Part 2

146 23 0
                                    

ព្រឹកស្អែក :
«ម៉ាក់! បានអីញុាំព្រឹកនេះ?មានអីអោយកូនជួយអត់?»រាងតូចនិយាយទាំងភ្នែកបេីកសឹងមិនរួច ចុះជណ្តេីចង់ធ្លាក់ទៅហេីយ
«យី! មេីលចោះភ្នែកបេីកមិនចង់រួចផងចង់មកជួយ ទៅងូតទឹកសិនទៅ ថ្ងៃនេះលោកជេយ៍មកយកហេីយ »អ្នកស្រីអស់សំណេីចនឹងរាងតូចស្លាំងណាស់  សំណាងហេីយដែរចុះជណ្តេីរមិញមិនអីនោះ
«លឿនមេះ? » ជុងវ៉ុនឮហេីយសឹងតែធ្លាក់ថ្លេីមទៅហេីយ ហេីយអីក៏ល្ហន់មេះ?
«ម៉ាក់មិនដឹងទេ ! ទៅៗងូតទឹកចេញទៅអាងញុាំបបរ»អ្នកស្រីយ៉ាង
«បាត»រាងតូចនិយាយហេីយក៏បោះជំហានឡេីងទៅបន្ទប់របស់ខ្លួនដេីម្បី ងូតទឹក
_______________
ខុនដូ របស់ហុនជេគ
«ជេគ! ជេគ..ជេគ អូននៅណានឹង?»រាងក្រាស់សុងហុនបានឧទានហៅឈ្មោះអ្នកជាគូដណ្តឹងឮៗ ព្រោះមិនបានឃេីញនៅលេីគ្រែជាមួយខ្លួន ( ភ្លាវ🤛)
«អូនកំពុងងូតទឹក យីហៅអីក៏ហៅ»ជេគដែលនៅក្នុងបន្ទប់ទឹកនោះនិយាយឡេីង ឮៗ ដោយខ្នាញ់នឹងស៊ុនហុន បាត់តិចសោះហៅអីក៏ហៅ
«ឆ្នាស់ហាស!»រាងក្រាស់ញញឹមឡេីងដេីរចុះពីលេីគ្រែ សំដៅទៅផ្ទះបាយ( ទៅធ្វេីម្ហូប )
ក្រោយងូតទឹករួចហេីយ ជេគក៏ញុាំអាហារពេលព្រឹកជាមួយស៊ុនហុនយ៉ាងមានក្តីសុខ( ប្តីប្រពន្ធគេ😑)
_______________
«សូ៊នូ!!»សំឡេងក្រាស់ក្រលឮលាន់ពេញត្រជៀកស៊ូនូ
«ន..នីគី?»ស៊ូនូភ្ញាក់ផ្អេីលពេលដែលខឹងថាអ្នកខាងមុខខ្លួនជានរណា
«គេចឆ្អែត ហេីយមែនទេ??»រាងក្រាស់នីគីនិយាយខ្សោះៗ លូកដៃចូលទៅអោបចង្កេះរាងតូច
«លែង..លែងខ្ញុំ!!»ស៊ូនូខំរេីបម្រាស់យ៉ាងខ្លាំងតែមិនបានសម្រាច់សោះឡេីយព្រោះកម្លាំងរបស់នីគីខ្លាំងពេក
« កាលអូនមិនបានស្តាប់ហេតុផលរបស់បង បងមិនសូវខឹងទេ តែឥឡូវបងបានជួបអូនហេីយដែរអូនចង់ចាកចេញពីបងម្តងទៀតនៀក ដឹងទេថាបងឈឺប៉ុនណា?»នីគីនិយាយឮៗ ខ្លាំងៗ ស្របពេលដែលមនុស្សដែលខ្លួនស្រឡាញ់ចង់ចាកចេញ

ត្រឡប់ទៅកាលពី ៣ខែមុន :
   នីគីនិង ស៊ូនូជាសង្សានឹងគ្នាហេីយស្រឡាញ់គ្នាខ្លាំងណាស់។ នីគីមិនដែលធ្វេីអោយស៊ូនូពិបាកចិត្តដោយសារគេទេ តែថ្ងៃមួយស្រាប់តែ.......
«ប្រាវ....នីគី! មិចក៏បងធ្វេីបែបនេះ?»ដៃរាងតូចដែលកាន់កែវកាហ្វេក៏បែក ហេីយស្រែកសួរអ្នកជាសង្សារទាំងទឹកភ្នែក ក្រោយពីបានឃេីញសកម្មភាព សង្សាររបស់ខ្លួនថេីបគ្នាជាមួយស្រីផ្សែង
«ស៊ូនូ!! ស្តាប់បងមកស្រាយសិន»រាងក្រាស់បម្រុងរត់ទៅរកស៊ូនូ តែក៏ត្រូវនាងតូចចាប់ដៃជាប់ ( យី!? )
«លែង...!!»
«បងចង់ទៅចោលអូនហេស៎?! យេីងស្រឡាញ់គ្នាម្តងទៀតទៅកុំខ្វល់ពីគេអី! »
នាងស្រីដែលត្រូវជាសង្សាចាស់របស់នីគីក៏ និយាយឡេីងដោយចង់ត្រូវគ្នាជាមួយរាងក្រាស់វិញ ។ នីគីមិនបានថេីបនាងទេ ពេលនោះ នីគី និងស៊ូនូក៏ទៅណាត់គ្នាញុាំអី ដោយឃ្លានរាងតូចក៏សុំទៅកម្មងទឹក ហេីយត្រឡប់មកវិញក៏ឃេីញនាងនោះថេីបនីគីហេីយដៃរបស់រាងក្រាស់កាន់ចង្កេះនាង ( ពេលនឹងនាងឃេីញស៊ូនូជិតមកដល់ក៏ចាប់រាងក្រាស់ថេីបតែម្តងហេីយថែមទាំងយកដៃនីគីមកដាក់ចង្កេះខ្លួនទៀតផង )

បច្ចុប្បន្ន~
«ហាក៎ រឿងវាចេះទេស៎?»រាងតូចស្តាប់ នីគីបកស្រាយឡេីងចំហមាត់ ខឹងខ្លួនឯងដែលមិនព្រមបកស្រាយ សុខចិត្តគេច ខ្លួនហេីយឈឺចាប់ចង់ងាប់ ( មកពីខ្លួនឯងនឹង😑)
«នឹងហេីយ! និយាយចឹងកុំគេចពីបងអីបងសុំទោស យេីងត្រូវគ្នាវិញទៅ!»រាងក្រាស់ពោលឡេីងក្រោយ ទាញរាងតូចមកអោបជាប់នឹងខ្លួនដោយក្តីនឹករលឹក
«បាទ..អូនសុំទោសដែលមិនស្តាប់ហេតុផលបង»ស៊ូនូអោបបកទៅអ្នកម្ខាងទៀត
«ទេ..អូនមិនខុសទេ! យេីងត្រូវគ្នាវិញទៅណា»
«អូខេ»ស៊ូនូ
«យេីងត្រូវគ្នាហេីយចឹងទៅដេីរលេងញុាំអីអោយសប្បាយ តោះ»រាងក្រាស់និយាយហេីយក៏អូសដៃរាងតូចទៅវឹង ដោយមិនចាំការសម្រាចចិត្តរបស់ស៊ូនូ

Back to Jaywon
«វ៉ុន! លោកជេយ៍មកដល់ហេីយ!»រាងតូចកំពុងញុាំបបរសុខៗ លោកយ៉ាងក៏មកប្រាប់ដំណឹងនេះធ្វេីអោយរាងតូចគាំង ធ្មឹង ព្រោះគេមិនចង់ទៅទេ
«បាទ..»រាងតូចនិយាយទាំងអោនទឹកមុខចុះ ហេីយក៏ដេីរចេញពីផ្ទះបាយ
«ចៅហ្វាយគេមកហេីយ»មីនចុង
«ទៅជួយយកអីវ៉ាន់គេ!» ក្រោយឮការបញ្ជារបស់ជេយ៍ហេីយ កូនចៅរបស់ជេយ៍ ឈ្មោះ មីនចុង ក៏ជួយយកអីវ៉ាន់រាងតូច
«ប៉ាម៉ាក់! កូនលាហេីយ»សំឡេងតិច ខ្សោះៗរបស់ជុងវ៉ុនធ្វេីអោយលោកយ៉ាងរឹតតែអាណិតកូនប្រុសរបស់គាត់
«សុខសប្បាយណាកូន បេីមានរឿងអីតេប្រាប់ម៉ាក់និងប៉ាឮទេ?»អ្នកស្រីយ៉ាងនិយាយស្ទេីរតែស្រក់ទឹកភ្នែកចេញមកទៅហេីយ
«ចឹងខ្ញុំទៅហេីយ»និយាយរួចជេយ៍ក៏ដឹកដៃជុងវ៉ុនឡេីងលេីឡាន។
   នៅក្នុងឡានមានតែសភាពស្ងប់ស្ងាត់ប៉ុណ្ណោះ ឯជុងវ៉ុនកំពុងតែភ័យ ពោះបុកភឹបៗ បែកញេីសចឹងប៉ុនគ្រាប់ពោតទៅហេីយ
«មិនអីទេហេស?»ដោយឃេីញរាងតូចបែកញេីសខ្លាំងពេកជេយ៍ក៏សួរទៅជុងវ៉ុន
«មិ...មិនអីទេ!!» រាងតូចឆ្លេីញទាំងញ័រមាត់

To be continue....
Write by : Nothenope ( Yno )














  






𝐋𝐎𝐕𝐄 𝐘𝐎𝐔 𝐓𝐇𝐀𝐍 𝐄𝐕𝐄𝐑𝐘𝐓𝐇𝐈𝐍𝐆 (relax)Where stories live. Discover now