ភាគទី៧:នារីចម្លែក

24 3 2
                                    

_វិទ្យាល័យ យ៉ុងដុង [ព.ស ២៥៦២~ស.ក 2018 ]
« ជាការឆ្លងពេលវេលា? » ថេយ៉ុង ងាកទៅសួរមិត្តរួមក្រុមពួកគេដែលកំពុងតែឈរសម្លឹងមើលឆ្នាំដែលពួកគេកំពុងស្ថិតនៅពេលនេះក្នុងក្ដារប្រកាសព័ត៌មានប្រចាំថ្ងៃ បែបកំពុងភ្ញាក់ផ្អើលនៅហេតុការណ៍ភ្លាមៗនេះ។
« នេះមិនមែនជាឆ្នាំដែលរឿងគ្រប់យ៉ាងបានកើតទេមែនទេ? » យ៉ុងហ្គី មិនបានឆ្លើយនឹងសំណួរដែលថេយ៉ុងបានសួរមុននេះបែរជាលើកនូវសំណួរមកសួរថែម គេងាកទៅមើលក្រដាសដែលជាប្រវត្តិសំណុំរឿងក្ដីសាលានេះដែលបានកើតឡើងដំបូលគេក្រឡេកទៅមើលឆ្នាំក៏ដូចគ្នាទៀត។
« យើងកំពុងស្ថិតនៅឆ្នាំដែលរឿងទាំងអស់កើតឡើងហើយ » ណាមជូន និយាយហើយក៏ក្រឡេកទៅមើលតារាងសិស្សានុសិស្សនៅតាមថ្នាក់នីមួយៗតែក៏ឃើញ
មុខរបស់ពួកគេផងដែរ ហើយរឿងវាយ៉ាងមិចនឹងហេតុអីកីមានមុខរូបថតពួកគេដូចពេលពួកគេនៅរៀនវិទ្យាល័យនៅសាលានេះទៅវិញ?
« អេ!! ហេតុអីរូបពួកយើងនៅទីនេះ? » ជីមីន ដើរទៅសម្លឹងមើលតារាងរូបថតសិស្សនោះឱ្យកាន់តែច្បាស់
ថាតើជារូបពួកគេពិតឬអត់ មើលកាន់តែយូរកាន់តែច្បាស់ប្រាកដណាស់ថាជារូបពួកគេនេះឯង ខួរក្បាលពួកគេក៏កាន់តែក្រឡាប់ចាក់ចោទជាសំណួរមកកាន់ខ្លួនឯងថាតើពួកគេដែលមករៀនសាលានេះតាំងពីពេលណាមក?
« ន៎ែ!! ពួកឯងមិចមិនចូលថ្នាក់គេចូលអស់ហើយ » កំពុងតែច្របូកច្របល់ស្រាប់តែលោកគ្រូនាយកមកដល់ស្រែកសួរពួកគេ ពួកគេក៏ប្រញាប់អោនជាការគួរសមទៅលោកគ្រូហើយក៏ប្រញាប់រត់ទៅក្នុងអាគារសិក្សាបាត់ទៅ។
« ពួកយើងចូលតាមថ្នាក់ដែលមានរូបពួកយើងទៅ
ណា ចាំជួបគ្នានៅអាហារដ្ឋានហើយចាំគិតទៀត »
ណាមជូន ថាហើយក៏ចូលទៅក្នុងថ្នាក់ដែលមានឈ្មោះគេបិតនៅខាងមុខថ្នាក់មួយៗនោះ តាមមើលទៅប្រហែលជាទើបបើកវេស្សនកាលហើយទើបមានតារាងឈ្មោះនៅខាងមុខបែបនេះ ហើយពួកគេក៏បំបែកគ្នាតាមថ្នាក់រៀងៗខ្លួនដែលមានឈ្មោះគេនៅទីនោះ។ ដោយដោយជីន ណាមជូន និង
ហូស៊ុកនៅថ្នាក់ទី12ជាមួយគ្នា ឯ ជីមីន ថេយ៉ុង និងជុងហ្គុក នៅថ្នាក់ទី12 ចំណែកយ៉ុងហ្គី នៅថ្នាក់ទី12ម្នាក់ឯងផ្សេង។ វាក្លាយជារឿងអយុត្តិធម៌សម្រាប់ពួកគេព្រោះពួកគេម្នាក់សុទ្ធតែជាមនុស្សមិនចូលចិត្តរៀនឡើយ ឥឡូវព្រហ្មលិខិតលេងសើចមកឱ្យរៀននៅវិទ្យាល័យម្ដងទៀតអីណាទេ។ "ជីវិតវិទ្យាល័យដ៏គួរឱ្យធុញត្រឡប់មកវិញម្ដងទៀតហើយ"
ពាក្យមួយឃ្លាលោតមកព្រមៗគ្នាក្នុងខួរក្បាលពួកគេស្របពេលដែលជើងពួកគេកំពុងសម្ដៅទៅកាន់ថ្នាក់រៀនរបស់ពួកគេ។

You've reached the end of published parts.

⏰ Last updated: Jun 12, 2023 ⏰

Add this story to your Library to get notified about new parts!

បេសកកម្មជួយសង្គ្រោះវិញ្ញាណខ្មោចWhere stories live. Discover now