ភាគទី4:មិត្តថ្មី

23 3 4
                                    

« ហើយពេលនោះខ្ញុំធ្វើអីទៀត » ជុងហ្គុក ដែលអង្គុយលើកៅអីឡានរបស់ពួកគេកំពុងជជីកសួររឿងកាលពីយប់មិញហាក់ដូចគ្មានដឹងថាខ្លួនបានជួបអ្វីទាល់តែសោះ។
« ពេលនោះឯងដូចខ្មោចចូលចឹង យើងហៅយ៉ាង
ណាក៏មិនឮដែរ » ហូស៊ុក និយាយទាំងកាយវិការស្ការដៃស្ការដៃជើងឯអ្នកឯទៀតកំពុងអង្គុយស្ដាប់និងចាំបន្ថែមពាក្យម្ដងបន្តិចៗ លើកលែងតែយ៉ុងហ្គីនិងណាមជូនដែលម្នាក់កំពុងបើកបរនិងម្នាក់ទៀតកំពុងពិភាក្សារឿងផ្លូវដែលត្រូវទៅខាងមុខទៀត ចូលដល់ទីប្រជុំជនមួយកន្លែងទើបយ៉ុងហ្គីឈប់ឡាន អនុញ្ញាតឱ្យចុះមកពត់ឆ្អឹងឆ្អែងនិងទៅសម្រួលក្រពះពោះវៀនសិន
« ខ្ញុំគិតថាគួរតែទិញស្បៀងថែមច្រើនជាងមើលទៅយើងត្រូវនៅទីនោះមិនតិចថ្ងៃទេ » យ៉ុងហ្គី កំពុងតែឱ្យយោបល់ទៅលោកមេក្រុមដែលកំពុងពត់ឆ្អឹងឆ្អែងបន្ទាប់ពីអង្គុយក្នុងឡានមួយសន្ទុះមកហើយ។
« ល្អត៎ា បងជីនជួយទៅរើសមើលអាហារជាមួយយ៉ុងហ្គីផងបានទេ »
«ស្អី? យើងទៀតហើយ » ជីន
« ទៅៗ » យ៉ុងហ្គី ចាប់ទាញដៃអ្នកអាយុបងឱ្យដើរតាមគេ ឯអ្នកផ្សេងក៏ដើរទៅទិញនេះទៅទិញនោះ
តាមដែលមេក្រុមចាត់ចែងឱ្យទិញសម្រាប់ការចុះបេសកកម្មពួកគេ។
កន្លងទៅមួយសន្ទុះ ពួកគេក៏មកដល់ក្នុងឡានជុំគ្នារៀបរាប់ពីអ្វីដែលខ្លួនរកបានមក មកដល់ជីមីនដែលជាអ្នកស្រឡាញ់ការទិញសម្លៀកបំពាក់នោះក៏លើកអាវបង្ហាញពួកគេ
« នេះនែក ខ្ញុំបានរកឃើញខោអាវជជុះនៅក្នុងផ្សារនេះដឹងទេបើទិញនៅទីក្រុងអស់ដល់ x10 នៃតម្លៃនៅទីនេះឯនោះ » ជីមីន ចាប់អាវលើកបង្ហាញពួកគេម្ដងមួយៗ ទាំងស្នាមញញឹមហាក់មានមោទនភាពនឹងខ្លួន តែគេក៏មិនបានចាប់អារម្មណ៍ នឹងស្នាមពណ៌ក្រហមក្រម៉ៅមួយជាប់នឹងអាវពណ៌ខ្មៅមួយ ។
« ខ្ពើមណាស់ទៅទិញស្អីខោអាវ នេះនែក៎ របស់លេងថ្មីធ្វើការងារច្រើនស្ត្រេសច្រើនមានរបស់លេងច្រើនជីវិតមានន័យ » ជាហូស៊ុក កំពុងលើកបង្ហាញរបស់ខ្លួនរកបានមកបង្ហាញពួកគេទាំងស្នាមញញឹម ស្រាប់តែមានដៃមាំមួយចេញពីក្រោយខ្នងគេដោយមិនបង្ហើរនូវសំឡេងអ្វីបន្តិចមកដល់ក៏ដាក់ក្បាលគេផូស!!។
« ឥតប្រយោជន៍ ពួកឯងមកធ្វើការក៏មកដើរលេងទិញអីគ្មានចេះគិតសោះ មើលយើងនេក៎ » ជីន បន្ទាប់វៃនិងស្ដីឱ្យប្អូនម៉ាត់ៗហើយក៏លើកបង្ហាញតុក្កតាដែលខ្លួនរើសមកបានតាមផ្លូវមកបង្ហាញពួកគេទាំងស្ញេញ
« ឥតប្រយោជន៍ណាស់ » យ៉ុងហ្គីថារួចក៏ដើរទៅកន្លែងអ្នកបើកឡានចេញដំណើរទៅបន្ដទៀត ឯណាមជូន ក៏អង្គុយជិតគេបង្ហាញនូវផ្លូវដែលផែនទីប្រាប់ដើម្បីទៅដល់សាលារៀននោះ។
« ចុះចូលផ្សារតែមួយលើកសោះ ឥវ៉ាន់ពេញឡានរកតែកន្លែងដេកមិនឃើញ » ជុងហ្គុកសន្លឹងមើលទៅរបស់ដែលគ្មានបានសម្រាប់ជាជំនួយជួយដល់បេសកកម្មរបស់ពួកគេសោះ នេះទើបចុះចូលផ្សារតែម្ដងទៀតឥវ៉ាន់ប៉ុណ្ណឹងទម្រាំចុះបាន២ឬ៣ដងទៀតដេញមនុស្សចេញឱ្យទុកឡានដឹកឥវ៉ាន់វិញម្ដង គេក៏ទៅកៅអីទំនេរខាងក្រោយដែលទំនេរដើម្បីចូលសម្រាក តែនៅជិតនោះក៏មានថេយ៉ុងគេកំពុងមើលខ្សែដៃសំណាងដែលគេទើបតែចូលទៅក្នុងតូបដែលទូរទាយបាតដៃទើបគេសុំខ្សែដៃ៧ខ្សែទុកសម្រាប់សមាជិកម្នាក់ៗ ។
« នេះនែក៎ខ្សែដៃនាំសំណាងយើងទើបសុំនៅកន្លែងលោកយាយម្នាក់ » ថេយ៉ុង លើកបង្ហាញខ្សែដៃមួយឱ្យជុងហ្គុក ឯនាយគ្រាន់តែឃើញក៏ក្រវីក្បាលភ្លាមៗទើបតែជួបហេតុការណ៍ដោយសារខ្សែដៃកាលពី
យប់មិញសោះមកបង្ហាញស្អីទៀតហើយ
« យើងទៅសុំលោកយាយដែលជាអ្នកទស្សន៍ទាយបាតដៃ គាត់ថានេះជាខ្សែដៃនាំសំណាងខ្មោចឃើញហើយរាប់យើងដូចជាមិត្តយ៉ាងចឹង » ថេយ៉ុងនិយាយមួយប្រយោគហើយជុងហ្គុកឮហើយសើចលែងចេញនៅមិននៅចង់រាប់ខ្មោចធ្វើមិត្តអីយ៉ាងនៀក៎ឮហើយឈឺក្បាលណាស់
« បងឯកាខ្លាំងដល់ថ្នាក់រាប់ខ្មោចធ្វើមិត្ត? »
« គេថារាប់មិត្តប្រសើរជាងរាប់សត្រូវ តែ..... »
« តែបើអាណាភ្លើវៃវាទៅ!! ឆើស,ខ្ញុំឮបងនិយាយតាំងពីខ្ញុំនៅបៅដោះគោ » ជុងហ្គុក បន្ថែមពាក្យរបស់ថេយ៉ុង គេនេះទ្រឹស្ដីល្អៗណាស់តែកុំស្ដាប់ដល់ចប់អី
« ឆើស!!! នេះឆាប់យកទៅ មិនមែនខ្សែដៃខ្មោចទេ »
ថេយ៉ុង ញាត់ខ្សែដៃនោះទៅក្នុងកាតាបស្ពាយរបស់គេដោយលើកដៃដែលគេពាក់ខ្សែដៃនោះបង្ហាញថាគេពាក់ទៅមិនអីនោះទេ
« ឆើស!!!ជឿបងម្ដង »
« បងមិនគិតថារាសីបងធ្លាក់ដល់ថ្នាក់នេះ លោកយាយគាត់ទស្សន៍ទាញថាក្នុងឆ្នាំនេះ យើងអាចមើលឃើញអមនុស្សនិងជួបនូវរឿងរ៉ាវចម្លែកទៀតផង »
« សម័យនេះហើយជឿរឿងទស្សន៍ទាយរាសីទៀត »
ផូស!!
« អាលោកវិទ្យាសាស្ត្រ » ថេយ៉ុង ដាក់ក្បាលគេរួចហើយក៏ដើរមកកន្លែងខ្លួនឯងវិញនៅសម្លឹងមើលខ្សែដៃនិងនឹកគិតដល់សម្ដីលោកយាយម្នាក់នោះដែលគាត់និយាយ
_ ត្រឡប់ទៅពេលនោះ
« ចៅមកជាក្រុមមែនទេ? » លោកយាយទាយបាតដៃគ្រាន់តែឃើញថេយ៉ុងចូលអង្គុយភ្លាមគាត់ក៏សួរភ្លែតហាក់ដឹងមុនយ៉ាងចឹង
« បាទ ពិតណាស់ »
« 1ក្រុមចៅនេះណានឹងត្រូវជួបរឿងចម្លែកអ្វីម៉្យាងដែលយើងមើលមិនឃើញ ហើយពួកចៅក៏ត្រូវប្រកាន់ភ្ជាប់នូវពាក្យសម្ដីខ្លួនណា » ថាបានប៉ុណ្ណេះលោកយាយក៏បង្ហាញខ្សែដៃសំណាងមកឱ្យថេយ៉ុងមើល ទើបថេយ៉ុងសុំលោកយាយសម្រាប់7ខ្សែ លោកយាយឱ្យទាំងញញឹមហើយនិយាយសម្ដីភ្លែកៗធ្វើឱ្យគេគិតហើយឈឺក្បាលតែម្ដង
« រឿងចម្លែកនោះណាជារឿងដែលមិនដែលកើតឡើងសូម្បីម្ដងពីមុនមកចៅជួបហើយត្រូវប្រឈមមុខនឹងវា សំណាងល្អណាចៅណា »
_ ត្រឡប់មកវិញ
« វ៉ល់ណាស់ » ថេយ៉ុង បន្ទាប់ពីគិតរឿងដ៏ឈឺក្បាលនេះហើយក៏គោះក្បាលតិចៗបណ្ដេញការគិតនោះចេញពីក្បាលគេ រឿងដែលត្រូវជួបក៏គង់នឹងជួបទេ។
« គ្រប់គ្នាចុះមកញ៉ាំបាយថ្ងៃ » ក្រោយពីជិះរយះពេលជាយូរមកហើយទើបមេក្រុមយើងហៅចុះញ៉ាំបាយនៅម្ដុំនេះរៀងស្ងាត់គ្រាន់បើឃើញសុទ្ធជាដីចម្ការពួកគេបានចូលសម្រាកញ៉ាំអាហារនៅដីមួយកន្លែងដែលគេទុកចោល
« បាយឆាគីមឈី » ជីន លើកបាយដែលគេទើបតែឆារួចនិងម្ហូបដែលទើបតែកម្ដៅថ្មីៗដោយសារតែមិនដឹងថាត្រូវស្នាក់នៅប៉ុន្មានថ្ងៃពួកគេបានត្រៀមអាហារផ្អាបទុកយ៉ាងច្រើននៅក្នុងឡានដោយពួកគេធំដូចជាឡានក្រុងចឹងទើបមានកន្លែងសម្រាប់ដាក់អាហារបានច្រើន
« ម្ដុំនេះមិនមែនជាកន្លែងដាច់ស្រយាលឯណាអី? »
ថេយ៉ុងស្រែកសួរគេឯងព្រោះគេកំពុងរត់ទៅវិញ
ទៅមកដើម្បីចាប់យកសេវាគេគិតទីនេះមិនឆ្ងាយពីក្រុងប៉ុន្មានទេម៉េចក៏សេវាមិនមានសូម្បីមួយកាំយ៉ាងចឹង?
«មកញ៉ាំអីសិនមកថេយ៉ុងហា ចាំញ៉ាំហើយចាំដើរសួរគេឯងទៀត » ឮហើយទើបថេយ៉ុងប្រញាប់រត់មកកន្លែងញ៉ាំអីពួកគេក្រាលកន្ទេលញ៉ាំអីនៅក្រោមដើមឈើធំមួយអាយុកាលវាប្រហែលលើស១០ឆ្នាំទៀតក៏ថាមិនត្រូវ
« ម្ហូបមកហើយ » យ៉ុងហ្គីលើកម្ហូបចុងក្រោយមកហើយទើបគ្រប់រៀបចំចែកចាននិងចង្កិះឱ្យគ្នា កំពុងតែចែកៗណាមជូនក៏ចាប់សង្កេតឃើញថាមានដៃមួយលូកចាប់ម្ហូបរបស់ពួកគេ គេតាមសម្លឹងមើលដៃវែងនោះរហូតដល់មាត់ម្ចាស់ដៃនោះទើបឃើញថាម្ចាស់ដៃកំពុងអង្គុយលើដើមឈើទំពារម្ហូបរបស់ពួកគេហើយញញឹមមកកាន់គេយ៉ាងរួសរាយ
ទឹកមុខសស្លេកភ្នែកឡើងក្រហូងខ្មៅ សក់ដែលស្លូតវែងត្រឹមចង្កេះមើលមកគេដោយស្នាមញញឹម ណាមជូនគ្រាន់តែឃើញហើយក៏ប្រញាប់ងាកមុខមកកាន់គ្រប់គ្នា មើលទៅគ្រប់គ្នាហាក់មិនចាប់អារម្មណ៍ថាកំពុងមានមនុស្សម្នាក់ទៀតកំពុងរួមញ៉ាំអាហារជាមួយពួកគេដែរ តែគួរហៅថាមនុស្សមែនទេ?
« ខ្ញុំថាចាប់អាហារមួយចំណែកឱ្យអ្នកនៅទីនេះសិនទៅ » គ្រប់គ្នារៀបតែលូកចាប់ម្ហូបហើយ តែណាមជូនក៏និយាយមួយម៉ាត់ទើបធ្វើពួកគេគាំងស្កកតែម្ដង ព្រោះសម្ដីតែប៉ុន្មានម៉ាត់នេះមិនត្រឹមធ្វើឱ្យពួកគេយល់ន័យដល់ត្រឹមនេះទេ ពួកគេថែមទាំងដឹងថាកំពុងតែមានមិត្តថ្មីកំពុងរួមអាហារមួយពេលនេះទៀតផង
« មែនហើយ ភ្លេចឱ្យឈឹង » យ៉ុងហ្គីនិយាយហើយក៏ចាប់អាហារមួយមុខបន្តិចៗក្នុងចានស្នោមួយហើយក៏យកដាក់នៅក្បែរដើមឈើនេះ ទើបពួកគេញ៉ាំអាហារទាំងស្ងៀមស្ងាត់ នេះមិនមែនជាទម្លាប់ពួកគេដែលស្ងាត់ចឹងទេតែមិនគួរមាត់ច្រើនទេខ្លាចចេញពីនេះមិនផុត ហាហា
បន្ទាប់ពីញ៉ាំម្ហូបរួចរាល់ទើបពួកគេដើរលេងក្បែរនេះ អ្នកខ្លះក៏ចាប់ចែងរៀបចំសំរាមរបស់ពួកគេចោល ឯណាមជូនក៏ដើរមើលចម្ការដែលនៅក្បែរនេះព្រោះឃើញមានអ៊ំប្រុសម្នាក់កំពុងធ្វើការរបស់គាត់ទើបគេ
ដើរទៅជិតហើយក៏សួរនាំរបៀបជាការគួរសម
« ជម្រាបសួរលោកពូ ខ្ញុំអាចសួរបន្តិចបានទេ »
« បាទមានអ្វីមែនទេអ្នកកម្លោះ »
« គឺខ្ញុំចង់ដឹងថាហេតុបានជាដីនោះគេទុកចោលចឹង
ទំហំដីក៏ធំគួរសមគួរណាដាំដំណាំឬលក់ក៏បានលុយគួរសមដែរ »
« អ៊ំក៏គិតអញ្ចឹងដែរ តែម្ចាស់ដីនេះស្លាប់បាត់ហើយ
ស្លាប់នៅដីរបស់ខ្លួនតែម្ដងឃើញដើមឈើធំនោះទេជាកន្លែងដែលនាងចង.ក សម្លាប់ខ្លួននៅទីនោះ.. »
គ្រាន់តែឮប៉ុណ្ណេះណាមជូនហាក់ប្រែទឹកមុខយ៉ាងរហ័សដើមឈើដែលគាត់និយាយនោះជាដើមឈើពួកគេញ៉ាំអីក្រោមនោះឯង ចៃដន្យណាស់នេះ
« ចាប់តាំងពីម្ចាស់ស្រីនោះស្លាប់មកបងប្អូននាងក៏ចង់លក់ដីនេះចោលតែលក់មិនចេញសោះ ហើយយប់ឡើងមនុស្សម្នាមិនហ៊ានជិះកាត់ទីនេះទេ ព្រោះធ្លាប់មានអ្នកឃើញនាង នាងសួរសុខទុក្ខគេហើយញញឹមមកកាន់គេគ្រប់គ្នា ព្រោះពីដើមមកនាងជាមនុស្សរួសរាយអីបែបនេះ »
« អរគុណលោកពូច្រើនហើយ មិនហ៊ានរំខានលោកពូច្រើនទេចឹងខ្ញុំលាសិនហើយណាលោកពូ »
« បាទអ្នកកម្លោះ »

« ខ្ញុំក៏គិតថារួសរាយដែរលោកពូអើយ » ណាមជូនដើរចេញមកឆ្ងាយហើយសម្លឹងដើមឈើនោះទាំងញញឹមមិនសម ខ្មោចក៏មានប្រភេទរបស់គេដែរមិនមែនឱ្យតែខ្មោចសុទ្ធតែមកចាប់ច្របាច់.ក គេឯណាដូចកញ្ញាម្នាក់នេះចឹង កញ្ញាខ្មោចរួសរាយទោះកេមិនហៅរួមតុក៏ចូលមកញ៉ាំជាមួយដែរ ថែមទាំងសើចស្ញេញមកកាន់គេទៀត








បេសកកម្មជួយសង្គ្រោះវិញ្ញាណខ្មោចWhere stories live. Discover now