បន្ទប់គេងរបស់ ហូស៊ុក ...
ងាកមកមើលកម្លោះរាងសង្ហាម្នាក់ទម្រេតកាយក្រាស់របស់គេមកលើសាឡុងហើយក៏លើកដៃមកគងថ្ងាសមុននឹងងើបទម្រង់មុខដែលសាកសមមិនទាស់របស់ឡើងព្រមជាមួយនឹងទឹកមុខមានកង្វល់មកជាមួយគ្នា។
( ទោះបីអូនមិននៅក្បែរបងក៏បេះដូងនឹងស្នេហាអូនមិនសាបសូន្យនោះទេ ហូប៊ី !! អូននឹងនៅចាំមើលបងជានិច្ច! ចង់ដឹងថាម្ចាស់បេះដូងអូននៀកបានជោគជ័យដល់ណា៎ហើយ!!! នេះអូនកំពុងតែរៀបចំនិពន្ធរឿងថ្មីហើយណា៎) .... សម្តីដែលលោតពីការចងចាំរបស់ ហូស៊ុក ដែលបាននឹកនាដល់មុខស្លូតបូតរបស់សំណព្វចិត្តរបស់គេក៏បង្ហាញពេញកែវភ្នែកជាមួយសម្តីនាងនាំឲ្យ ហូស៊ុក ហាក់មានអារម្មណ៍អួលឈឺមុនយកដៃច្បូតមុខហើយក៏នឹកឃើញដល់អ្វីម្យ៉ាងមុននឹងស្ទុះក្រោកមកទាញថតតុហើយកាយរកមិនឈប់រហូតប្រទះនឹងសៀវភៅក្រាស់មួយក្បាលធំទើបគេទាញយកមើលហើយគេក៏ឃើញថានោះជាសៀវភៅនិពន្ធរឿងរបស់ ប៊ែលឡា ដែលជាសាច់រឿងដែលនាងសរសេរចុងក្រោយគេបង្អស់តែនៅមិនទាន់បានបញ្ចប់ នៅឡើយទេ។
( រឿងថ្មី ? រឿងបែបណាទៅ ប៊ែល ? )
( រឿងបែបមនោសញ្ចេតនាណាឰបង!! ក្នុងនេះគឺអូនឹងនិពន្ធពីរសជាតិរឿងស្នេហាបែប រ៉ូមេនិច បំផុតប្រចាំឆ្នាំ !!សូម្បីចំណងជើងក៏នឹកឃើញដែរ )
( ចំណងជើងអីទៅ? )
( និរន្តរ៍ស្នេហ៍! បានន័យថាស្នេហាអមតៈ! មិនថាមានអ្វីកើតឡើងក៏ស្នេហានេះមិនសាបសូន្យឡើយ! )
( អីយ៉ា! សាច់រឿងដូចជាផ្អែមល្ហាមណាស់! ទៅនឹកឃើញមកពីមកនឹង ប៊ែល ? )
( គឺបង! ពេលអូននៅក្បែរបងគឺធ្វើឲ្យអូនមានអារម្មណ៍ថាកក់ក្តៅណាស់! មានអារម្មណ៍ថាបងមានសុវត្ថិភាពណាស់សម្រាប់អូន! បងផ្តល់នូវស្នេហាដ៏រឹងមាំឲ្យមកអូនរហូត! ចឹងហើយអូននឹកថាសរសេររឿងនេះចេញពីស្នេហារបស់ពួកយើង! ទុកថាជាចំណងដៃស្នេហាដែលយើងស្រលាញ់គ្នាមកច្រើនឆ្នាំនោះណា៎ ហូប៊ី ! អូនស្រលាញ់បង! )
( បងក៏ស្រលាញ់អូនហើយខ្លាំងណាស់ ប៊ែល ! បងមិនអាចស្រម៉ៃរូបភាពដែលមិនឃើញមុខអូនបានទដ ប៊ែល ! សន្យាថានៅក្បែរបងពេញមួយជិវិតនេះណា៎ ? ).... ទឹកមុខមាំបានប្រែជាស្រពោនកាលបើនាយកម្លោះបានកាន់សៀភៅរឿងនេះអានហើយនឹកឃើញសម្តីសន្ទនារបស់គេនឹង ប៊ែលឡា ដែលនៅស្រស់ៗនាំឲ្យដៃក្រាស់នោះកាន់តែញ័រហើយកែវភ្នែកក៏ព្រិលជាងមុន។
YOU ARE READING
ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅
Romanceជារដូវកាលទី 4 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវរកាំរកូសរវាងតារាសម្តែងស្រីដ៏ល្បីឈ្មោះជាមួយនឹងកម្លោះចាងហ្វាយដែលមានតែភាពខឹងស្អប់គុំកួនគ្នារវាងគ្នារហូតមានរឿងមួយចំនួនបានចូលមកផ្លាស់ប្តូរឲ្យវាសនារ...