ភាគទី៥

14 3 0
                                    

ឡានដែលវិលកង់យូរគួរសមក៏មកដល់ទីតាំងដែលបានគ្រោងទុកគឺជាសាលារៀនដែលមានបរិវេនធំទូលាយអគារនីមួយៗនៅតែថ្មីស្អាតប្រៀបដូចសាលាដែលនៅទីក្រុងដែរប៉ុន្ដែបែរជាគេបោះបង់ចោលទៅវិញ មកដល់ភ្លាមគ្រប់គ្នាក៏ប្រញាប់ស្វះស្វែងអុជធូបសុំការអនុញ្ញាតអ្នកដែលថែរក្សានៅទីនេះ ទើបគ្រប់គ្នាដើរចូលមើលដោយសារតែថ្ងៃរៀងជ្រេរទៅហើយពួកគេមិនបានសួរនាំអ្នកនៅម្ដុំនេះពីហេតុការណ៍ផ្សេងៗដែលនៅទីនេះទេ ដើរទស្សនៈកិច្ចក្នុងបរិវេនសាលាបានមួយសន្ទុះគ្រប់គ្នាក៏បានជុំគ្នានៅបង់មួយពិភាក្សាពីអ្វីដែលពួកគេបានសង្កេតឃើញ
« ខ្ញុំគិតថាជារឿងក្ដីឃាតកម្មព្រោះខ្ញុំបានឃើញឈាមដែលជាប់នឹងបង្គោលដែកនៅកន្លែងលេងបាល់បោះ
វាប្រៀបមានអ្នកចាប់បោកជនរងគ្រោះទៅនឹងដែកនោះយ៉ាងចឹងតាមសង្កេតឃើញឈាមនេះជាប់នៅទីនោះយូរមកហើយ » ជីមីន ហុចកាមេរ៉ារបស់ខ្លួនទៅឱ្យមិត្តរួមក្រុមមើលពីអ្វីដែលខ្លួនរកបាន ណាមជូនងក់ក្បាលតិចហើយក៏ងាកសម្លឹងសមាជិកផ្សេងៗ
« ខ្ញុំក៏គិតដូចជីមីនដែរ ខ្ញុំបានប្រទះនូវកាំបិតដែលជាប់ស្នាមឈាមនិងអាវុធផ្សេងទៀតនៅក្នុងថង់ខ្មៅនេះ សុទ្ធតែជាប់ប្រឡាក់នូវស្នាមឈាម » យ៉ុងហ្គី គេហុចកាមេរ៉ារបស់ឱ្យគ្រប់គ្នាមើលនឹងបង្ហាញនូវកូនថង់ក្រណាត់ខ្មៅមួយដែលគេដាក់វាក្នុងថង់ផ្លាស្ទិចថ្លាសម្រាប់ជាភស្តុតាង
« សម្រាប់ខ្ញុំមិនច្បាស់ថានេះជាឃាតកម្មឬការធ្វើអត្តឃាតនោះទេ ចំណុចដែលមានឈាមប្រតាកនៅលើឥន្ទនេះប្រៀបដូចមានអ្នកលោតចុះពីលើអគារយ៉ាងចឹង » ហូស៊ុក គេបង្ហាញកាមេរ៉ាទៅគ្រប់គ្នា និង ប្រាប់ពីអ្វីដែលគិតទៅកាន់គ្រប់គ្នា ពួកគេងក់ក្បាលតិចៗហាក់យល់ស្របនឹងហេយុផលនិងមតិគេ
« ខ្ញុំបានឃើញខ្សែពណ៌សដែលចងនៅនឹងមែកដើម
ឈើលើវាមានឈាមជាប់ បើសិនជនរងគ្រោះបានចង់ធ្វើអត្តឃាតមែននោះ ខ្ញុំគិតថាគួរតែមានកៅអីនៅជិតនោះ ព្រោះប្រវែងមែកឈើនិងដីមានប្រវែងប្រហែល3ម៉ែត្រតែនៅទីនោះគ្មានទេ ខ្ញុំមិនគិតជនរងគ្រោះស្លាប់ដោយខ្លួនឯងទេ » ជុងហ្គុក លើកបង្ហាញភស្ដុតាងរបស់ខ្លួននិងលើកពីអំណះអំណាងរបស់គ្នា ណាមជូនងក់ក្បាលតិចៗរួចក៏ចាប់ផ្ដើមសួរ
« ចឹងឯងគិយថាជារឿងក្ដីឃាតកម្មមែនទេ? » ជុងហ្គុកក៏ងក់ក្បាលតិច
« អូខេ សម្រាប់អ្វីដែលខ្ញុំបានសង្កេតឃើញនោះគឺបំណែកឆ្អឹងដែលនៅកប់នៅក្នុងសួនបន្លែជិតនឹងកន្លែងហាត់កីឡា អ្វីដែលចម្លែកគឺសុទ្ធសឹងជាលលាដ៏ក្បាលមិនមានបំណែកផ្សេងៗទៀតនៅជិតនោះ ខ្ញុំមិនអាចរាប់អស់នោះទេថាមានប៉ុន្មានលលាដ៏ បើវាជារឿងឃាតកម្មមែននោះឃាតករច្បាស់ជាកាត់បំណែកនៃរាងកាយជនរងគ្រោះតាមផ្នែកផ្សេងៗ ហើយកប់តាមប្រភេទផ្នែកនីមួយៗ » ណាមជូន រៀបរាប់ពីរូបភាពដែលគេបង្ហាញទៅសមាជិក គ្រប់គ្នាងក់ក្បាលតិចៗយល់ស្របតាម ស្ងាត់បានបន្ដិតក៏ងាកទៅសម្លឹងមើលអ្នកដែលរាយការណ៍បន្ទាប់ ជីននិងថេយ៉ុងញញឹមស្ញេញៗទៅកាន់ពួកគេហើយហុចកាមេរ៉ារបស់ពួកគេទៅឱ្យសមាជិក គ្រប់គ្នាឃើញហើយងាក
មើលមុខគ្នាទៅវិញទៅមក
« ដោយសារតែរកភស្ដុតាងមិនឃើញទើបខ្ញុំនិងបងជីនថតរូបខ្លួនឯងនិងថតជាមួយគ្នាលេង មិននឹងស្មានជួបអ្វីដែលមិនគួរជួប » ថេយ៉ុង និយាយតិចៗគេស្លេកមុខស្លេកមាត់អស់ហើយពេលឃើញរូបដែលគេថតបានហើយគេក៏ភាំងៗដូចសមាជិកខ្លួនឥឡូវនេះដែរមិនមែនថាពេលនេះលែងភ័យទេក្នុងខ្លួនគេនេះនៅញ័រនៅឡើយទេ
« លេងហើយ » យ៉ុងហ្គី ក្រវីក្បាលតិចៗសើចលែងចេញច្បាស់ៗពេកហើយក្នុងរូបដែលជីនថតម្នាក់ឯងនោះគឺមានស្រមោលខ្មៅមួយដែលជាប់ជាមួយគេកាន់តែថតស្រមោលនោះកាន់តែមកជិតនឹងកាមេរ៉ា
ឯរូបថតថេយ៉ុងបែរជាឃើញក្មេងស្រីវ័យជំទង់នៅឈរពីជំងាយលើដៃ2មើលមកកាមេរ៉ាគេសើចយ៉ាងស្រល់ទៀតផងច្បាស់ណាស់ថាក្នុងសាលានេះគ្មាននរណានៅទៀតទេក្រៅពីពួកគេទាំង7នាក់នោះតែបែរជាមានមនុស្សស្រីវ័យជំទង់បែបនេះ ពួកយើងច្បាស់ជាយល់ច្បាស់ថាម្នាក់នោះជានរណា។
<.....>
« ល្ងាចហើយ យប់នេះពួកយើងគេងនៅក្នុងឡានមែនទេ » ណាមជូន បង្វែរប្រធានបទចេញពីរឿងនេះបានលោកមេក្រុមនេះហើយតែងតែបង្វេរប្រធានបទរហូតឱ្យតែពេលប្រធានបទនេះកើតឡើងព្រោះសមាជិកផ្សេងៗស្ងាត់មាត់អស់ហើយ
« ច្បាស់ជាក្នុងឡានហើយ » ជីមីន ចង់គេងនៅសណ្ឋានក៏មិនបានដែរព្រោះទីនេះគ្មាននោះទេម្ដុំនេះមិនដាច់ស្រយាលណាស់ណាទេគ្រាន់តែនៅឆ្ងាយពីទីក្រុងបន្ដិចប៉ុណ្ណោះ ម្ដុំនេះនៅមានម៉ាតតូចៗមានភ្នំនិងមានទន្លេឆ្លងកាត់ទីនេះផងដែរ
« ចឹងយើងទៅឡាន់តែម្ដងទៅ ថ្ងៃស្អែកយើងចូលមើលខាងក្នុងសាលាម្ដង » គ្រប់គ្នាក៏ដើរទៅកាន់ឡានដែរចតនៅឆ្ងាយពីសាលានេះបន្ដិច ពួកគេចតក្បែរការ៉ាសាំងមួយក្នុងនោះក៏មានម៉ាតតូចមួយដែរ ថែមទាំងមានបន្ទប់ទឹកសាធារណះទៀតផង សម្រាប់លាងសម្អាតខ្លួនអីបែបនេះ មកដល់ឡានគ្រប់គ្នាក៏ចែកជើងគ្នាអ្នកខ្លះក៏រៀបចំបង្កាត់អុសនិងរៀបចំធ្វើម្ហូបហើយក៏គ្មានទៅណាឆ្ងាយពីជីននិងយ៉ុងហ្គីឯណាមជូននិងជុងហ្គុកក៏កំពុងរៀបចំឥវ៉ាន់នៅខាងក្នុងឡានសម្រាប់ទុកកន្លែងគេងក្នុងយប់នេះ ឯអ្នកដែលនៅសល់ក៏កំពុងដើរទៅកាន់បន្ទប់សាធារណៈដើម្បីងូតទឹក ស្ដាប់ទៅក៏គួរឱ្យអស់សំណើចដែរ
« រឿងក្ដីម្ដងនេះស្គាល់គ្រប់រសជាតិជីវិត » ហូស៊ុក ដើរបណ្ដើរនិយាយបណ្ដើរ ស្គាល់គ្រប់បែបយ៉ាងតាំងពីថ្ងៃដំបូងតាំងពីមិនទាន់ដល់ទីនេះឯណោះ ឥឡូវនេះក៏ចឹងតាំងពីជាមនុស្សដែលមិនចូលចិត្តប្រើបន្ទប់ទឹកសាធារណះដល់ថ្នាក់មកងូតទឹកបន្ទប់ទឹកសាធារណះហើយនឹងវាអស់សាច់ហើយ
« បើម៉ាក់ខ្ញុំដឹងមិនដឹងអាណិតកូនប្រុសម្នាក់នេះប៉ុណ្ណាទេ » ជីមីនលើកដៃធ្វើពុតជាជូតទឹកភ្នែក អាណិតខ្លួនឯងណាស់ដែរហ្នឹងហាស
« វ័យកំពុងជួបស្នេហាមានសង្សារបែរជាមកជួបតែមិត្តថ្មី » ថេយ៉ុងនិយាយថាមិត្តថ្មីគឺសំដៅលើអមនុស្សដែលតែងជួបហ្នឹងហើយគឺថាជួបគ្រប់កន្លែង កន្លែងមិនគួរសោះក៏នៅតែជួបបាន
« វ៉ាវ បន្ទប់ទឹកគេមានច្រើនដែរត៎ា »
« ងូតទឹកទឹកហើយចាំគ្នាផងវើយ ចាំទៅជាមួយគ្នា »
ហូស៊ុកថាហើយក៏ចូលទៅបន្ទប់ទឹកមួយមុនបាត់
ឯពីរនាក់នោះក៏ចូលទៅក្នុងបន្ទប់ជិតនេះ ជីមីនកំពុងតែងូតបណ្ដើរច្រៀងបណ្ដើរស្រាប់តែមានសម្លេងមួយច្រៀងជាមួយគេ តែគេក៏ហាក់មិនខ្វល់ព្រោះនឹកស្មានថាមិត្តរួមក្រុមគេជាអ្នកច្រៀងបន្ទរ ងាកមកមើលថេយ៉ុងវិញដែលគេងូតហើយមុនក៏ឈរចាំនៅខាងក្រៅ ហូស៊ុកដែលទើបនឹងរួចនោះក៏ចេញមកឃើញបន្ទប់ពីរកំពុងបើកទឹកក៏ស្មានថាពួកគេមិនរួចរាល់ទើបដើរចេញខាងក្រៅដើម្បីចាំពួកគេ តែស្រាប់តែមកក្រៅឃើញថេយ៉ុងជ្រងរៗកំពុងចាំដែរគេងាកទៅបន្ទប់ទឹកបន្តិចរួចក៏បែរមកមើលមុខថេយ៉ុង
« មានអីមែនទេ ហ្យុង? » ថេយ៉ុងសួរទាំងឆ្ងល់ព្រោះឃើញទឹកមុខហូស៊ុកហាក់មិនស្រួលពេលដែលឃើញគេនៅទីនេះ
« ឯងចេញមកយូរហើយមែនទេ? »
« ខ្ញុំចេញមកមុនបងមុននេះបន្តិច »
« ចុះគ្មានអ្នកណាចូលមកបន្ទាប់ពីពួកយើងទេមែនទេ? »
« គ្មានអ្នកណាមកងូតក្រៅពីពួកយើង៣នាក់ទេ សួរអីប្លែកៗហ្យុង ហាហា..តែអេ... » ថេយ៉ុងសើចព្រោះនឹកឃើញថាវាគ្មានអ្នកណាដែលធ្លាក់ខ្លួនមកងូតទឹកក្នុងបន្ទប់ទឹកសាធារណះដូចពួកគេ ប៉ុន្តែគេសើចក៏នឹកឡើងគំនិតថ្មីមួយទៀត សើចលែងសមហើយពេលនេះ
« ពួកបងចេញមកយូរហើយហេស » ជីមីនដែលទើបនឹងចេញនោះក៏សួរទាំងបើកភ្នែកធំៗទៅកាន់ពួកគេបែបភ្ញាក់ផ្អើល
« យូរហើយ » ហូស៊ុកជាអ្នកឆ្លើយព្រោះថេយ៉ុងសើចៗស្ងាត់មាត់បាត់ហើយ
« ចុះនរណាអ្នកច្រៀងបន្ទរខ្ញុំ? » ជីមីនសួរទាំងចំហរមាត់បើគេច្រៀងបណ្ដើរងូតបណ្ដើរគេច្រៀងរហូតដល់ងូតរួចហើយឮសម្លេងនោះបន្ទររហូតនឹង បើគេចេញមកមុនចុះសម្លេងអ្នកណាបន្ទរពេលគេច្រៀង
« យើងថាប្រញាប់ទៅៗ » ហូស៊ុកថាហើយក៏ដើរចេញមកមុនគេ នៅយូរដូចស្រៀវឆ្អឹងខ្នង នេះមកគ្នាឡើង៣នាក់ហើយនៅលងចេញទៀត T~T
« ហេ មកហើយអីនៅមើលសាច់ផង ពួកយើងទៅងូតម្ដង » ជីន ចង្អុលសាច់ដែលពួកគេអាំងលើធ្យូងទៅហូស៊ុកដែលទើបនឹងមកហើយពួកគេក៏ដើរទៅងូតទឹកម្ដង ដោយហូស៊ុកតាមមើលដំណើរពួកគេទាំងស្ងៀមស្ងាត់
បានរយ:ពេលមួយសន្ទុះធំទើបឃើញពួកគេរត់មកទាំងត្រហេបត្រហប់មកដល់ជីនវៃស្មាហូស៊ុកតែម្ដង ថែមទាំងសម្លក់មុខនិងចង្អុលទៅកាន់ពួកគេទាំង3ទៀតផង
« ពួកឯង!! ឯង!! ឯង!! ឯង!!យប់នេះយើងនឹងវៃពួកគេដល់ឆ្គួតខ្លួនចាំមើលទៅ » ជីនថាហើយក៏ដេញគប់ស្បែកជើងលើពួកគេមិនឱ្យខឹងយ៉ាងមិចបើមិញនេះកញ្ញាៗនៅទីនោះលេងគេដល់ហើយ ប៉ះលោកប្អូនទាំង៣ដែលដឹងឮហើយថាមានអ្វីមិនស្រួលនៅទីនោះតែគ្មានមាត់ម៉ាត់ បើវៃមិនឱ្យពួកគេឆ្គួតក៏វៃរហូតដល់ឆ្គួតខ្លួនឯងដែរ ឱ្យស្គាល់បងធំពួជអ្នកចម្បាំងនេះផង។











បេសកកម្មជួយសង្គ្រោះវិញ្ញាណខ្មោចWhere stories live. Discover now