ភាគទី ៣៧ : បងអរគុណអូន

676 35 11
                                    

មណ្ឌលកុមារកំព្រា ...

រថយន្តទំនើបបានបោះជំហានមកដល់កន្លែងមួយហើយស្រីស្រស់ម្នាក់ដែលអង្គុយក្តាប៊ខ្សែក្រវាត់ក្នុងរថយន្តនេះដោយភាពច្របូកច្របល់នេះក៏បានងាកមសម្លឹងដោយការភ័យតិចៗហើយ ហូស៊ុក ក៏សម្លឹងនាង។

"នាងចង់ចុះទៅទេ?"។ ហូស៊ុក ក៏សួរហើយ ឡេវេន ក៏ងាកមកមើលកន្លែងមួយនេះជាកន្លែងដែលនាងធ្លាប់មកធ្វើអំពើមិនសមគួរកាលពីមុននោះអីហើយក្នុងចិត្តក៏ចេះតែរអៀស។

<ក្រាក>"មោះ!! កាន់ដៃខ្ញុំមក!"។ មិនបង្អង់យូរ ហូស៊ុក ក៏ចេញពីឡានហើយបើកទ្វារខាងនាងក្រមុំមុននឹងហុចដៃហើយក៏ញញឹមដាក់នាងហាក់លើទឹកចិត្តខណៈ ឡេវេន ក៏សម្លេងមើលគេដោយទឹកមុខហាក់ស្រពោនតិចៗមុននឹងនាងក៏ខំប្រាកដខ្លួនឯងឲ្យប្រឈមមុខ។

នាងក្រមុំក៏ចាប់ដៃក្រាស់នោះមុននឹងបោះជំហានចេញពីរថយន្តហើយក៏បានចេញមកឈរចំពោះមុខទីនេះដោយចិត្តធ្ងន់ត្រដុកព្រោះនឹកស្តាយនូវអ្វីដែលនាងធ្លាប់សាងគិតថាមិនគួរមកទីនេះឲ្យគេឃើញឡើយ។

"សួស្តីលោក ហូស៊ុក! សួស្តី-!"។ បន្ទាប់ពីគេបានឃើញកម្លោះនេះមកអ្នកគ្រប់គ្នានៅទីនេះក៏ស្គាល់គេច្បាសទើបរាក់ទាក់តែក៏ភាំងពេលឃើញនារីដែលឈរពីក្រោយខ្នងគេជានរណា។

"សុំទោសកន្លែងពួកយើងស្វាគមន៍អ្នកដែលមានចិត្តធម៍ពិតប្រាកដទេ!"។ អ្នកគ្រប់គ្រងក៏តបបែបមិនពេញចិត្តខណៈដែល ឡេវេន ងើបមុខខំញញឹមតែក៏ទទួលសម្តីបែបនេះធ្វើឲ្យក៏ទម្លាក់ទឹកមុខមកជាខកចិត្តហើយក៏អោនមុខចុះភ្លាមៗ។

"បងស្រីចិត្តត្រជាក់សិនណា៎! ថ្ងៃនេះខ្ញុំជាអ្នកនាំគេមកដោយផ្ទាល់តាមសំណើររបស់អ្នកនាង ឡេវេន នោះឯង! បងស្រីអាចនៅប្រកានើខឹងនឹងអំពើរមិនល្អរបស់នាងពីមុន! ហើយខ្ញុំក៏មិនសុំឲ្យបងស្រីលើកលែងឲ្យគេទេតែគ្រាន់តែចង់ឲ្យបងស្រីសាកឈរមើលពីទង្វើពេលនេះរបស់នាងទៅថានាងមានអ្វីខ្លះដែលគួរឲ្យយើងគិតសារឡើងវិញ!"។ ហូស៊ុក ក៏ចូលមកសំណេះសំណាលសម្រួលជាអ្នកគ្រប់គ្រងដោយភាពគួរសមព្រោះគាត់ជាអ្នកគ្រប់គ្រងនោះមានវ័យចំណាស់ទើបគាត់កីសម្លឹងមើល ឡេវេន ដោយការមិនពេញចិត្ត។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now