EP03:យើងថ្លង់ណាស់..

820 90 0
                                    

ពេលវេលាចេះតែរំកិលពីមួយនាទីទៅមួយនាទី ពីមួយម៉ោងទៅមួយម៉ោង ពីមួយថ្ងៃទៅមួយថ្ងៃ ដើរទៅដោយមិនចាំយើងនោះទេ។ ចំណែកឯរាងតូចថេយ៉ុង ឯណេះវិញខិតខំធ្វើការមួយថ្ងៃពីរទៅបី កន្លែងមិនហ៊ានសម្រាក់ព្រោះតែ ខំរកលុយមកលួសបំណុល ឱ្យអ្នកជាប៉ានិងដើម្បីឱ្យគ្រួសារខ្លួនវិលមកដូចមុនម្ដងទៀត។ ប៉ុន្តែសួរថាចំនួនលុយច្រើនយ៉ាងហ្នឹង ឱ្យគេរកមួយថ្ងៃពីរថ្ងៃហ្នឹងតើបានគ្រប់ឬក៏អត់? ចម្លើយច្បាស់ណាស់ថាអត់ហើយ! គ្មានការងារឯណាដែលធ្វើត្រឹមតែ មួយថ្ងៃពីរថ្ងៃហ្នឹងបាន400-500លានដុល្លានោះទេ គឺគ្មាននោះទេ~~
« លោកនាយក តើអាចឱ្យខ្ញុំសុំបើកប្រាក់ខែមុនបានទេ? » នាយតូចថេយ៉ុង កម្សត់បានស្នើរសុំចៅហ្វាយនៅឯកន្លែងធ្វើការបើកប្រាក់ខែមុនព្រោះថ្ងៃនេះជាថ្ងៃទី3ហើយ នេះគេរកមិនទាន់ទាំងរកបាន3មឺុនផងសរុបទាំងរបស់ប៉ានិងបងរបស់គេ។ តើឱ្យគេទៅរកឯណាទៀតទៅ? គេពិតជាទល់គំនិតពិតមែន...
« តែនេះឯងទើបតែចូលមកអ្វើការបាន 2 ថ្ងៃហ្នឹង? » នាយជាចៅហ្វាយ តបទាំងមិនយល់នេះគេទើបតែមកធ្វើការបាន 2ថ្ងៃក៏សុំបើកប្រាក់ខែបាត់ទៅហើយឬ??
« បាទ!!លោកនាយក ខ្ញុំពិតជាត្រូវការវាពិតមែន»
« យើងឱ្យឯងមិនបានទេ បើចង់បានលុះត្រាតែមានរបស់ដោះដូរ!!» នាយកខិលបាន និយាយសុំយកការដោះដូរជាមួយនិងប្រាក់ខែ នាយម្នាក់នេះបានចាប់អារម្មណ៍លើ នាយតូចតាំងពីចូលធ្វើការដំបូងមកម៉្លេះ នាយប្រាថ្នាចង់ថ្នាក់ថ្នមត្រកង កាយតូចដែលនៅចំពោះមុខនេះ។ នៅពេលដែលឃើញឱកាសល្អបែបបទបើ នាយសុំការដោះដូរ។
« តើ...តើជាអ្វី?»
« ជារាងកាយ..! » នាយនិយាយទាំងមើលនាយតូច ពីលើដល់ក្រោម រាងកាយដែលទាក់ទាញទោះគេជាប្រុសក៏ប៉ុន្ដែរាងកាយគេ ពិតជាទាក់ទាញខ្លាំងណាស់!!។
« លោកឆ្គួតឬយ៉ាងមិច?? ខ្ញុំមិនព្រមហើយខ្ញុំក៏សុំដាក់ពាក្យលាឈប់ដូចគ្នា!!» បន្ទាប់ពីបន្លឺហើយ នាយតូចក៏ដើរចេញមក តុដែលមានងារជាលេខាដែលជាការងាររបស់គេ ហើយក៏រៀបចំរបស់របរ។
នៅតាមផ្លូវនាយតូចគិតរកវីធីដោះស្រាយ រហូតតែគេរក មិនឃើញនោះទេមិនដឹងថាជួយគ្រួសារដោយរបៀបណាឡើយ។ ប្រហែល30នាទីក្រោយមក នាយតូចក៏មកដល់ផ្ទះប៉ុន្ដែ..ហេតុអ្វីមិនឃើញម៉ាក់គេចេញមកទទួលដូចសព្វដង??តើមានរឿងអ្វីឬ? តែមុននេះគេចូលមកដូចជាឃើញមានឡានមួយតើជាឡានរបស់នណាទៅ?
« ម៉ាក់ប៉ា!!»
« ថេ..ថេយ៍កូនមកលឿនម្ល៉េះ??»
« គេជាអ្នកណា??» ភ្នែកខ្មៅរងឺល បានសម្លឹងមើលនាយតូច ដោយកែវភ្នែកចំឡែកហើយគេមើលមិនដកធ្វើឱ្យនាយតូចរបស់យើងចាប់ ផ្ដើមបុកពោះ ផឹបៗមានអារម្មណ៍ថា កែវភ្នែកនោះពិតជាមានឥទ្ធិពលខ្លាំងណាស់ដល់ថ្នាក់គេមិនហ៊ានសម្លឹងមើលចំ។
« គេ ជាកូនប្រុសពៅរបស់ខ្ញុំ»
« កូនប្រុសឬ?» ព្រះអើយ!!ក្មេងនេះមើលក្រៅស្អាតជាងក្នុងរូបទៅទៀត..ឈប់..ឈប់..អាជុងឯងមិនអាចគិតអ្វីលើកូនសត្រូវបានទេ!!(ឃើញភ្លាមចង់ស្រឡាញ់គេភ្លាត់!!!-_-)
« ខ្ញុំមានជម្រើស2ឱ្យទៅលោកទីមួយបើលោកឱ្យកូនលោកមកយើងគ្រួសារលោកនិងមិនជាប់បំណុលទៀតទេហើយផ្ទះនិងរបស់ផ្សេងៗក៏មិនអស់ទីពីរគឺទ្រព្យទាំងប៉ុន្មានខ្ញុំរឹតអូសយកទាំងអស់អរនៅមួយទៀតលោកទើបតែសងការជំពាក់លុយល្បែងតែប៉ុណ្ណោះតែលោកនៅសងខ្ញុំរឿងមួយទៀត...» នាយនិយាយទាំងញញឹមតិចៗបែបអ្នកមានប្រៀបជាង នាយពិតជាឆ្លាតខ្លាំងណាស់ដាក់អន្ទាក់មួយអាចធ្វើឱ្យសត្វជាប់បានច្រើន វាគឺជាអន្ទាក់ដែលមើលនិងភ្នែកមិនឃើញជាអន្ទាក់ ដែលជាប់ហើយរើមិនរួចជាប់ហ្នឹង មួយកន្លែងពិតជាអស្ចារ្យណាស់។
« ខ្ញុំព្រមទៅជាមួយលោក..» ដោយមិនគិតច្រើននាយតូចកម្សត់ក៏ ព្រមទៅជាមួយនាយដែលជាម្ចាស់បំណុល យកខ្លួនទៅដោះបំណុលដែលជាបំណុលរបស់ប៉ាខ្លួន។
" ដើម្បីឱ្យអ្នកគ្រប់គ្នាបានសុខខ្ញុំសុខចិត្តលះបង់អនាគតនិងជីវិតរបស់ខ្ញុំ"
« ថេយ៍កូននិយាយស្អីហ្នឹងហ្ហា៎មានដឹងខ្លួនទេ??» លោកស្រី ខាងម៉ាស្ទើរខ្យល់គរដោយសារតែ ចម្លើយមិនមានការគិតពិចារណារបស់កូនខ្លួន ទោះបីជាថេយ៉ុងមិនជាឈមខ្លួនក៏ដោយ...។
« កូនសម្រេចចិត្តរួចហើយម៉ាក់ នៅពេលដែលកូនចេញទៅអ្នកគ្រប់គ្នាច្បាស់ជារស់នៅបានសុខ អ្វីក៏ដោយឱ្យតែជាក្ដីសុខគ្រប់គ្នាកូនសុខចិត្តធ្វើ » នាយតូច ថេយ៉ុង តបទៅកាន់អ្នកជាម្ដាយទាំងញញឹមលាយទឹកភ្នែកហ្នឹង អ្វីដែលខ្លួនបានសម្រេចចិត្ត គេមិនស្ដាយក្រោយឡើយ។
« ហិុឹកៗកុំចឹងអីថេយ៉ុង ហុឹកៗ»
« ម៉ាក់ៗកុំ ហុឹក កុំយំណាកុំយំ ហុឹកកូនច្បាស់ជាមិនអី » ថេយ៉ុងឱបអ្នកជាម្ដាយ ទុកជាការលួងលោមកុំឱ្យគាត់យំបន្ត គេច្បាស់ជាមិនអីទេ។
« កូនប៉ាហឺៗ »លោកឃ្វាងយ៉ន ស្រក់ទឹកភ្នែកអាណិតកូនបើគេទៅនៅជាមួយអ្នកផ្សេងគេច្បាស់ជាលំបាក់ជាមិនខាន។
« បានហើយប៉ាម៉ាក់កុំយំអី ហុឹក ត្រូវចពេលគ្មានកូន ហុឹក ត្រូវមើលថែសុខភាពខ្លួនឱ្យ ហុឹកបាន ហុឹក បានល្អណា ហុឹក ពួកយើងច្បាស់ ហុឹកជាបានជួបគ្នា ហុឹក»
« បានហើយតោះទៅបានហើយ លីពីត » បន្លឺហើយក៏ងើបនិងមើលមុខលីពីតទុកជាបញ្ជាលីពីតយល់ សាច់ការក៏ឱនជាក៏ទទួលហើយនាយក៏ដើរទៅមុនទុកឱ្យ បីអ្នកម៉ាប៉ាកូនយំឱបគ្នាឱ្យអស់ចិត្តសិនចុះ។
« បានហើយចៅឱ្យនាំទៅឡាន»
« កូនទៅសិនហើយណាប៉ាម៉ាក់ហឹុក» ថេយ៉ុង ដើរចេញទៅដោយមិនបានរៀបចំសម្លៀកបំពាក់ទៅទាំងអស់ទៅទាំងទឹកភ្នែកមិនដាច់អាល័យចេញពីអ្នកមានគុណទាំងពីរនាក់របស់ខ្លួន។
« ហុឹកៗ»
« នៅយំអីទៀត??យើងថ្លង់ណាស់» ដោយថ្លង់និងសម្លេងយំរបស់ក្មេងខ្លះនៅជិតខ្លួនពេកទ្រាំមិនបានក៏ បញ្ចេញសម្ដីគម្រោះគម្រើយទើប ធ្វើឱ្យគេស្ងាត់លេងហ៊ានយំឮទៀត។ (ធ្វើបាបគេអាងតែគេស្លូតTwT)

_____________________________
TO BE CONTINUED...♥️
#ស្រឡាញ់អ្នកអាន😘
✍︎ 𝐉𝐄𝐎𝐍 𝐉𝐔𝐍𝐆𝐄𝐈𝐈ꨄ︎✍︎

🥀គំនុំត្រកូលចន🍃Where stories live. Discover now