ភាគទី១:«តើជុងហ្គុកបានឃើញអ្វី?»

99 12 0
                                    

_ វិទ្យាល័យ យ៉ុងដុង

    មើលពីខាងក្រៅគឺជាសាលាដែលមានភាពស្រល់បំព្រងប្រៀបដូចជាមានអ្នកថែទាំរក្សាបានយ៉ាងល្អតែបែរជាជាប់ឈ្មោះជាសាលារៀនដែលអាថ៌កំបាំងនិងមិនទាន់ស្រាយនូវចម្ងល់របស់មនុស្សជាច្រើនព្រោះធ្លាប់ជាសាលាដែលសិស្សជាច្រើនបានបាត់ដំណឹងដោយគ្មានមូលហេតុ ហើយក៏ជាសាលាដែលត្រូវបានគេបោះបង់ចោល និងជាតំបន់ហាមឃាត់មិនឪ្យមនុស្សឆ្លងកាត់ យ៉ាងណាមិញរឿងដែលសិស្សបាត់ដំណឹងគ្មានមូលហេតុនៅក្នុងសាលានេះត្រូវបានប៉ូលីសសន្និដ្ឋានថាជារឿងក្ដីចាប់ជម្រិតនិងជារឿងឃាតកម្ម។
តើមានអាថ៌កំបាំងអ្វីនៅពីក្រោយសាលារៀនដែលបានបោះបង់ចោលជាយូរនេះ? ហេតុអ្វីបានជាសិស្សដែលរៀននៅសាលានេះបាត់ដំណឹងដោយគ្មានមូលហេតុដូច្នេះ?
ដោយសារតែសាលានេះត្រូវបានគេសន្និដ្ឋានថាជារឿងឃាតកម្មដូចនេះ បញ្ហាខាងលើខាងប៉ូលីសសុើបអង្កេតបានព្យាយាមស្រាវជ្រាវជាច្រើនដងតែនៅមិនអាចដោះស្រាយនូវចម្ងល់ដែលប្រជាជនចោទសួរទាំងនោះមិនបាន ទីបំផុតរឿងក្ដីទាំងនេះបានធ្លាក់មកលើអ្នកសុើបអង្កេតទាំង៧រូប ថ្វីដៃស្រាវជ្រាវពួកគេពិតជាពូកែជាក្រុមសុើបអង្កេតដ៏ល្បីដែលប្រជាជនទុកចិត្ត ។
"ដូចដែលអ្នកទាំងអស់គ្នាបានដឹងអំពីសាលានេះ ខាងពួកយើងបានបញ្ជូនមនុស្សទៅស្រាវជ្រាវមើល ប៉ុន្តែមិនបានសម្រេច ដូចនេះរឿងក្ដីពីសាលាមួយនេះត្រូវពឹងទៅលើពួកលោកហើយសង្ឃឹមថាបានសម្រេច
មិនដូចអ្នកដែលធ្លាប់បញ្ជូនទៅនោះ"សំឡេងចេញពីបន្ទប់ប្រជុំ មនុស្សប្រុសម្នាក់កំពុងឈរនៅចំពោះបុរសទាំង៧នាក់ កំពុងពន្យល់អំពីរឿងក្ដីដែលត្រូវស្រាវជ្រាវក្នុងពេលឆាប់ៗនេះ។
"តើពួកយើងអាចសល់ខ្លួនចេញមកទេ?"កម្លោះ ស ស្លេក ដែលក្នុងដៃមានកាន់ក្រដាសដែលសរសេរពីប្រវត្តិនៃសាលានោះ គ្រាន់តែគិតក៏ព្រឺសម្បុរ។
"ត្រូវពឹងលើពួកលោកហើយ ក្នុងក្រដាសទាំងនេះមានសរសេរពីប្រវត្តិផ្សេងៗដែលខាងអ្នកស្រាវជ្រាវបានរកឃើញបន្តិចបន្ដួច ជូនពរសំណាងល្អ"បុរសដែលនិយាយរាយរ៉ាប់យ៉ាងវែងមុននោះ បានទុកឯកសារដែលទាក់ទងនឹងប្រវត្តិផ្សេងនៃរឿងក្ដីដែលត្រូវសុើបលើតុនោះ មុននឹងលាពួកគេចេញពីបន្ទប់ប្រជុំ បន្សល់ទុកកម្លោះទាំង៧អង្គុយធ្វើមុខម៉ក់ៗនៅនឹងតុ។
"៧០%នៃអ្នកដែលបានបញ្ជូនទៅទីនោះបានបាត់ដំណឹង"ណាមជូន ដែលមានតួនាទីជាមេក្រុមបានចាប់ផ្ដើមនិយាយខណ:ដែលគ្រប់គ្នាកំពុងសម្លឹងមើលទៅរូបភាពនៃសាលានោះយ៉ាងយកចិត្តទុកដាក់
"ហីយ៉ា..!! អ្នកណាក៏បានក្នុងចំណោមពួកយើងឆាប់ប្រាប់ទៅថ្នាក់លើទៅថាពួកយើងមិនទទួលរឿងក្ដីនេះទេ."ហូស៊ុកដែលអង្គុយនៅផ្នែកម្ខាងនៃតុនោះនិយាយទាំងទឹកមុខមិនស្រួល ។
"ទីនោះ.នៅឆ្ងាយពីទីក្រុងណាស់"ថេយ៉ុង
"ពិតមែនហើយ.មុននឹងទៅដល់សាលានោះត្រូវឆ្លង
កាត់សមុទ្រទៀត ពួកយើងគួរតែសម្រាកលំហែនៅ
សមុទ្រ១ថ្ងៃមុននឹងចាប់ផ្ដើមស្រាវជ្រាវទៅយ៉ាងមិចដែរ?"ជីមីន
"យល់ស្រប.យ៉ាងណាពួកយើងមានពេលដល់ទៅ
១ខែឯនោះសម្រាប់ស្រាវជ្រាវ"ជុងហ្គុក
"នេះពួកឯងនៅគិតរឿងសម្រាកលំហែទៀតហេស៎.?រឿងក្ដីសាលាអាថ៌កំបាំងបានធ្លាក់លើពួកយើង ពួកឯងនៅគិតរឿងលំហែចេញដែរ?តែថាណាមជូនហា.. ពួកយើងគួរតែសម្រាកលំហែនៅសមុទ្រ១យប់ទៅល្អទេ?"ជីន
"បិទមាត់បងទៅ បើបងគង់តែយល់ស្របនូវគំនិតនេះ"ជីមីន ដៀងភ្នែកសម្លក់ទៅកាន់អ្នកដែលជាបងធំគេដោយក្ដីគ្រឺត ធ្វើជានិយាយដូចខ្លួនឯងល្អណាស់ចឹងតែចុងក្រោយស្របគំនិតគេដដែល ឯជីនធ្វើជាមិនឃើញនូវក្រសែភ្នែកនោះ
"ល្អត៎ា.. តែគ្រប់គ្នាសូមយកចិត្តទុកដាក់នូវរឿងក្ដីមួយនេះ ស្អែកយើងចេញដំណើរពេលព្រឹកម៉ោង៦ព្រឹកហាមងើបយឺត"ណាមជូន និយាយមុននឹងចេញពីបន្ទប់ប្រជុំ ដើរចេញដោយមានក្រដាសនៃប្រវត្តិសាលានោះកាន់នឹងដៃ.។

- ព្រឹកថ្ងៃថ្មី

ឡានចាប់ផ្ដើមវិលកង់ឆ្ពោះទៅមុខ យ៉ុងជីបានក្លាយខ្លួនជាអ្នកបើកឡានឯណាមជូននៅផ្នែកខាងមុខជាមួយគេនោះកំពុងកាន់ក្រដាសដែលពាក់ព័ន្ធនឹងរឿងក្ដីដែលត្រូវស្រាវជ្រាវ មើលបណ្ដើរត្រេះគិតពីរឿងនេះបណ្ដើរដោយឡាននេះជាឡានមានទំហំធំនិងវែងស្រដៀងនិងឡានក្រុងដែរ ដូចនេះផ្នែកខាងក្រោយកាន់តែមមាញឹកដោយមនុស្សអាយុច្រើន ស្រែកច្រៀងតំឡង់ពេញឡាន ជីនកំពុងតែស្រែកច្រៀងរ៉េបដោយមានថេយ៉ុងនិងជីមីនជាអ្នករាំអម ឯហូស៊ុកកំពុងនិងកាន់កាមេរ៉ាថតរាល់សកម្មភាពព្រមទាំងបង្ហើយសំឡេងសើចលាន់ឮឡើង ចំណែកជុងហ្គុកមាត់កំពុងមមារញឹកនឹងទំពារចំណីដែលកាន់នឹងដៃ។មិនយូរប៉ុន្មានឡានមកដល់កន្លែងដែលគ្រងទុកមុននឹងចាប់ផ្ដើមបេកកម្មនៅថ្ងៃស្អែក សមុទ្រដែលមានពណ៌ខៀវរលកបក់បោកទៅតាមខ្យល់ សំឡេងរលកធ្វើឪ្យអារម្មណ៍កាន់តែស្រល់ស្រាយថែមទៀត។
"បន្ទប់ក្នុងអូតែលនៅសល់៤បន្ទប់ល្មម ពួកយើងចាប់ផ្ដើមចែកបន្ទប់គ្នាទៅ "សំឡេងចេញពីណាមជូនដែលមុននេះបានទៅកក់បន្ទប់ស្នាក់ បានហុចកាតបន្ទប់ឪ្យទៅពួកគេ។
"ជេហូប.ខ្ញុំគេងជាមួយបង"ជីមីននិយាយរួចក៏ចាប់ទាញហូស៊ុកទៅជាមួយមិនខ្វល់ថាគេព្រមឬអត់ តែជួយមិនបានទេនៅជាមួយហូស៊ុកមានផាសុខភាពជាងនៅជាមួយអ្នកផ្សេងទៀត។
"ខ្ញុំចង់គេងម្នាក់ឯង"យ៉ុងជីយកកាតពីណាមជូន រួចក៏ដើរចេញទៅបាត់។
"ជីន.មិត្តរួមបន្ទប់បងប្រាប់ថាចង់គេងម្នាក់ឯងបងឮទេ?"ជុងហ្គុក សួរបែបឌឺដងទៅកាន់គេ ធ្វើអោយជីនងាកមុខមកកាន់គេដោយនិយាយ÷
"ត្រចៀកបងនៅល្អ"ជីននិយាយថែមទាំងញញឹមដូចចង់សីុសាច់គេទាំងរស់ ក្មេងម្នាក់នេះពូកែណាស់អារឿងឌឺដងគេនោះមាត់នៅមិនចេះស្ងៀម
"សម្រេចថាជីនហ្យុងគេងជាមួយជុងហ្គុកចោះ"
ណាមជូននិយាយហើយក៏ហុចកាតបន្ទប់ទៅឱ្យនាយរួចដើរចេញទៅប្រមូលឥវ៉ាន់ទៅបន្ទប់ខ្លួន។
"ខ្ញុំមិនចង់គេងជាមួយគាត់ទេ ថេយ៉ុងហាគេងជាមួយខ្ញុំវិញទៅ"ជុងហ្គុក ចាប់ទាញដៃថេយ៉ុងដែលរៀបនឹងដើរទៅតាមណាមជូន ព្រមទាំងធ្វើមុខបែបកំសត់ថែមទៀត។
"ជួយមិនបានទេ"ថេយ៉ុងសើចបែបឌឺទៅគេហើយដើរចេញទៅបាត់ ទុកឪ្យជុងហ្គុកសម្លឹងមុខជីនភ្លឺសៗ
"ចាំបាច់ធ្វើមុខបែបនេះ បាននៅជាមួយប្រុសសង្ហារដូចយើងចាប់ទុកថាសំណាងហើយ"ជីនទះស្មារគេទាំងសើចរួចដើរចេញទៅបាត់ ជុងហ្គុកដែលមានគំនិតថានឹងដើរលេងនៅលើខ្សាច់សិន មុននឹងរៀបឡើងទៅបន្ទប់តែបានក្រឡេកភ្នែកប៉ះនឹងអ្វីម៉្យាងធ្វើឱ្យគេប្រញាប់ប្រញាល់ឡើងទៅបន្ទប់ដោយមានទឹកមុខបែបភ័យ។
តើជុងហ្គុកបានឃើញអ្វី?










បេសកកម្មជួយសង្គ្រោះវិញ្ញាណខ្មោចWhere stories live. Discover now