"ស-ស្អីគេ? បរិច្ចាគបេះដូង ? ប៊ែលឡា គេបរិច្គាគបេះដូងឲ្យទៅ ឡេវេន មែនទេ ?"។ ហូស៊ុក ក៏សួរនាំដោយទឹកមុខគេហាក់ស្លុតផងនឹងកំហឹងពេញខ្លួនទើប លោក ប័រណឺនដូ ក៏ងក់ក្បាលតែ ចារ៉េន ក៏បែរចេញមកឈរនិយាយជំនួស។
"មែនហើយ!!! នេះអរគុណលោក ហូស៊ុក ផងណា៎ដែលមានទឹកចិត្តល្អចេះជួយណែនាំឲ្យអ្នកនាងប៊ែលឡា បានសាងកុសលផលបុណ្យបែបនឹង! ខ្ញុំពិតជារំភើបដែលលោកពិតជាមនុស្សដែលមានចិត្តព្រះមែន-!"។<បឹប>មួយដៃអស់ទំហឹងពីរាងសង្ហារបស់កម្លោះ ហូស៊ុក ក៏ប្រទានមកលើផ្ទៃមុខរបស់ ចារ៉េន ដែលកំពុងតែនិយាយនាំឲ្យគ្រប់គ្នាឆោឡោ។
"អូយ !! បង ចារ៉េន -អេ លោកធ្វើស្អី? នែ-អូយ!!"។ ឡេរីន ក៏បំណងចង់មកលើកគេតែហូស៊ូក ក៏ស្ទុះចូលម៉ាត់ ចារ៉េន មួយដៃហើយមួយដៃទៀតមិនឈប់។
"លោកឈប់វៃ ចារ៉េន ទៅ!!! ម៉េចក៏ធ្វបែបនេះ?"។ លោក ប័រណឺនដូ ក៏និយាយឃាត់ហើយឪពុកមហតាយ ប៊ែលឡា ពេលនេះក៏មិនបានខ្វល់អីក្រៅពីឈរនៅស្ងៀមដោយឈឺចិត្ត។
"រឿងរ៉ាវទាំងនេះប្រាកដជាមកពីឯងហើយ!!! អាចង្រៃ!!! មកពីឯងមែនទេ?! និយាយមក!!"។ ហូស៊ុក ក៏ដាល់គេយកៗហើយ ចារ៉េន ក៏លើដៃរងហើយពេលនោះមានសន្តិសុខក៏ស្ទុះមកចាប់ទាញ ហូស៊ុក ចេញហើយក៏មានអ្នកគ្រា ចារ៉េន ចេញទើបគេក្រោកឈរជូតឈាមមាត់ចេញហើយកែវភ្នែកសម្លក់ ហូស៊ុក ដែលខឹងដូចដំរីចុះប្រេងនោះឯង។
"លោក!!! ទីនេះជាមន្ទីរពេទ្យណា៎!!! កុំបង្កបញ្ហាអី!! បើមិនចឹងយើងនឹងបញ្ចូនពួកលោកទៅប៉ុសិ៍្ភប៉ូលីស ជាមិនខាន!!"។ ពេលនោះសន្តិសុខក៏ស្រែកថាឲ្យ ហូស៊ុក ហើយគេក៏ងាកមកសម្លក់វិញមុននឹងលើកដៃចង្អុលទៅបុរសមា្នក់ដែលមាន ឡេរីន កំពុងតែជួយជូតឈាមមាត់ឲ្យ។
"វា!!! វាជាឃាតករ!! បើចង់ចាប់ក៏អូសក្បាលវាទៅ!!។ ហូស៊ុក ក៏សម្លឹងគេដោយភ្នែកក្រហមហើយ ចារ៉េន ក៏ជ្រិមភ្នែកសម្លឹងគេដោយមុខស្មើទៅវិញ។
"នែលោក!!! សម្អាងលើស្អីបានជានិយាយបែបនេះ? មនុស្សពេលនេះគេមានទុក្ខគ្រប់គ្នា! ពួយើងមកធ្វើការអរគុណដល់លោក ម៉ាហ្សារីន នឹងអ្នកស្រី ម៉ាហ្សារីន តែលោកបែរជាមកបង្ករឿងហើយចោទផ្តេសផ្តាស!!! លោកជាមិត្តប្រុសគេតែគ្មានសម្ថភាពការពារស្រីខ្លួនឯងស្រលាញ់ក៏កើតឆ្កួតដើរមកថាឲ្យគេឯង!!! ម៉េចក៏មិនយកពេលទៅស៊ើបទៅថានរណាជាឃាតតក?! នេះចោទគេរបៀបផ្តេសផ្តាស! ជឿទេថាខ្ញុំនឹងញាត់លោកឯងចូលគុក?!!"។ ចារ៉េន ក៏តបតហើយពេលនោះហូស៊ុក ក៏សម្លក់គេដផយក្តាបើដៃពេញណែនសុទ្ធតែកំហឹង។
YOU ARE READING
ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅
Romanceជារដូវកាលទី 4 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវរកាំរកូសរវាងតារាសម្តែងស្រីដ៏ល្បីឈ្មោះជាមួយនឹងកម្លោះចាងហ្វាយដែលមានតែភាពខឹងស្អប់គុំកួនគ្នារវាងគ្នារហូតមានរឿងមួយចំនួនបានចូលមកផ្លាស់ប្តូរឲ្យវាសនារ...