ភាគទី2:ដូចកន្លែងបោះបង់ចោល..

27 3 0
                                    

ក្រឹម..!!

សំឡេងបិទបង្ហាញនូវបុរសមាឌមាំដើរចូលក្នុងបន្ទប់ទាំងទឹកមុខស្លេកស្លាំងរកថាមិន តើគេបានជួបអ្វីមុននេះ អ្នកដែលមានអាយុបងចេញពីក្នុងបន្ទប់ទឹកងាកទៅកាន់គេទាំងអស់សំណើច។

« យ៉ាងមិចឯងនឹង ធ្វើមុខស្អីចឹងស្អប់យើងដល់ថ្នាក់នេះមែនទេគ្រាន់តែដេកជាមួយគ្នាមួយយប់សោះដូចដេកជាមួយខ្មោចចឹង »ជីន និយាយយកៗនាំអោយអ្នកឈរបាត់មាត់បាត់.ក មិញនេះមុខកាន់តែស្លេកទៅៗ បង្ហាញអាការ: ធ្វើអោយជីនដែលឈរសើចមិញបាត់មាត់ឈឹង។

« កុំប្រាប់ណា... » ជីននិយាយតិចៗទៅកាន់ជុងហ្គុក
« ខ្ញុំឃើញណាបង.. » ជុងហ្គុកនិយាយទាំងចាប់ដៃបងខ្លួនជាប់ មុខកាន់តែស្លេកទៅៗ
« កុំលរលេងវើយ »
« ខ្ញុំឃើញស្រីម្នាក់វារចេញពីសមុទ្រចូលទៅក្នុងអាងទឹក.. »

តុក!!!!តុក!!!!!
សំឡេងគោះទ្វាបន្ទប់បានបន្លឺឡើង អ្នកទាំងពីរដែលឈរកាន់ដៃគ្នាមុននេះងាកទៅកាន់ទ្វាទាំង រឹងខ្លួនស្កឹង
តុក!!!!តុក!!!!
« ព្រះជាម្ចាស់លេងសើចជីវិតខ្ញុំណាស់ » ជីនលើកដៃសំពះទាំងទឹកមុខឡើងស្វាយពិបាកមើល

ក្រាក !!!! ទ្វាបន្ទប់បើកឡើង
ផាំង!!ផាំង!!
« ឈប់ៗៗៗ ខ្ញុំទេៗៗ » ថេយ៉ុង លើកដៃរង ពីរនាក់នេះកាចណាស់ គោះចង់បាក់ដៃមិនព្រមបើកអោយដល់តែគេចូលមកលេងគប់ខ្នើយមកទាំងដុល។

« ចង្រៃយ៍ នេះបើមានកាំភ្លើងនៅដៃយើងនឹងបាញ់ឯងអោយងាប់តែម្ដង » ជីនគប់ខ្នើយចុងក្រោយមួយទំហឹងលើគេរួចទៅអង្គុយលើពូក ចំណែកជុងហ្គុកវិញឈរសម្លក់គេថ្លែ អ្នកណាមិនឃើញគ្នាកំពុងខ្លាចនៅមកគោះទ្វាតុក!តុក!ម្ដងមួយៗចឹងនៀក៎។

« សម្លក់ស្អីនុង ឆ្កឺកភ្នែកចេញមកអីឡូវ » ថេយ៉ុង ឈរអង្អែលកន្លែងគេគប់មិញទោះជាខ្នើយតែគប់មួយទំហឹងបែបនេះអ្នកណាមិនឈឺ។
« មកពីបងនឹង » ជុងហ្គុក ដើរទៅអង្គុយលើសាឡុងឯងនៅតែសម្លក់នាយដដែល។
« ហើយកើតស្អីទាំងបងទាំងប្អូននឹង » ថេយ៉ុងចូលអង្គុយក្បែរជុងហ្គុក
« ថេ បងជឿទេថានៅទីនេះ.... » ជុងហ្គុកនិយាយបានបន្តិចក៏រង់ចាំនាយឆ្លើយតប ថេយ៉ុងក៏កាត់ន័យយល់ ជារឿងធម្មតារបស់គេអោយតែពេលចង់
និយាយអីមួយចេញមកដែលប៉ះពាល់ដល់ទីកន្លែងនេះគឺតែងតែនិយាយផ្ដើមៗបែបនេះ។
« ខ្វល់អ្វីយើងមានអារម្មណ៍ដឹងតាំងពីឡានវិលកង់ចូលមកដល់កន្លែងនេះនោះ នេះក្លិនស្អុយនៅជាប់ច្រមុះនៅឡើយទេ រអើម!! »ថេយ៉ុងនេះគឺគេឆ្វាក់រឿងអារម្មណ៍តែម្ដង មិនដែលបានឃើញនឹងគេម្ដងទេតែអារម្មណ៍តែងដឹងរហូត តែមិនប្រាកដថាថ្ងៃក្រោយមើលមិនឃើញដែលនឹងណា។

បេសកកម្មជួយសង្គ្រោះវិញ្ញាណខ្មោចWhere stories live. Discover now