Jungwon POV
'មេឃព្រលឹមស្រាងៗ ខ្ញុំបានលាបងហុីសឹង និងប៉ាម៉ាក់ត្រឡប់ទៅវិញ ដោយប្រាប់បងហុីថា ខ្ញុំត្រូវទៅធ្វើការ។
មកដល់ភូមិគ្រឹះ ផាកភ្លាម ខ្ញុំក៏ប្រញាប់ចូលទៅខាងក្នុងរួច បន្តទៅផ្ទះបាយដេីម្បីជួយម៉ែដោះ
"អូហ៍! ជុងវ៉ុនមកវិញហេីយ?"គាត់សួរខ្ញុំក្រោយឃេីញខ្ញុំចូលទៅផ្ទះបាយ
"បាទ! មកវិញហេីយ" ខ្ញុំតបគាត់ហេីយ គាត់ក៏ញញឹមហេីយងក់ក្បាលបន្តិចរួចនិយាយបន្ត
"លោកប្រុសជេយ៍ ពេលវ៉ុនអត់នៅគាត់ដូចមិចៗ"
"យ៉ាងមិចទៅ ម៉ែដោះ?"
"គែដូចជារសាប់រសល់មិចមិនដឹងទេ ដូចមនុស្សនឹកគេហា៌ណា"ខ្ញុំចង់ភាំងពេលម៉ែដោះគាត់ថាជេយ៍នឹកខ្ញុំ តែខ្ញុំមិនជឿរួចតបទៅវិញថា°
"មិនអាចទេ និយាយអញ្ចឹងបាយនេះទុកយកទៅឲ្យគាត់នៅក្រុមហ៊ុនមែនទេ?"
"ចា៎ស! នឹងហេីយ"
"អញ្ជឹងទុកឲ្យខ្ញុំជាអ្នកយកទៅ"ខ្ញុំនិយាយហេីយក៏ទាញប្រអប់បាយនោះហេីយដេីរចេញទៅក្រុមហ៊ុន។តាមពិតទៅក៏ខ្ជិលទៅដែរតែដោយសារតែនឹកគេក៏យកទៅ។' ទៅដល់ក្រុមហ៊ុន នៅOfficeរបស់ជេយ៍ នាយតូច បេីកទ្វារតិចៗខ្លាចឮសម្លេងតែ ចៃដន្យក៏ឮជេយ៍និយាយទូរស័ព្ទ...."ហុឹស! តាមពិតទៅដំបូងរឿងលុយស្អីនឹងយេីងមិនខ្វល់ទេ តែយេីងធ្វេីទាមទារដេីម្បីយកជុងវ៉ុនមកនឹងឯង ដេីម្បីបង្វក់លេងនោះអី តែឥឡូវក៏យេី-"
*គ្រាំង*
សម្លេងបិទទ្វារមួយទំហឹងបន្លឺឡេីង នេះជាស្នាដៃរបស់ជុងវ៉ុនច្បាស់ណាស់។ ជេយ៍ងាកមេីលបន្តិចក៏រៀងឆ្ងល់ណាស់ដែរ តែមិនខ្វល់ក៏និយាយទូរស័ព្ទបន្ត។
តាំងពីរសៀលដល់មេឃរៀងល្ងាច ទៅរាងតូចច្រលឹងនៅឈរមុខមាត់ទន្លេដែលខ្លួនចំណាំមករាល់ពេលពិបាកចិត្ត។ គេនៅយំ អន្ដេីត,អន្តក មិន បាត់សោះឡេីយ គេពិតជាខូចចិត្តដែល ជេយ៍ធ្វេីល្អជាមួយគេក៏ព្រោះតែ ចង់ឈ្នះ ចង់ពង្វក់ខ្លួនប៉ុណ្ណោះ តែខ្លួនពិតជាលង់នឹងគេ ស្រឡាញ់គេពិតមែន។ ក្រោយយំឆ្អែតឆ្អន់ហេីយ គេក៏សម្រេចចិត្តទៅភូមិគ្រឹះវិញ។។
ទៅដល់ភូមិគ្រឹះ រាងតូចក៏ដេីរចូលសន្សឹមទាំងអោនមុខចុះ ពេលទៅដល់ក្នុងក៏ឃេីញជេយ៍នៅទីនោះដែល ព្រោះវារាងងងឹតទៅ ហេីយជេយ៍ក៏ចេញពីធ្វេីការដែរ។
"អូហ៍! ជុងវ៉ុមកវិញហើយ?" ជេយ៍សួរឡេីង រាងតូចមិនមាត់ក៏ត្រឹមតែងក់ក្បាល ធ្វើឱ្យជេយ៍ចម្លែកចិត្តមិនស្ទេីរទេ
"ទៅណា? អត់ញុាំបាយទេ?"រាងក្រាស់សួរ ឡេីងក្រោយ ឃេីញជុងវ៉ុនដេីរហួសតុបាយ
"គឺ...ហុឹក..ខ្ញុំអត់ឃ្លានទេ។លោកប្រុសពិសារចុះ"និយាយហេីយគេ ក៏ឡេីងទៅបន្ទប់។ ចំណែកឯជេយ៍ក៏ត្រឹមឆ្ងល់ សញ្ញាសួរ(?) ហោះពេញខួរក្បាលប៉ុណ្ណោះ"ម៉ែដោះ! តេីជុងវ៉ុនកេីតអី?"
"ខ្ញុំមិនដឹងទេលោកប្រុស! គ្រាន់តែពេលនោះគេមកភូមិគ្រឹះវិញទាន់ពេលខ្ញុំកំពុងធ្វេីម្ហូប គេក៏ចង់យកទៅឲ្យលោកប្រុសពិសារ ហេីយបាត់តាំងពីពេលនឹងរហូតដល់ស្មេីលនេះទេីបមកនឹងឯង ចា៎ស"
"បាទ អគុណ! ចឹងម៉ែដោះទៅសម្រាកចុះ"
គាត់ងក់ក្បាលបន្តិចមុនចេញទៅ។At night
តុក តុក
"វ៉ុន!"
"នរណាមានការស្អី?.. អូស៎លោកប្រុស!" កម្លោះតូចបេីកទ្វាទាំងមួម៉ៅដៃកំពុងញីសក់ដែលសេីនោះ តែក៏ភ្ញាក់ក្រោយឃេីញវត្តមានលោកប្រុស
"បងមានការចង់និយាយជាមួយ"ជេយ៍សំណេីរឡេីង ជុងវ៉ុនងក់ក្បាលហេីយក៏ឲ្យគេចូលទៅ"ថ្ងៃនេះមិនរឿងអីមិនល្អលេីឯងមែនទេ?"
"គ្ម..គ្មានទេ"
"អ្ហឹម! ស្អែកព្រឹក រៀបចំខ្លួនឲ្យស្អាតបាតណាស់ ខោអាវតិចទៀត បងឲ្យពួកគេយកមកឲ្យ"
"ទៅណា?"
"បងនាំដេីរលេង" ជេយ៍ និយាយហេីយក៏ចេញទៅបាត់។
ជុងវ៉ុនភាំងមួយសន្ទុះទេីបបិទភ្លេីងសង្ងំគេងវិញ។ព្រឹកឡើងម៉ោង៧ មិនទាន់រាងតូចបានរៀបចំខ្លួនរួចរាល់អស់ទៅហេីយ តាមបញ្ជារបស់លោកប្រុសសង្ហានោះអី
"តោះ!" ជេយ៍បានដឹកដៃជុងវុ៉នចូលឡាន រួចក៏ចេញដំណេីរទៅ។
_________________
អូហ៍! ដឹងទេថា ជេយ៍នាំជុងវ៉ុនទៅណា? អ្ហេីយ គឺទៅសមុទ្រនឹងឯង។
"Wow! ស្អាតខ្លាំងណាស់" នាយតូចញញឹមខ្ជឹប ក្រោយចុះពីលេីឡានហេីយបានទតឃេីញទេសភាពទឹកសមុទ្រខៀវថ្លានោះ។
"នៅទីនឹងហេីយបងនិយាយទូរស័ព្ទមួយភ្លេត" ជេយ"អាឡូ! យ៉ងមិចហេីយគម្រោងដែលយេីងឲ្យឯងរៀចំនោះ? រហ័សរហួនឡេីង ធ្វេីយ៉ាងឲ្យហេីយមុននេះ រួចកុំភ្លេចរៀប ផ្កាកុលាប(Rose)ឲ្យច្រើនផង"
TO BE CONTINUE...
@ទាយមេីលថាជេយ៍រៀបគម្រោងអី? ><