ភាគទី ៥៨ : លែងពាក់ព័ន្ធ

570 23 5
                                    

មន្ទីរពេទ្យ ...

"អាការៈរបស់លោក ប័រណឺនដូ មើលទៅហាក់ដូចជាគ្រាន់បើច្រើនហើយអ្នកនាង ឡេវេន ! នេះបើយើងធានានាំគាត់ទៅព្យាបាលបែបគីមីបានហើយ! ធ្វើបែបនេះគាត់នឹងឆាប់ជាសះស្បើយបានរហ័ស!"។ ខណៈពេលនេះរាងស្តើងកំពុងតែឈរជួបជាមួយ ដុកទ័រ ក្នុងឈុតសម្លៀកបំពាក់រុំជិតខ្លួនដូចកាលពីមុនវិញព្រោះតែពេលនេះនាងបានដើរចូលវីថីសិល្បៈហើយកំពុងតែក្លាយជាប្រធានបទក្តៅគគុកដែរនៅពេលនេះទើបនាងទៅណាមកណាក៏ត្រូវបិទបាំងបែបនេះកុំឲ្យមានការភ្ញាក់ផ្អើលខ្លាំងពេក។

"ចឹងលោកគ្រូពេទ្យអាចចាត់ចែងបានទេ? ថ្លៃប៉ុន្មានខ្ញុំនិងធ្វើការទូទាត់នៅពេលនេះណា!"។ ឡេវេន ក៏ប្រញាប់ទទូចគ្រូពេទ្យហើយ ដុកទ័រ ក៏ញញឹម។

"បាទ! ពួកយើងនឹងចាត់ចែង! សុំអ្នកនាងទុកចិត្តចុះ! ទោះបីថ្លៃព្យាបាលវាខ្ពស់ជាងគេតែពួកយើងធានាំនូវគុណភាព!"។ ដុកទ័រ តបហើយ ឡេវេន បានត្រឹមងក់ក្បាលទាំងក្នុងចិត្តក៏តឹងតែងខ្លះព្រោះតែនាងពេលនេះត្រូវចំនាយថវិកាជាច្រើនលើរឿងរ៉ាវជាច្រើនទាំងចំនូលដែលរកមកវាមិនបានស្មើនឹងការចំនាយផងនោះ។

"ចា៎! ចឹងខ្ញុំអរគុណលោក ដុកទ័រ ច្រើនណាស់! សុំជួយមើលថែលោកប៉ាខ្ញុំឲ្យបានល្អផង!"។ ឡេវេន ក៏ផ្តែផ្តាំបែបនេះបន្ថែមហើយ ដុកទ៏រ ក៏ដើរចេញទៅទើបនាងក្រមុំក៏សម្លឹងមើលបុរសចំណាស់ជាឪពុកនាងដោយទឹកមុខស្រពោនមុននឹងស្រវាកាន់ដៃគាត់។

"កូនសន្យាថានឹងព្យាយាមមើលថែនឹងព្យាបាលលោកប៉ាឲ្យបានល្អណា៎ប៉ា!"។<រឺុង រឺុង>ពេលនេះទូរស័ព្ទនាងក្រមុំក៏រោទិ៍ទើបនាងលើកមកមើលមុននឹងទឹកមុខនាងហាក់មានពន្លឺ។

( អាឡូ ! សួស្តីខ្ញុំខលពីផលិតកម្ម លីប៊ី បានទាក់ទងមកកាន់អ្នកនាង ឡេវេន ប័រណឺដូ ដែលបាដាក់ប្រវិត្តរូបមកទីនេះ! តើជាអ្នកនាង ឡេវេន ប័រណឺនដូ ពិតទេ? )។ សន្ទនាខាងនោះក៏និយាយមកទើបនាងក្រមុំញញឹម។

"ចា៎! ខ្ញុំគឺ ឡេវេន ! នេះតើខាងផលិតកម្មទាក់ទងខ្ញុំហើយមែនទេ?"។ នាងក្រមុំក៏សួរនាំដោយក្តីរំភើបកាលបើនាងបានរៀបចំដាក់ពាក្យទៅធ្វើការនៅផលិតកម្មជាច្រើនដើម្បីរកចំណូលត្រលប់មកវិញព្រោះតែនាងបានចំនាយលុយអស់ច្រើនណាស់ហើយនាងមិនអាចទ្រាំចំនាយដោយមិនរកលុយចូលវិញបែបបានទេព្រោះវាគង់នឹងប្រឈមជាមួយការខ្វះខាតនៅថ្ងៃមុខព្រោះនាងមានទាំងក្រុមហ៊ុនដែលត្រូវមើលការខុសត្រូវជាមួយបុគ្គលិកជាច្រើនដែលរងចាំបើកប្រាក់ខែនោះឯងរួមចំនែកនឹងការបង់ប្រាក់មកសងថ្លៃគម្រោងកុនឲ្យក្រុមហ៊ុនរបស់ ហូស៊ុក នោះឯងទោះបីនាយកម្លោះមិនដែលទាមទារក៏ដោយ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now