EP04:ភាពស្រស់ស្អាតរបស់គេ...

812 74 0
                                    

   ភូមិគ្រឹះចន៚
   ចំណាយពេលប្រហែល4ម៉ោងក្រោយមកពួកគេក៏មកដល់ភូមិគ្រឹះចន។ ឡានទំនើបស៊េរីចុងក្រោយដែលទើបនិងចេញ បានចរចូលមកភូមិគ្រឹះដ៏ស្គឹមស្គៃដែលមានអ្នកបម្រើ ឈរអមសងខាងចាំទទួល។ គេពិតជាអស្ចារ្យខ្លាំងណាស់ គេអាចធ្វើឱ្យអ្នកនៅជុំវិញខ្លួនរបស់គេកោតខ្លាចរូបគេបាន។
«ចុះមក » ជុងគុក បន្លឺឡើងទាំងមុខងាប់ មុខមិនទទួលភ្ញៀវ គេគឺជាមនុស្សដែលមិនចេះសើច តាំងពីពេលដែលប៉ារបស់គេត្រូវគេសម្លាប់មកម្ល៉េះ។
«....» នាយតូចមិនតប គ្រាន់តែសម្លឹងមុខរបស់គេបន្តិច ហើយក៏ចុះតាមតែគេប្រាប់។ បើមិនធ្វើតាមទេខ្លាចងាប់ដោយគេយកកាំភ្លើងមក បាញ់កណ្ដាលក្បាលទៅគិតយ៉ាងមិច??ងាប់ត្រឹមតែមួយនាទីទេអានាង!!
«យករបស់គេទៅដាក់បន្ទប់ជាន់លើទៅ»
« ចាស៎/ចាស៎!!លោកប្រុស» ពេលដែលឮការបញ្ជាពីអ្នកជាចៅហ្វាយ ភ្លាមក៏ប្រញាប់នាំគ្នាទៅធ្វើភ្លេត។តែនាយតូចអត់និងឆ្ងល់មិនបានរឿងដែលគេឱ្យអ្នកបម្រើយករបស់គេដាក់បន្ទប់ជាន់លើ ឱ្យខ្លួន។ មិចក៏គេមិនឱ្យយកទៅដាក់បន្ទប់អ្នកបម្រើឱ្យថេយ៉ុងចឹង?មានអ្វីឬ?
«អេ៎! ឈប់សិនលោកមិចក៏ជាជាន់លើវិញ?មិចមិនឱ្យខ្ញុំនៅបន្ទប់អ្នកបម្រើ?ក្រែងលោកយកខ្ញុំមកបម្រើមិចចឹង?» ដោយឃើញគេរៀប នាំខ្លួនទៅ ជាន់លើថេយ៉ុងក៏ឆាប់បង់អាក់ដំណើរគេ ហើយក៏ចោទសួរទៅកាន់គេ នូវអ្វីដែលខ្លួនឆ្ងល់។
«គឺខ្លាចឯងលួចរត់នោះអី! ត្រូវចាំឯងគ្រាន់តែជាកូនបំណុលកុំសួរយើងច្រើន.. » និយាយហើយក៏កាន់ដៃថេយ៉ុង ឡើងទៅបន្តដូចជាខ្លាចថេយ៉ុងរត់បានយ៉ាងចឹង ទាំងដែលនៅក្នុងភូមិគ្រឹះរបស់គេ សំបូរទៅដោយអ្នកយាមកាមគ្រប់ទីកន្លែងជុំវិញបរិវេណភូមិគ្រឹះរបស់គេ។ មែនហើយគេវីសនិងភ្លេចទៅហើយ ថាខ្លួនត្រឹមជាកូនបំណុលគេតែប៉ុណ្ណោះ។

    ក្រឡេកមកមើលភូមិត្រកូលមីន វិញកំពុងតែមមាញឹក និងការរៀបចំអាហារទទួលអនាគតកូនប្រសាដែលបានណាត់គ្នាទុកនាពេលព្រឹកមិញនេះ។ អេ៎!!អ្នកណាទៅដែលជាអនាគតកូនប្រសា មហាសេដ្ឋីនៀក៎??សំណាងពិតមែន!! កម្លោះមុខងាប់ប៉ុន្តែសង្ហាជាមនុស្សប្រុសដែលស្រីគ្រប់គ្នាប្រាថ្នាចង់បានគេមកជារបស់ខ្លួន។ មីន យ៉ុនហ្គីដែលជាកូនប្រុសតែម្នាក់ របស់គ្រួសារត្រកូលមីន ដែលគេល្បីថាជាគ្រួសារមហាសេដ្ឋី បន្ទាប់ពីត្រកូលចន ដែលបាត់មុខមួយរយះ ហើយក៏មកវិញជាមួយនិងកេរ្តិ៍ឈ្មោះល្បីនិង ភាពវ័យក្មេងរបស់អ្នកគ្រប់គ្រង។ ហើយយ៉ុនហ្គីក៏មានគូរដណ្ដឹង រួចទៅហើយពួកគេត្រូវបានគ្រួសារទាំងពីរសងខាង ចាប់ប្រជុលគ្នានិងភ្ជាប់ពាក្យឱ្យពួកគេ។
«មិចក៏ជាកូនវិញម៉ាក់??» យ៉ុនហ្គីចោទសួរទាំងធុញ មិនដឹងជាស្អីទេមនុស្សមិនទាំងដែលជួបគ្នាមិនដឹងថាមុខមាត់ម្នាក់នោះជាអ្នកណាផង ចរឹក លក្ខណៈគេយ៉ាងមិចក៏ច្លួនមិនបានឃើញ។ អ្នកម៉ាក់អើយអ្នកម៉ាក់!!ហេតុអ្វីក៏ជាកូនទៅវិញ។
«បើកូនមិនទៅបានអ្នកណាទៅ??កូនជាគូរដណ្តឹងគេណាយ៉ុន! »អ្នកជាម្ដាយ តបទៅវិញទាំងហួសចិត្ត។ជាគូរដណ្ដឹងនិងគ្នាគ្រាន់តែ ទៅទទួលគេមកញាុំអាហារពេលល្ងាចក៏មិនបាន!យ៉ាប់មែនកូននេះ!
«តែអ្នកបម្រើក៏មានអ្នកបើកឡានក៏មានម៉ាក់មិនឱ្យទៅយកគេមក» ឱ្យគេធ្វើអ្វីក៏បានតែសុំកុំឱ្យគេទៅយកក្មេងម្នាក់នោះទៅបានហើយ។ (មនុស្សអាឃាក់TwT)
«តែម៉ាក់ចង់ឱ្យកូនម៉ាក់ទៅវិញ!ណាទៅទទួលប្អូនបន្តិចទៅណាទុកថាដើម្បីម៉ាក់កូនទៅចុះ»
«ហុើយ!! » មិនតបនិងអ្នកជាម្ដាយបែរជាដើរទៅបន្ទប់ហើយក៏ចមកវិញជាមួយនិង សម្លៀកបំពាក់ថ្មីបន្ទប់មកក៏ ចេញទៅក្រៅបាត់។
«យ៉ាប់មែនកូននេះ» អ្នកស្រីមីនក្រវីក្បាលហួសចិត្ត និងកូនគ្រាន់តែឱ្យទៅទទួលប្អូនសោះក៏ពិបាកដែល។

   ចំណាយមិនប៉ុន្មានម៉ោងក្រោយមក យ៉ុនហ្គីក៏បានមកដល់ភូមិគ្រឹះ គូរដណ្តឹងរបស់ខ្លួន។តើម្នាក់នោះជាអ្នកណាទៅ? បើចង់ដឹងមានតែចាំមើលបន្តិចទៀតនេះ ហុហុ!!
«អាណា!ទៅហៅអ្នកប្រុសឯងមកថាបងគេមកហើយ» អ្នកស្រីហ៊ាវ៉េស ប្រាប់អាណាដែលជាអ្នកបម្រើម្នាក់នៅក្នុងភូមិគ្រឹះនេះដែល ឱ្យទៅហៅនាយតូច នៅឯបន្ទប់ជាន់លើ។
«ស្ពឹកមែន! » យ៉ុនហ្គី លួចបន្លឺតិចៗឮ តែម្នាក់ឯងដោយមិនឱ្យ អ្នកស្រីហ៊ាវ៉េស ឮឡើយមិចចឹងទេចប់និងខានដែល ខ្លួនហ៊ានថាឱ្យកូនរបស់គាត់បែបហ្នឹងនោះ(ចេះខ្លាចដែលតាស៎><)។ តែក៏មែនមនុស្សស្អីអីក៏ ស្ពឹកបែបនេះដឹងហើយថាមានអ្នកមកទទួលនៅតែយឺតទៀតយ៉ាប់មែន ក្មេងនេះ។

   ក្រោយពីអាណាទៅបាន មួយសន្ទុះសម្រាប់រយៈពេលដែលហៅ នាយតូចឱ្យចុះមកនោះ អាណាក៏ចុះមកមុនបន្តិច ហើយនាយតូចក៏ចុះមកតាមក្រោយ។ ជើងស្រឡូនបានបោះជំហានចុះមកយឺតៗ កែវភ្នែកភ្លឺថ្លា មុខសរលោង ទម្រង់មុខតូចច្រមិចអមជាមួយនិង បបូរមាត់ពណ៌ស៊ីជម្ពូរគួរឱ្យចង់ ណែបណិត និយាយឱ្យអស់ទៅគឺស្អាត ស្អាតខ្លាំងណាស់។ ឯនាយក្រាស់ វិញពេលដែលក្រឡេកឃើញ នាយតូចហើយក៏ដកភ្នែកចេញពីនាយតូចមិនរួច មនុស្សស្អីអីក៏ស្រស់ស្អាតម្ល៉េះ បើដឹងថាស្អាតបែប និងសុំម៉ាក់ឱ្យឆាប់បានការលឿនៗបាត់ទៅហើយ><។
«មីននី!ជម្រាបសួរបងទៅកូន »
«ជម្រាបសួរលោកយ៉ុន» នាយតូច ឱនគំនាប់បន្តិចទុកជាការគួរសមកុំឱ្យគេ យើងជាក្មេងតែឥតមានការប្រៀនប្រដៅ ក្មេងមិនបានចូលសាលា។
«អឺ!!ហុឹម..បាទ!ចឹងខ្ញុំសុំជម្រាបលាអ្នកមីងសិនហើយ » ក្រោយពីទាញសតិមកវិញបានហើយ យ៉ុនហ្គី ក៏លាអ្នកស្រីហ៊ាវ៉េស ត្រឡប់ទៅភូមិគ្រឹះរបស់ខ្លួនវិញ។

________________________
TO BE CONTINUED..♥️
#ស្រឡាញ់អ្នកអាន🤩
✍︎ 𝐉𝐄𝐎𝐍 𝐉𝐔𝐍𝐆𝐄𝐈𝐈ꨄ︎✍︎

🥀គំនុំត្រកូលចន🍃Where stories live. Discover now