នៅខណៈពេលនេះដែលឡានកំពុងតែ បោះពួយទៅមុខជារឿយៗឯសភាពនៅក្នុងឡានគឺស្ងប់ស្ងាត់គាត់ អ្នកណានាំអ្នកណានិយាយមុននោះទេ គឺម្នាក់ៗគិតតែស្ងាត់។ ចំណែកឯ យ៉ុនហ្គី វិញគេតែងតែលួចដៀងភ្នែកមើលនាយតូច ជារឿយៗ គេស្អាតខ្លាំងណាស់មើលកាន់តែយូរ កាន់តែស្រស់ស្អាត គេពិតជាអស្ចារ្យខ្លាំងណាស់ ដែលអាចធ្វើឱ្យមនុស្សបេះដូងថ្ម មុខងាប់ដូច ជាមីន យ៉ុនហ្គី លង់បានដោយងាយគ្រាន់តែ ស្នាមញញឹមបន្តិចសោះ។ តើគេមានដាក់ស្នេហ៍អត់នៀក៎?ហុើយ!!មិចក៏គេអស្ចារ្យម្ល៉េះ??
«លោក!អាចឈប់ខាងមុខនោះបន្តិចបានទេ? » ពេលដែលស្ងាត់មក ជាយូរជីមីនក៏ផើ្ដម បន្លឺមុន ដោយសុំឱ្យយ៉ុនហ្គី ឈប់ឡាននៅម៉ាកខាងមុខ។
«ចង់ទិញអីមែន? »
«គឺចង់ទិញរបស់ខ្លះផ្ញើរម៉ាក់លោកនិងណា មិនចង់ទៅដៃទទេនោះទេ »
«ជីមីន!មិនបាច់ទិញក៏មិនអីដែល »
«តែខ្ញុំមិនទម្លាបទេ ឈប់បន្តិចទៅណ៎!! » ជីមីនធ្វើមិច កូនឆ្កែដើម្បីសន្ដំចិត្តឱ្យយ៉ុនហ្គីព្រម។ ហើយសួរថាមានផលឬអត់??មានតែចាំមើល...
«អា៎ៗ..ក៏បាន» ណ៎!ឃើញទេឱ្យគេប្រកែកថាទេ!មិចហ្នឹងបាន បើគ្នាខំដាក់ទន់អង្វរធ្វើមុខកូនឆ្កែខ្ជូតគួរឱ្យស្រឡាញ់ដល់ថ្នាក់ និងហើយនោះ!!
ភូមិគ្រឹះមីន...
«មិចក៏កូនយ៉ុន យូរម្ល៉េះ??សង្ស័យណាស់!! » អ្នកស្រីមីន ដើរបណ្ដើររអ៊ូរបណ្ដើរ មិនដឹងជាអីណាស់ណាគាត់ទេនៀក៎!!
«អូនហ្ហា៎!! បងវិលមុខណាស់អូនឯងធ្វើអង្គុយឱ្យស្រួសទៅមើល យ៉ុនហ្គី គេមិនយកកូនប្រសារអូនឯងទៅរំលោភសម្លាប់ចោលទេ! » អើយ!បានប្រពន្ធមួយ អីក៏ពូកែគិតអីធ្វើអីខុសពីគេខ្លាំងម្ល៉េះ មិនឲ្យច្រឡំជាមួយគេម៉ង!!តែ..ក៏ទ្រាំទៅធ្វើមិចប្រពន្ធយើងបង្កើតទេ!!TwT
«តែក៏វាអាចទៅរួចដែល!បងក៏ស្គាល់ចរិកកូនរបស់បងហើយថាគេយ៉ាងមិចនោះ» មែនហើយ យ៉ុនហ្គី គឺជាមនុស្សដៃឆៅចិត្តឆៅ មុខងាប់ចេងហើយបានគាត់ចេះតែខ្លាចៗទៅ។(ម៉ាក់ក្មេងកាតុញបុិនខ្លាចហ្ហា៎!!^^)
«បានហើយ!អូនឯងនេះគិតច្រើនណាស់ នោះពួកគេមកហើយ» ពេលដែលនិយាយតវ៉ាជាមួយ ម៉ាក់របស់យ៉ុនហ្គី នោះគាត់ក៏បែបមក ទ្វាចាំពេលដែលជីមីននិង យ៉ុនហ្គីចូលមកដូចគ្នា។
«ជម្រាបសួរបាទ អ៊ុំប្រុសអ៊ុំស្រី» ជីមីន លើកដៃសំពះជាការ គួរសមចំពោះអ្នកដែលមាន អាយុច្រើនជាងខ្លួនទាំងពីរនាក់។ មកពីគេគួរឱ្យស្រឡាញ់ ចេះគោរពចាស់ទុំ មានកិរិយាមារយាទល្អ និងចេះធ្វើការងារគ្រប់សពបែបនេះហើយទើបបាន ជាអ្នកស្រីមីន ចង់បានគេមកធ្វើជាកូនប្រសារបែបនេះនោះ។ អ្នកស្រីមីន ស្គាល់ជីមីនតាំងពីរតូចគាត់ ក៏ឧស្សាហ៍ទៅលេង ភូមិគ្រឹះហ៊ាវ៉េស ដូចគ្នាសូម្បីតែបច្ចុប្បន្នក៏គាត់ទៅទីនោះដែល។ ហេតុនេះហើយទើបបានជា ជីមីនស្គាល់គាត់នោះ។
«បាទ/ចាស៎ លើកដៃថ្វាយព្រះកូន»
«នេះលោកអ៊ុំរបស់អ៊ុំ ហើយមួយនេះជារបស់អ៊ុំស្រីសំណប់ក្មួយណាបាទ!!»
«ចាស៎!!អគុណណាក្មួយ តែលើកក្រោយមិនបាច់ទិញផ្ញើរក៏បានដែលណា»
«តែខ្ញុំមិនទម្លាប់មកដៃទទេនោះទេ» ឃើញទេថាគេ បុិនប្រសព្វក្នុងការយល់ចិត្ត មនុស្សចាស់និងមនុស្សនៅ ជុំវិញខ្លួនគេប៉ុណ្ណា ទាំងគួរឱ្យស្រឡាញ់ ទាំងស្រស់ស្អាត ទាំងពួកែយល់ចិត្ត រកឯណាបាន កូនប្រសារបែបនិងនោះ? ទោះជាគេជាប្រុសក៏ យកគេមកធ្វើជាកូនប្រសារឱ្យទាល់ តែបាននិង។
«ចឹងក៏តាមចិត្តកូនចុះ មោះមកជុំគ្នាហើយ ចឹងឆាប់ញាុំបាយទៅខ្លាចម្ហូប ត្រជាក់លេងឆ្ងាញ់ហើយ ម៉ែដោះរៀបចំទៅ!!»
«ចាស៎លោកស្រី» ម៉ែដោះ និងអ្នកបម្រើផ្សេងទៀតនាំគ្នា ស្វាញ់ដៃស្វាញ់ជើងគ្នា រៀបចំអាហារតាមបញ្ជារបស់ចៅហ្វាយខ្លួន។
ក្រោយចំណាយពេល ញាុំអាហារពេលល្ងាច យ៉ាងរីករាយមួយនេះមក ពួកគេក៏នាំគ្នានិយាយពីនេះពីនោះ ព្រោះតែនាយតូច ជីមីន ពូកែនិយាយខ្លាំងណាស់ និយាយមិនចេះអស់រឿងនិយាយ គេជាមនុស្សរួសរាយ ហេតុនេះហើយទើបអ្នកនៅ ជុំវិញខ្លួនចូលចិត្ត និងស្រឡាញ់គេនោះ។
«អឺ!!ខ្ញុំគិតថាលាអ៊ុំប្រុសអ៊ុំស្រីទៅវិញសិនហើយព្រោះថានេះក៏យប់ណាស់ដែល» ជីមីន បម្រុងនិងងើបទៅហើយតែ...
«គេងទីនេះមួយយប់ទៅ!!»ស្អីគេ??គេងស្អីអត់យល់ទេ😪
______________________________
TO BE CONTINUED...😘
#ស្រឡាញ់អ្នកអាន♥️
✍︎ 𝐉𝐄𝐎𝐍 𝐉𝐔𝐍𝐆𝐄𝐈𝐈ꨄ︎✍︎
YOU ARE READING
🥀គំនុំត្រកូលចន🍃
Actionការសងសឹងដោយអត់ការគិតពិចាណាបានធ្វើអោយមនុស្សម្នាក់ដែលមិនបានដឹងខ្យល់អីត្រូវមកទទួលដោយមិនបានដឹងថានណាជាអ្នកបង្កើតវាឡើង។ តើគេនិងត្រូវទទួលកំហុសដែលគេមិនមែនជាអ្នកសាងមែនទេ?? តើជិវិតគេរស់បានយូឬអត់?? បើគេត្រូវមកទទួលទោសទទួលទារុណកម្មសឹងតែរាល់ថ្ងៃបែបនេះ?? #Taekook ...