ភាគទី ៤៣ : រឿងរ៉ាវបញ្ច្រាសទិស

510 29 11
                                    

ផ្ទះសំណាក់ ....

ក្រោយពេលដែលនាងក្រមុំបានរៀបចំមើលថែ ម៉ារៀ បានមួយថ្ងៃហើយពេលនេះក្រមុំក៏រៀបចំចេញក្រៅដើម្បីយកសម្លៀកបំពាក់មួយចំនួនមកហាលព្រោះតែនាងស្មោះចិត្តនាំខ្លួនបានធ្វើការងារផ្ទះជាច្រើនទោះបី ម៉ារៀ ឃាត់ក៏នាងមិនស្តាប់នៅតែធ្វើព្រោះនាងក្រែងចិត្តគេដែរមករស់នៅជាមួយគេទាំងមិនធ្វើអីសោះ។

" វេន !!! អ្នកនាង ឡេវេន ខណៈដែលនាងកំពុងតែឈរហាលសម្លៀបំពាក់ស្រាប់តែមានអ្នកស្រែកហៅឈ្មោះនាងហើយ ឡេវេន ក៏ងាកមកមើលជុំវិញខ្លួននាងដោយភ្ញាក់ផ្អើលតែម្តង។

" មែល !!! ម៉េចក៏ មែល មកដល់ទីនោះ? ម៉េចក៏ មែល រកខ្ញុំឃើញ?"។ ឡេវេន ក៏ស្ទុះចូលទៅរក មែល ដែលជាអ្នកជួយនាងកាលពីនៅឯវីឡានោះឯង។

"គឺតាមពិតខ្ញុំដឹងមកយូរហើយថា វេន នៅទីនេះតែខ្ញុំមិនចង់រំខានសេរីភាព វេន ទេ! តែពេលនេះក៏គិតថាមិនមករក វេន គឺមិនបានទេ!"។ មែល ក៏មានទឹកមុខស្រពោនហើយ ឡេវេន ក៏ចងចិញ្ចើម។

"មានរឿងអីទៅ?"។ ឡេវេន ក៏សួរហើយ មែល ក៏ក៏ជ្រួញចិញ្ចើមដូចគ្នា។

"គឺលោកប៉ារបស់ វេន ! លោកមហាសេដ្ឋី ប័រណឺនដូ នោះអី! គាត់មានជម្ងឺធ្លាក់ខ្លួនឈឺគេងសម្រាកនៅមន្ទីរពេទដល់ពេលនេះហើយមិនទាន់ដឹងខ្លួនទេ! ហើយបើប្អូនស្រីរបស់ វេន កំពុងត្រូវតុលាការប្រកាសការផ្ទេរទ្រព្យមកលើគេនៅពេលនេះហើយ!!! នេះខ្ញុំគិតថាបើ វេន មិនទៅដោះស្រាយច្រាស់ជាវីវរជាងនេះហើយ!"។ មែល ក៏និយាយស្រប ឡេវេន ក៏ស្លុតចិត្តទើបកន្រ្តកខោអាវរបស់ ឡេវេន កាន់ក៏របូតពីដៃអស់។

"ថាម៉េច? លោកប៉ាសម្រាកនៅមន្ទីរពេទ្យ? នេះ...នេះម៉េចក៏ចឹង? អ្នកណាទៅដែលធ្វើបែបនេះ?"។ ឡេវេន ក៏និយាយដោយស្លុតចិត្តហើយ មែល កាន់ដៃនាង។

"ចឹងហើយទើបខ្ញុំត្រូវតែតាមរក វេន ទៅវិញជាមួយគ្នា!!! នេះខ្ញុំបានទៅមើលស្ថានភាពលោកប៉ា វេន រួចហើយ! ខ្ញុំគិតថាបើយើងមានពេលល្អដែលគេមិនចាបអារម្មណ៍នឹង វេន យើងអាចនាំគាត់ចេញមកព្យាយាមឲ្យជាសះស្បើយហើយចាំដោះស្រាយរឿងនានាតាមក្រោយ!"។ ពេលនេះនាងក្រមុំក៏ងក់ក្បាលហើយរហ័សរត់ចាកចេញទៅជាមួយ មែល ដែលមានត្រៀមឡានតាក់ស៊ីចាបស្រាបើហលយស្របនឹង ម៉ារៀ ដែលបោះចេញមកក៏ភ្ញាក់ផ្អើលហើយក៏ខំរត់ដេញទៅតាម។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now