« អត់ទេ! អត់ទេៗប៉ា~~ » រាងកាយវ័យចំណាស់ត្រូវបានដួលទៅលើដី រាងកាយដែលជោកជាំទៅដោយឈាមដោយសារតែភាគីម្ខាងទៀតបាញ់ចំ ចំណុចសំខាន់ មើលទៅយ៉ាងអាណោចអាធ័ម នៅចំពោះមុខកូនប្រុសតែម្នាក់ដែលមិនអាច ជួយអ្វីដល់អ្នកជាឪពុកបាន។ ក្រៅពីឈរមើល ពីចម្ងាយតែម្យ៉ាងគត់ក្មេងប្រុសអាយុ ប្រហែល13ឆ្នាំពេលនេះត្រូវបាត់បង់ទាំងទ្រព្យសម្បត្តិបាត់បង់ទាំងឪពុក តើគេនិងធ្វើអ្វីបន្តទៅទៀត? ឬមួយគេរត់ហើយចាំបកមកសងសឹកជាក្រោយ??
« ហុឹក..ពួកឯងនិងសងយើង វិញហុឹក..ជីវិតសងដោយជីវិត » កែវភ្នែកដែលពោពេញដោយគំនុំគំគួន និងភាពឈឺចាប់បានសម្លឹងមើលទៅអ្នកជាសត្រូវយ៉ាងកំណាច់។ មើលទៅគេខឹងខ្លាំងណាស់ បើសិនជាគេតបតបានគេនិង តបតហើយក៏សម្លាប់អ្នកដែលលើកដៃសម្លាប់លោកប៉ាគេភ្លាមមិនទុកឱ្យពួកនិងរស់យូរឡើយ...។15ឆ្នាំក្រោយមក...
រយៈពេលកន្លងទៅ15ឆ្នាំយ៉ាងឆាប់រហ័ស ដោយមិនចាំអ្នកណាមួយឡើយ។ រាងតូចច្រឡឹងប្រៀបបានទៅ នឹងមនុស្សស្រីបានបោះជំហានជើងញាប់ៗ ទៅរកមនុស្សជាទីស្រឡាញ់ដែលឈរចាំនៅកន្លែងរងចាំ។
« លោកប៉ា អ្នកម៉ាក់~~ » ពេលដែលដើរមកជិតដល់ នាយក៏ហៅពួកគាត់ភ្លាមព្រោះតែនឹក ពេកនេះបែកពីគាត់រយៈពេល5ឆ្នាំហើយណា។ ព្រោះតែខ្លួនត្រូវទៅរៀនបន្តនៅឯ បារាំង។
« អា៎!! កូនថេយ៍ » លោកស្រី ខាងម៉ា អារ៉ូម៉ា ដែលត្រូវជាម្ដាយរបស់ ថេយ៉ុង អារ៉ូម៉ា គាត់ជាមនុស្សស្លូតត្រង់ និងតាមចិត្តកូនរបស់គាត់គ្រប់បែបយ៉ាង។ នេះហើយមនុស្សល្អនិងម្ដាយល្អ...
« កូននឹកម៉ាក់ណាស់ » ថេយ៉ុង អោបរឹតអ្នកជាម្ដាយខ្លាំងៗតាមការនឹករលឹកជាពន់ពេក។ នឹកអើយសែននឹកនៅរយៈពេលសល់ 1ឆ្នាំចុងក្រោយមកនេះ ខ្លួនមិនបានមកលេងផ្ទះសោះហេតុនេះហើយទើបនឹកយ៉ាងនិងនោះ។ ព្រោះតែត្រូវប្រឡងបញ្្ចប់ឆ្នាំទើបយកពេលមើលមេរៀន មិនបានមកលេងពួកគាត់ដូចជារាល់ឆ្នាំ។
« នឹកតែម៉ាក់មិននឹកប៉ាទេហ៎?? » លោកឃ្វាងយ៉ន អារ៉ូម៉ា និយាយទាំងទម្លាក់ទឹកមុខធ្វើដូចជាអន់ចិត្ត មែនទែនយ៉ាងចឹងទាំងដែលការពិតគ្រាន់តែជាការសំដែងតែប៉ុណ្ណោះ.។
« ហ៎!! អ្នកណាថាកូនក៏នឹកប៉ាដូចគ្នា~~ » ថេយ៉ុង លួចសើចដើម កហុឹសៗ ហួសចិត្តនិងអ្នកជាប៉ាចេះច្រណែន អីណានេះគាត់ចេះមកពីអ្នកណា?? ហុើយ!!ច្រណែនទៅកើតលោកប៉ាអើយលោកប៉ា~~បន្ទាប់ពីនិយាយគ្នាពីនេះពីនោះបានបន្តិចក៏ដល់ពេលញាុំអាហារពេលថ្ងៃ។ ពួកគេបាននិយាយគ្នាច្រើនណាស់ពី សុខទុក្ខ រឿងថេយ៉ុង ប្រឡងតើវាយ៉ាងមិចនិងមានរឿងជាច្រើនទៀត និងជារឿងចុងក្រោយគឺ...
« ហួយ៎!! ប៉ាម៉ាក់ឱ្យកូនទៅគិតរឿងហ្នឹងយ៉ាងមិចទៅបើមួយថ្ងៃមួយថ្ងៃអាខួរក្បាលនេះវាគិតតែរឿងរៀនមួយមុខហ្នឹង!! » មែនហើយឱ្យទៅគិតរឿងសង្សាសង់សួយស្អីនិងកើតយ៉ាងមិចបើមួយថ្ងៃមួយថ្ងៃគិតតែពីរៀនៗៗមិន ចង់ទាំងមានពេល ឈឺជុះផងហ្នឹង..!!
« តែ យ៉ាងណាក៏គួរតែមានមើលអ្នកណាម្នាក់ចូលភ្នែកខ្លះដែលណាកូន » នេះ!មិនដែលទៅរៀននៅតែប្រទេសគេដល់ទៅ 5ឆ្នាំមិនដែលមើលអ្នកណាចូលភ្នែកបានម្នាក់! អើយ!លោកកូន...
« អើយ!!កូនទៅសម្អាតខ្លួនសិនហើយ » បន្លឺហើយក៏ប្រយ៉ាប់ងើបចេញ បើនៅតិចទៀតប្រាកដជាទៅមិនឆ្ងាយពីរឿងនិងទេ។
« ហុើយ!!កូនមួយនេះ » លោកស្រីខាង មិនដឹងនិយាយអ្វីទៀតទេ នេះពួកគាត់កាន់តែចាស់ហើយតែគេបែរជាមិនខ្វល់ទៅវិញ បើនៅតែចឹងកាល់ណាបានពួកគាត់មានចៅពរនិងគេ??
( ថេយ៉ុង ទៅរៀននៅប្រទេសក្រៅនៅពេលគេអាយុ13ឆ្នាំ របៀបថាអ្នករៀនពូកែតែងប្លោះថ្នាក់ ហើយពេលនេះគេមានអាយុ18ឆ្នាំហើយ ងាប់កូនទើប18ឆ្នាំ ឆ្នាំហ្នឹងម៉ាក់ចង់ឱ្យមានសង្សាហើយនៅគិតរឿងចៅទៀតលោក!!-_-)ជេជេខេគ្រប...
ក្រុមហ៊ុន ជេជេខេគ្រប ជាក្រុមហ៊ុនមួយដែលមានសាខាច្រើន ពង្រីកទៅខាងភាគខាងលិច យ៉ាងច្រើន។ ហើយក៏ត្រូវបានគេស្គាល់ផងដែលថា ក្រុមហ៊ុនផលិត កាបូប ប្រេន និងឡាន ដ៏ល្បីមួយនេះមានម្ចាស់ក្រុមហ៊ុន វ័យក្មេងម្នាក់អាយុទើបតែ 25ឆ្នាំតែប៉ុណ្ណោះ គេអាចកាន់ភាគហ៊ុន ដ៏ច្រើនយ៉ាងនេះបាន។
« ឯងបានទៅធ្វើអ្វីតាមយើងប្រាប់ដែលទេ?? » សម្លេងរឹងកម្រឹស មិនរាប់ញាតិបានបន្លឺ ឡើងសួរទៅកូនចៅដែល នាយបានបញ្ហាឱ្យគេទៅធ្វើការតាមអ្វីដែលនាយបានប្រាប់។
« បាទចៅហ្វាយ! ខ្ញុំបានស៊ើបរួចហើយចៅហ្វាយ គឺគេបានត្រឡប់មកវិញហើយ ហើយរឿងលោកឃ្វាង ដែលជំពាក់លុយនោះចៅហ្វាយគិតយ៉ាងមិច?? » ជីមកាង បានរៀបរាប់ប្រាប់ហើយក៏សួរបកទៅអ្នកជាចៅហ្វាយវិញ។
« យើងនិងចាប់ការ ហើយហ្គេមក៏ជិតនិងបានលេងផងដែល.. » កែវភ្នែកខ្មៅរងឹល បានសម្លឹងទៅក្រៅបង្អួច ដោយក្រសែភ្នែកមុតស្រួច របៀបមនុស្សមានប្រៀបជាង។ តើវាជាហ្គេមអ្វីទៅ?? ហេតុអ្វីក៏មានពាក់ព័ន្ធនិងលោកឃ្វាងដែល??នេះជារឿងទី2របស់ខ្ញុំ ខ្ញុំចង់សុំឱ្យអ្នកទាំងអស់គ្នាជួយខមិនជាសាច់រឿងថាវាបានខ្វះ
ខាត់ត្រង់កន្លែងណាមួយឬក៏អត់តើបានទេ??
_______________________________
TO BE CONTINUED...♥️
#ស្រឡាញ់អ្នកអាន💗
ꨄ︎✍︎ 𝐉𝐄𝐎𝐍 𝐉𝐔𝐍𝐆𝐄𝐈𝐈 ✍︎ꨄ︎
YOU ARE READING
🥀គំនុំត្រកូលចន🍃
Actionការសងសឹងដោយអត់ការគិតពិចាណាបានធ្វើអោយមនុស្សម្នាក់ដែលមិនបានដឹងខ្យល់អីត្រូវមកទទួលដោយមិនបានដឹងថានណាជាអ្នកបង្កើតវាឡើង។ តើគេនិងត្រូវទទួលកំហុសដែលគេមិនមែនជាអ្នកសាងមែនទេ?? តើជិវិតគេរស់បានយូឬអត់?? បើគេត្រូវមកទទួលទោសទទួលទារុណកម្មសឹងតែរាល់ថ្ងៃបែបនេះ?? #Taekook ...