EP06: ការតស៊ូរបស់គេ..

770 71 2
                                    

«គេងទីនេះមួយយប់ទៅ!!»
«ហាស៎!ថាមិច? លោកមានក្ដៅខ្លួនទេ? » ជីមីនដើរចូលទៅស្ទាប់ថ្ងាស់របស់ យ៉ុនហ្គីដោយសារតែខ្លួនបានឮពីម៉ាក់របស់គេថាគេមិនចូលចិត្តខ្លួនទេ តែនេះវាជាស្អីទៅ? គេចង់ឱ្យខ្លួននៅគេងទីនេះឬ? ឬមួយក៏ខ្លួនស្ដាប់ច្រឡំ?
«មិនបានក្ដៅខ្លួន..តែនិយាយការពិត គេងនៅទីនេះមូយយប់ទៅយប់ណាស់ហើយចាំព្រឹកចាំទៅវិញ»យ៉ុងហ្គី នៅតែរក្សាមុខងាប់ដដែលទាំងដែលក្នុងចិត្តវិញភ័យអរ ញាប់ញ័រស្ទើរសន្លប់នៅហ្នឹងកន្លែវទៅហើយ។ មិនមែនស្រួលទេមកសុំឱ្យកូនគេគេងនៅផ្ទះខ្លួននោះ~^~។
«បងឯងនិយាយត្រូវ គេងនៅទីនេះមួយយប់ទៅកូន តែមួយយប់វាមិនអស់ប៉ុន្មានទេ ចាំម៉ាក់ខលប្រាប់ម៉ាក់ឯងឲ្យ» អ្នកស្រីមីន សម្លឹងមើលកូនបន្តិចក៏ដឹងទៅហើយថា កូនខ្លួនចង់បានអី ទើបជួយនិយាយបន្ថែម ឱ្យរាងតូចយល់ព្រម។
«អឺ...!!ចឹងក៏បានដែល..តែ»ដោយហេតុតែប្រកែកមិនបានមនុស្សចាស់និយាយដល់ថ្នាក់នេះទៅហើយ មានតែយល់ព្រមតែម្ដងទៅ។
«តែ..អ្វីទៅកូន??»
«គឺ..មិនមានអ្វីទេ» ជីមីនបម្រុងនិហសួរថាខ្លួនគួរតែគេនៅទីណាតែក៏គិតថា វាមិនសមទើបថាមិនមានអ្វីតែម្ដងទៅ។ (កូនខ្ញុំគាត់ជាស្រ្តីទន់ខ្សោយមិនហ៊ានសួរទេ>,<)
«ចឹងក៏គេងបន្ទប់ជាមួយបងឯងចុះ បន្ទប់ទទួលភ្ញៀវគគ្រីកពេកមានតែបន្ទប់បងឯងហ្នឹងហើយ»
«បាទ?? » ពុទ្ធោ!អើយ~~មិចក៏គេងក្នុងបន្ទប់ជាមួយអាតាមុខងាប់នោះទៅវិញ?? ចុះបើគាត់មានគំណិតមិនល្អដាក់ខ្ញុំនោះគិតយ៉ាងមិចទៅ? ទេៗ!ខ្ញុំហ្នឹងមិនឱ្យវាកើតឡើងទេ ត្រូវតែធ្វើអ្វីម្យ៉ាងទើបបាន!..
«ណា!មុនក្រោយគង់តែក្លាយជាគ្រួសារតែមួយទេ»
«ចឹងក៏បាន» ដោយឃើញមនុស្សចាស់ ខំអង្វរហើយខ្លួនក៏មិនចង់ប្រកែកអីច្រើនទេមានតែយល់ព្រមតែមួយប៉ុណ្ណោះ។
«បើនិយាយត្រូវគ្នាហើយម៉ាក់ប៉ាទៅគេងមុនហើយណា...តោះលោកបង» និយាយហើយអ្នកស្រីមីន និង លោកមីនក៏ឡើងទៅបន្ទប់ពួកគាត់បាត់ទៅ។
«តោះនៅធ្វើអីទៀត» យ៉ុនហ្គីរៀបហ្នឹងឡើងទៅលើ ហើយតែក៏ឃើញថាក្មេងខ្លះមិនដើរតាមខ្លួនទើបងាកមក និយាយបន្ថែមតែម្ដងទៅ។
«ដឹងហើយលោកម្ចាស់~~!» រាងតូច ពោលទាំងចិត្តគ្រឺតខ្នាញ់ និងមនុស្សមាឌធំដែលនៅខាងមុខខ្លួនជាខ្លាំង។ តែគេមិនដឹងនោះទេថា គេធ្វើចរឹតបែបធ្វើឱ្យអ្នកម្ខាងទៀត សឹងតែភ្លេចដកដង្ហើមទៅហើយ។

ងាក់មកមើលអ្នកដែលជាមេបំណុល និងកូនបំណុល មួយគូរនេះវិញក្រោយបណ្ដើរគ្នាមកដល់បន្ទប់នាយតូចហើយ នាយក្រាស់ក៏មិនឱ្យនាយតូច សម្រាកនោះដែលគឺឱ្យគេ រៀបបន្ទប់គេងខ្លួនឯងហើយនិង ឱ្យអ្នកបម្រើស្រីប្រុសដែលនៅក្នុងភូមិគ្រឹះ ទៅសម្រាកដោយទុកការងារទាំងប៉ុន្មានឲ្យនាយតូចធ្វើតែ ម្នាក់ឯងប៉ុណ្ណោះហាមមិនឱ្យអ្នកណាមកជួយឡើយ បើហ៊ានតែរមើសហ្នឹងបញ្ជា ត្រូវសម្លាប់ចោល។
តើនាយតូចរូបស្រស់យើងម្នាក់នេះអាច ធ្វើបានដែលឬទេ? បើគេកើតមកក្នុងត្រកូលអ្នកមាន ប៉ាម៉ាក់របស់គេថ្មមគេជាងកែវទៀតនោះ។
«មិនអីទេអាថេយ៍!ឯងត្រូវតែស៊ូ» សម្លេងបន្លឺឡើងលើកទឹកចិត្តខ្លួនឯងថាត្រូវតែឱ្យធ្វើបាន ព្រោះថាមនុស្សម្នាក់ៗមិនមែនកើតមកចេះស្រាប់ៗនោះទេ ត្រូវតែមានការរៀនទើបអាចចេះដឹង ចេះធ្វើ ចេះប្រព្រឹត្ត។
បន្ទាប់មករាងតូចក៏ចាប់ផ្ដើមធ្វើ តាមអ្វីដែលរាងក្រាស់បានបញ្ជា គេធ្វើទាំងមិនទាន់បានញាុំអ្វីចូលពោះសូម្បីបន្តិចឡើយ។ នាពេលនេះក៏យប់ទៅហើយ នាយតូចក៏រៀបចំការងារហើយអស់ដែល គេបម្រុកហ្នឹងទៅបន្ទាប់សម្រាកហើយតែក៏...
«ឈប់!»
«មានអ្វីទៀតហើយលោក?»
«យើងជាចៅហ្វាយឯង! ទោះយើងមានអ្វីឬក៏អត់ចាំបាច់ឯងសួរនាំដែលឬ?» មែនហើយ!អាថេយ៍អើយអាថេយ៍មិចក៏ឯងចេះតែភ្លេចចឹង? គេជាចៅហ្វាយឯងណា?
«បានហើយទៅឆុងកាហ្វេយកឱ្យយើងនៅបន្ទប់យើងផង»
«បាទ!» ថាហើយនាយក្រាស់ក៏ឡើងទៅលើ ឯនាយតូចក៏ចូលទៅ ផ្ទះបាយដើម្បីឆុងកាហ្វេឱ្យនាយក្រាស់។

__________________________
TO BE CONTINUED...💜
#ស្រឡាញ់អ្នកអាន🤩
✍︎𝐉𝐄𝐎𝐍 𝐉𝐔𝐍𝐆𝐄𝐈𝐈ꨄ︎

🥀គំនុំត្រកូលចន🍃Where stories live. Discover now