ព្រឹកព្រលឹមប្រហែលជាម៉ោង៦ រាងតូចច្រឡឹងបានរៀបចំខ្លួនទៅសាលារៀន យ៉ាងស្វាហាប់
«ជុងវ៉ុន! ហេីយនៅកូន?»បរុសចំណាស់បានបេីបមាត់សួរទៅរាងតូច។ លោកគឺជា លោកយ៉ាងដែលត្រូវជាឳពុក ជុងវ៉ុន
«ហេីយៗប៉ា! ទៅ»ជុងវ៉ុនបានតបទៅកាន់ឪពុកទឹកមុខ ស្រស់ញញឹម
«ចឹងឡេីងមក!»ជុងវ៉ុនមិនមាត់ឡេីងលេីឡាន រួចក៏បន្តដំណើរទៅសាលារៀន ( សកលវិទ្យាល័យ )មហាវិទ្យាល័យ:
«ប៉ាកូនលាហេីយ!»ជុងវ៉ុនឱនគោរពបន្តិច ហេីយក៏ដេីរចេញទៅ
«វ៉ុននី!!»សំឡេងស្រួយមួយបានបន្លឺឡេីងពីក្រោយខ្នងរៀនតូច គ្មាននរណាឆ្ងាយទេក្រៅពី គីម ស៊ូនូ មិត្តសម្លាញ់របស់ជុងវ៉ុននឹងឯង
«អៅ! មកនេះមកកូនជ្រូក!»ជុងវ៉ុនប៉កដៃហៅស៊នូ
«តោះ ទៅថ្នាក់!»រាងតូចទាំងពីរ កៀកកគ្នាដេីរចូលថ្នាក់ យ៉ាងសប្បាយរីករាយYANG HOUSE :
«លោកខ្ញុំសុំណាលោក!!»លោកយ៉ាងនិយាយថែមយកដៃទៅសំពះម្ជាស់បំណុល
«លុយលោកជំពាក់ ខ្ញុំច្រើនណាស់! អោយលេីកលែងមិច?»
«តេីយេីងគួរធ្វេីមិចទៅ»អ្នកស្រីយ៉ាងសួរទៅកាន់ពួកម្ជាស់បំណុល ទាំងនោះ ព្រោះគាត់គ្មានមធ្យោបាយទេ
«អោយជុងវ៉ុនទៅនៅជាមួយខ្ញុំទៅ!!»ជេយ៍ ផាកបាននិយាយឡេីងញញឹមចុងមាត់។
@ជេយ៍យកជុងវ៉ុនទៅធ្វេីបាប?
«លោកនឹងធ្វេីបាបកូនប្រុសរបស់ខ្ញុំ!! »
«យេីងសន្យា ថា មិនធ្វេីបាបគេទេ»ជេយ៍
«ពួកយេីងសុំពេលពិភក្សាសិន»អ្នកស្រីយ៉ាង
«បាន»រាងក្រាស់និយាយហេីយក៏នាំគ្នីគ្នាទៅវិញ
ពេលល្ងាចម៉ោងប្រហែលជា៧ រាងតូចជុងវ៉ុនបានដេីរចូលផ្ទះ ទាំងមុខភ័យៗដូចត្រូវគេសម្លុតចឹង
«អីយ៉ា! វ៉ុនថ្ងៃនេះកូនយូមេះ?»លោកយ៉ាង ដោយឆ្ងល់នឹងជុងវ៉ុនដែលមកផ្ទះយឺតខុសពីរាល់ដង
«ក៏អាឡែងតែរត់គេចពី ឡានមួយដែរជិះតាមកូននឹងហាប៉ា!»ជុងវ៉ុន
[ ត្រឡប់ទៅពេលមុននេះ :
«សូ៊នូយេីងទៅមុនហេីយ»ជុងវ៉ុន
«អឹម បាយៗ!»រាងតូចទាំងពីក៏លេីកដៃលាគ្នារួចទៅផ្ទះរៀងៗខ្លួន
ជុងវ៉ុថ្ងៃនេះមិនព្រមជិះឡានទេ សុខចិត្តដេីរទៅផ្ទះ (ចឹងវិញ!?)។ ពេលដេីរមកផ្លូវមួយរាងតូចក៏ឃេីញឡានមួយដែលជិះតាមខ្លួនតាំងពីមហាវិទ្យាល័យ
«នរណាគេ??»ដោយឆ្ងល់ខ្លាំងពេករាងតូចក៏បោះសំណួរទៅសួរខ្លួនឯង
«អេក្មេងតូចមកនេះ!!» បរុសអ្នកបេីកឡានបានបេីកកញ្ជក់ហៅជុងវ៉ុន
«យ៉ាងមិច!? យីហៅសុទ្ធតា៎ក្មេងតូច??»ជុងវ៉ុនដេីរទៅជិតឡានណោះហេីយក៏ច្រតចង្កេះសួរយកតែម្តង
«នេះចៅហ្វាយគេមកហេីយ!»
«សួស្តី វ៉ុននី» សំឡេងជេយ៍ក៏បន្លឺឡេីងធ្វេីអោយជុងវ៉ុភ្ញាក់សឹងស្លាប់
( បញ្ជាក់: ជុងវ៉ុននិងជេយ៍ធ្លាប់ស្គាល់គ្នា ព្រោះលោកផាក (ប៉ារបស់ជេយ៍) គាត់ឧស្សាហ៍ ទៅផ្ទះជុងវ៉ុននិយាយរឿងការងារ ជាមួយលោកយ៉ាងហេីយលោកផាកក៏តែងតែយកជេយ៍ទៅជាមួយ )
«ប...បងជេយ៍?»រាងតូចនិយាយញ័រមាត់ ព្រោះគេខ្លាចជេយ៍ណាស់ តាំងតែពីតូច ដោយសារតែលេីកមុនជុងវ៉ុនក៏ធ្វេីអោយជេយ៍ខឹង ព្រោះគេមិនព្រមស្តាប់តាមជេយ៍ទេីបជាជេយ៍អចេតនា សម្លុតរាងតូចខ្លាំងៗ ទេីបធ្វេីអោយគេខ្លាចយ៉ាងនេះ តាំងពីពេលនោះមក
( ជុងវ៉ុនខ្លាចការសម្លុត )
«យ៉ាងមិច!? បែកគ្នាយូរហេីយ ស្អាតណាស់»រាងក្រាស់និយាយទាំងទឹកមុខព្រាន
«ហាយយយ!!!! គួរអោយខ្លាច! ហឹក..»ជុងវ៉ុនដោយភ័យពេកក៏រត់ចេញទៅយា៉ងលឿន ឯជេយ៍ឃេីញបែបនេះ ក៏អស់សំណើចចេញមកតែម្តង
«ចេញឡាន!
«បាទ!»ឡានរបស់ជេយ៍ក៏ចេញពីកន្លែងនោះយ៉ាងនោះ ក្រោយពីរាងតូចចេញទៅបាត់ ]«ហាស វ៉ុន? ជេយ៍គេតាមកូនផងហេស?»អ្នកស្រីយ៉ានិងលោកយ៉ាងគ្រាន់តែស្តាប់ហេីយក៏ចំហមាត់តែម្តង
«នឹងហេីយ!»
«វ៉ុនប៉ាមានរឿងចង់ប្រាប់!»លោកយ៉ាង
«គឺជេយ៍ចង់យកកូនទៅនៅជាមួយ ដេីម្បីដោះបំណុលប៉ាដែលជំពាក់គេ»លោកយ៉ាងនិយាយទាំងអោនមុចចុះ គាត់មិនចង់អោយរាងតូចទៅទេ
« ក...ក..កូន!»ជុងវ៉ុនឮហេីយចង់ស្ទះខ្យល់ រកនិយាយមិនបាន
«ណាស់ហេីយបេីដេីម្បីដោះបំណុលរបស់ប៉ាកូននឹងទៅ» មួយសន្ទុះក្រោយ រាងតូចនិយាយឡេីងទាំង មិនពេញចិត្ត នាយមិនចង់ទៅទេតែដោយសារតែ លុយជំពាក់គេ
«វ៉ុន?»អ្នកស្រីរលីងរលោងទឹកភ្នែកក្រោយពីឮពាក្យរបស់ជុងវ៉ុន គាត់ខ្លាចណាស់ ខ្លាចថាជេយ៍នឹងធ្វេីបាបជុងវ៉ុន
«ម៉ាក់! កូនសម្រាចចិត្តធ្វេីបែបនេះដេីម្បីជួយប៉ាម៉ាក់ណា»ជុងវ៉ុនដោយឃេីញម្តាយខ្លួនរកយំបែបនេះក៏និយាយឡេីងហេីយចាប់ដៃរបស់នាង ដេីម្បីលួងលោម តែចិត្តគេចង់ប្រេះទៅហេីយ នាយខ្លាចជេយ៍ព្រោះជេយ៍ជាមនុស្សចូលចិត្តសម្លុត តែឥឡូវក៏ត្រូវទៅនៅជាមួយចឹង?
«ប៉ាខ្លាចគេធ្វេីបាបកូនណាវ៉ុន»លោកយ៉ាង
«ខ្ញុំដឹងថា លោកនឹងផ្តាច់ការណាស់ តែវិធីណាវីធីនឹងហេីយ ។ ចឹងកូនឡេីងទៅសិនហេីយ» ពោលរួចជុងវ៉ុនក៏ដេីរទៅបន្ទប់បាត់
Ring ring~~
គ្រាន់តែ ជុងវ៉ុចេញទៅបាត់ទូរស័ព្ទលោកយ៉ាងក៏រោល៍ឡេីង
( ជម្រាបសួរ លោកជេយ៍ ) លោកយ៉ាង
( យ៉ាងមិចហេីយរឿងកូនលោក?) ជេយ៍
( គេព្រមហេីយ តែខ្ញុំមិនចង់អោយគេទៅទេ )លោកយ៉ាង
( យី!បេីគេព្រមហេីយស្អែកខ្ញុំនឹងអោយគេទៅយកនៅស្អែកនេះ ទឺត ទឺត.. ) ជេយ៍និយាយហេីយក៏បិតបាត់ដោយមិនចាំចម្លេីយរបស់អ្នកម្ខាងទៀតនោះទេ
«ហុីយឯងអេីយ!!»លោកយ៉ាងគាត់ពិតជាពិបាកចិត្តខ្លាំងណាស់
«បានហេីយបង! ទៅសម្រាកទៅ»អ្នកស្រីយ៉ាងគាត់និយាយហេីយអង្អែរខ្នងស្វាមីបន្តិច ហេីយពួកគាត់ក៏ឡេីងទៅសម្រាកទៅ
To be continue.....
Write by : Yno