_វិទ្យាល័យ យ៉ុងដុង
ព្រឹកថ្ងៃថ្មីមកដល់ពួកគេក៏ត្រូវមកបំពេញបេសសកម្មក្នុងសាលានេះបន្ដទៀតដែរមិនដឹងថាបានបញ្ចប់រឿងក្ដីនេះឬអត់ទេបើម្នាក់ៗគ្រាន់តែមកដល់មុខក្លោងទ្វាសាលាហើយក៏ស្លេកមុខទៅហើយ ដោយសារតែថ្ងៃថ្មីនេះមិនម្សិលមិញទេ ព្រោះថ្ងៃនេះមានការស្វាគមន៍តាំងពីក្លោងទ្វាចូលតែម្ដង ហើយរបស់ដែលស្វាគមន៍ពួកគេនោះគឺបន្ទះក្ដានៅតុមួយដែលក្ដារនោះគឺមានឈ្មោះថា Ouijaboard ។
_សម្រាប់អ្នកដែលមិនទាន់ស្គាល់តំណាលក្ដារនេះដែលគេនិយាយតៗគ្នានោះទេ ខាងក្រោមនេះជាប្រវត្តិក្ដារ Ouijaboard ។~
សូមអធ្យាស្រ័យទុកជាមុនសម្រាប់កំហុសឆ្គង:នៅកំឡុងឆ្នាំមួយពាន់ប្រាំបីរយប៉ែតជាង(សម្រាប់ប៉ែតប៉ុន្មានគឺមិនច្បាស់ទេដោយសារ....)ជាពេលដែលមានសង្គ្រាមហើយសម័យនោះមានមនុស្សស្រីស្លាប់ភាគច្រើនដោយសារសម្រាលកូននិងប្រជាជនខ្លះស្លាប់ដោយសារជំងឺព្រោះពួកគេឈឺចាប់ដោយសារបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ដោយសារសឹកសង្គ្រាម និងដោយសារវិទ្យាសាស្ត្រមិនទាន់ជឿនលឿនទើបមិនអាចជួយសង្គ្រោះបាន ហើយមនុស្សគ្រប់គ្នាបានស្វែងរកវិធីជាច្រើន
ដើម្បីនិយាយជាមួយដែលខ្លួនស្រឡាញ់ដែលបានលាចាកលោកនោះ បន្ទាប់ពីខំស្វែងរកនិងប្រើប្រាស់វិធីជាច្រើនមកហើយទើបក្រោយមក Ouijaboard ចាប់ផ្ដើមកើតមានឡើងដោយក្ដារនោះមានតួអក្សរព្យញ្ជន: និងមានពាក្យgoodbye តែវាក៏មិនទាន់មានអ្នកយកក្ដារនេះជាជំនួញឡើយ ក្រោយមកក៏មានបុរសម្នាក់ចាប់យកក្ដារនោះជាមុខជំនួញរបស់គាត់ហើយគាត់ក៏បានប្រជុំជាក្រុមមួយមកពិភាក្សារកឈ្មោះវាដោយសារតែដំបូងឡើងក្ដារនោះមិនទាន់មាឈ្មោះនៅឡើយហើយក៏មានម្នាក់បញ្ចេញយោបល់ថា"មិចមិនសួរក្ដារនោះតែម្ដងទៅ?"ដោយសារតែគេល្បីថាក្ដារនោះចេះនិយាយ ហើយបន្ទាប់ពីសួរក្ដារនោះហើយក្ដារនោះក៏បានលោតចេញអក្សរមកថា "Ouija" ហើយគេសួរពីអត្ថន័យវាដោយសារតែពាក្យ Ouija នោះមិនមែនជាភាសាអង់គ្លេសទេហើយក្ដារនោះក៏ចេញអក្សរមកថា "good luck" ក្រោយមកគេក៏ប្រើប្រាស់វាតាមធម្មតាដោយអត់ទាន់មានទាក់ទងនឹងវិញ្ញាណបិសាចអាក្រក់អីនោះទេគេគ្រាន់តែប្រើសម្រាប់ទាក់ទងជាមួយគ្រួសារនិងមនុស្សជាទីស្រឡាញ់ដែលបាត់បង់ជីវិតទៅតែប៉ុណ្ណោះ។
YOU ARE READING
បេសកកម្មជួយសង្គ្រោះវិញ្ញាណខ្មោច
Actionពួកគេធ្វើការជាអ្នកសុើបអង្កេតនៃរឿងក្ដីហើយក៏ជាវីរបុរសជួយសង្រ្គោះនិងស្វែងរកយុត្តិធម៌ជូនវិញ្ញាណខ្មោចផង តើតួនាទីរបស់ពួកគេត្រូវជួបនឹងអ្វីខ្លះ? Date : 31/12/21 Writer : Lucifer Cover : Pinterest _អធ្យាស្រ័យចំពោះកំហុសដែលកើតមាននៅក្នុងសាច់រឿងមួយនេះ