំងណាស់

« Jay...ល...លោកចង់ន័យថាយ៉ាងមិច?ឬក៏លោក... » Yena

នាងយកដៃខ្ទប់មាត់បើកភ្នែកធំៗខ្ញុំក៏ចូលកាន់តែជិតនាង

« ត្រូវហើយខ្ញុំស្រឡាញ់នាង Yena ខ្ញុំស្រឡាញ់នាង » Jay

ខ្ញុំនិយាយទៅនាងដោយមិនស្ទាក់ស្ទើរនឹងមុខយ៉ាងម៉ត់ចត់បំផុត

« Jay...ខ្ញុំ... » Yena

ខ្ញុំក៏ដកដង្ហើមធំមុននឹងនិយាយទៅកាន់នាង

 My Roommate // ENHYPEN [ Jay ] ✓ |•Series 1 « Completed ✓ » Where stories live. Discover now