« វាដូចជាកន្លែងដែលគេបោះបង់ចោល » ជីមីននិយាយស្រាប់តែមានអ្វីវៃក្បាលគេ ផុស ឯអ្នកដែលវៃគ្មានអ្នកណាក្រៅពីជីនទេ គេយកដបទឹកដែលផឹកហើយមកដាក់ក្បាលគេតែម្ដង។
« ធាក់ទម្លាក់ទូកឥឡូវហើយ ឱ្យតែសម្ដីអត់ចេះគិតចឹងនៀក៎ » ជីនលើកជើងជ្រលងទៅជីមីនឯជីមីនអង្គុយខ្ទប់មាត់ខ្លួនជិតភ្លេចខ្លួនថាត្រូវនៅទីនេះ១យប់
មិនទាន់ទាំងដឹងថាយប់នេះមានរឿងអ្វីផងនៀក៎។បន្ទាប់ពីចែវទូកទាំងលំបាកលំបិនមកហើយក៏មកដល់អូតែលខ្លួនស្នាក់នៅ ម្នាក់ៗក៏ចូលងូតទឹក
"គ្រឺក!!!" ខណ:ពេលដែលជីមីនកំពុងងូតទឹកក៏មានសំឡេងអ្វីមួយខាងក្រៅហាក់កំពុងតែរត់ជុំវិញបន្ទប់គេងយ៉ាងចឹង ងូតបានបន្តិចទៀតក៏មានឮសំឡេង"តុក!!....តុក!!" ភ្ញាក់ព្រើត ជីមីននឹកស្មានថាហូស៊ុកជាអ្នកគោះគេក៏បើកទ្វាស្រែកសួរទៅអ្នករួមបន្ទប់ខ្លួន
« ហ្យុង!! មានអីមែនទេ? »
«......»ស្ងាត់!!មិនឮសំឡេងឆ្លើយតបទើបជីមីនបិទទ្វាវីញ គិតថាហូស៊ុកច្បាស់ជាឆ្គួតគោះទ្វាគេហើយមិននិយាយអីសោះ
គេក៏លែងគិតច្រើន គេរួសរាន់ងូតទឹកហើយក៏ចេញមក ទើបឃើញហូស៊ុកបើកចូលមកពីខាងក្រៅ ទើបជីមីនហាក់នឹកឆ្ងល់។« ហ្យុង!! ទើបមកពីណា?ហើយមិញគោះទ្វាបន្ទប់
ទឹករកអី? »
« គោះស្អី? យើងទើបមកពីកក់សក់ ឆ្ងល់ណាស់កន្លែងកក់សក់គេនៅឡើងឆ្ងាយយើងដើរ ច្បាស់ពេកហើយ។
« ជីមីនមកហើយ » ពួកគេដែលអង្គុយចាំហូស៊ុកនិងជីមីនចុះមកនៅតុបាយដើម្បីញ៉ាំបាយនោះ ក៏ស្រែកហ៊ោរឡើង គ្រាន់តែឮហើយជីមីនក៏ងាកសម្លក់ទៅគេ
ពួកគេនេះថាឱ្យតែគេ ឯហូស៊ុកមកជាមួយគេដែរគ្មាននរណាថាអីសោះ។« ពួកយើងបានទៅកក់សក់នៅហាង ឮហូស៊ុកថាឯងនៅកក់សក់ខ្លួនឯង នេះយើងមានរបស់ផ្ញើ » ណាមជូនហុចខ្សែដៃអនុស្សាវរីយ៍ដែលគេបានទិញពេលចេញពីកន្លែងកក់សក់ឱ្យគេ ជីមីនទទួលហើយក៏នឹកឃើញពេលគេនៅបន្ទប់ម្នាក់ឯងនោះ ខ្លួនគេក៏ព្រឺរោមសារជាថ្មី។
« ខ្ញុំនឹកឆ្ងល់មិនទាន់បាត់ទេកន្លែងកក់សក់នោះនៅឡើងឆ្ងាយចង់ដល់ពាក់កណ្ដាលព្រៃ នៅមានក្មេងស្រីអង្គុយលក់ខ្សែដៃទៀត លក់នៅកន្លែងនឹងលក់ដាច់ដែរន៎ » ថេយ៉ុង ច្រត់ចង្ការនឹកឆ្ងល់មិនទាន់បាច់ក្នុងព្រៃនោះគ្រាន់តែពេលល្ងាចក៏ងងឹតដូចយប់នៅហើយចុះនាងតូចនោះរស់នៅឯណា ក្នុងយប់ងងឹតបែបនេះ
មិនគួរឱ្យនៅសោះ។
YOU ARE READING
បេសកកម្មជួយសង្គ្រោះវិញ្ញាណខ្មោច
Actionពួកគេធ្វើការជាអ្នកសុើបអង្កេតនៃរឿងក្ដីហើយក៏ជាវីរបុរសជួយសង្រ្គោះនិងស្វែងរកយុត្តិធម៌ជូនវិញ្ញាណខ្មោចផង តើតួនាទីរបស់ពួកគេត្រូវជួបនឹងអ្វីខ្លះ? Date : 31/12/21 Writer : Lucifer Cover : Pinterest _អធ្យាស្រ័យចំពោះកំហុសដែលកើតមាននៅក្នុងសាច់រឿងមួយនេះ