Part18: He's my boyfriend

432 17 3
                                    

Jay ( POV )

បន្ទាប់ពីរឿងអម្បាញ់មិញបានកើតឡើងហើយពួកយើងក៏នាំគ្នារៀបចំខ្លួនចេញទៅផ្សារទំនើបដែល Yena នាងចង់ទៅ Shopping និយាយតាមត្រង់ទៅចុះណាអម្បាញ់មិញដែលខ្ញុំថើបនាងគឺខ្ញុំមិនបានតាំងចិត្តឡើយខ្ញុំមិនដឹងឡើយគឺគ្រាន់តែមើលមុខនាងយូរៗទៅក៏ចង់ថើបនាងហើយទីបំផុតខ្ញុំក៏ងើបនាងមែនហើយវាជា first kiss ខ្ញុំទៀតហើយខ្ញុំចង់ដឹងណាស់ថាវាជា first kiss របស់នាងដែលឬអត់ណ៎? រឿងមួយទៀតនៅពេលដែលខ្ញុំបានដឹងថាខ្ញុំថើបនាងតើនាងខឹងខ្ញុំឬអត់? ប៉ុន្តែនាងមើលទៅដូចជាធម្មតា

« មកដល់ហើយ » Jay

ពួកយើងក៏ជិះមកដល់ផ្សារទំនើបរួចក៏ពួកយើងដើរចូលទៅធម្មតាប្រៀបដូចជាគ្មានរឿងអីកើតឡើងអញ្ចឹង

« លោកមិនបានដើរតាមខ្ញុំទេលោកអាចទៅណាផ្សេងក៏បានបើលោកធុញឬក៏ទៅចាំខ្ញុំនៅកន្លែងណាមួយក៏បានដែល » Yena

ពួកយើងដើរបានមួយសន្ទុះដោយពួកយើងស្ងាត់ស្ងៀមទាំងសងខាងរួច Yena នាងក៏និយាយមកកាន់ខ្ញុំ

« មិនអីទេ នាងទិញទៅចាំខ្ញុំកំដរនាង » Jay

ខ្ញុំក៏តបទៅវិញ ខ្ញុំអាចឃើញថានាងញញឹមប្រហែលនាងរំជួលចិត្តជាមួយនឹងពាក្យសម្តីខ្ញុំទេដឹង? ឬក៏ខ្ញុំធ្វើអោយនាងសប្បាយចិត្តដោយអចេតនា? ពួកយើងក៏បន្តដើរចូលហាងមួយហើយក៏ចេញទៅហាងមួយទៀតបន្តបន្ទាប់

« វាសមជាមួយនឹងលោកណាស់ haha » Yena

នាងក៏ទាញមួករូបសត្វឆ្មាមកពាក់អោយហើយនាងក៏និយាយលេងសើចជាមួយខ្ញុំនឹងបញ្ចេញស្នាមញញឹមដ៏រីករាយរបស់នាងមកខ្ញុំចូលចិត្តស្នាមញញឹមបែបនេះណាស់ប្រហែលខ្ញុំអាចបន្តសប្បាយចិត្តទោះបីមិនមានវត្តមានរបស់ Sujin ក៏ដោយ i hope so

« ខ្ញុំមិនចូលចិត្តឆ្មាទេ » Jay

ខ្ញុំក៏ទាញមួករូបឆ្មាមួយទៀតពាក់អោយនាងហើយខ្ញុំក៏កត់សម្គាល់ថាវាជាមួក couple- wtf

« តោះពួកយើងចេញទៅ » Yena

បន្ទាប់ពីដើរទិញឥវ៉ាន់អស់ចិត្តហើយពួកយើងក៏ចូលហាងញុាំអីមួយកន្លែងដែលខ្ញុំបានត្រៀមទុកជាស្រាច់ព្រោះខ្ញុំបានហៅមិត្តភក្តិរបស់ខ្ញុំចំនួន2នាក់មកញុាំអីជុំគ្នាផងដែលប៉ុន្តែខ្ញុំក៏មិនភ្លេចប្រាប់ Yena ផងដែល

 My Roommate // ENHYPEN [ Jay ] ✓ |•Series 1 « Completed ✓ » Where stories live. Discover now