"គឺ...ខ្ញុំផ្លុំស្រមោចចេញតើ! ខ្ញុំឃើញស្រមោលវារលើមុខលោក!"។ ឡេវេន ក៏ដោះសារបែបប្លែកៗហើយ ហូស៊ុក មើលមុខនាងបន្តិចមុននឹងអស់សំណើច។
<ខ្លូក>"អូយ!! ម៉េចក៏លោកខោកខ្ញុំចឹង!"។ ពេលនោះក្រញូមដៃរបស់ ហូស៊ុក ក៏ខោកនាងហើយ ឡេវេន ក៏លើកដៃអង្អែលថ្ងាស។
"ស្រមោលវារលើមុខខ្ញុំយកដៃចាប់ចេញបានតើហើយម៉េចក៏លួចយកមាត់មកចាប់ទៅវិញ? រឺក៏នាងចូលចិត្តស្រមោចទៅ វេន ! អេ៎ នេះតារាសម្តែងគេចូលចិត្តញ៊ាំស្រមោចថែសម្រស់មែនទេ?"។ ហូស៊ុក ក៏បេះបួយហើយ ឡេវេន ក៏ខាំមាត់អៀនមុននឹងនឹងសើច។
"ហាស ហាស! លោកកុំមកថាឲ្យខ្ញុំបានទេ!"។ ឡេវេន ក៏សើចយ៉ាងស្រស់ហើយ ហូស៊ុក ក៏សម្លឹងមើលនាងដោយស្ងៀមស្ងាត់មុននឹង ឡេវេន ចាប់អារម្មណ៍ថាគេលួចសម្លឹហនាងទើបនាងឈប់សើចហើយក៏សម្លឹងមើលគេវិញ។
"ពេលខ្លះខ្ញុំគិតថានាងដូចជាគេណាស់!"។ ហូស៊ុក និយាយហើយប្រើដៃក្រាស់មកវែកសក់នាងហើយ ឡេវេន ក៏សម្លឹងមុខគេ។
"អ្នកណាទៅ?"។ នាងក្រមុំក៏សួរហើយ ហូស៊ុក មានទឹកមុខស្រពោន។
"ប៊ែលឡា ! នាងធ្វើឲ្យខ្ញុំនឹកគេរាល់ពេលដែលសម្លឹងមើលនាង!"។ ហូស៊ុក និយាយស្របនឹង ឡេវេន ស្តាប់ហើយទ្រឹងស្ងៀមហាក់ភ្ញាក់ផ្អើលនឹងទឹកមុខគេហើយនឹងសកម្មភាពនាយតែមានអារម្មណ៍ថានាងដូចជាទើសចិត្ត។
"នេះលោកកំពុងតែគិតថាខ្ញុំដូចជាអ្នកនាង ប៊ែល មែនទេ?"។ ទឹកមុខក៏មិនសូវស្រស់ស្រាយដូចមុននឹងហើយសួរនាំ។
"ខ្ញុំទទួលស្គាល់ថារយៈកន្លងមកដែលខ្ញុំចាប់នាងមកនៅជាមួយខ្ញុំគឺនាងពិតជាខុសប្លែកច្រើនណាស់! នាងវះកាត់ផ្លាស់ប្តូរបេះដូងហើយនាងក៏ក្លាយជាអ្នកផ្សេង! ឡេវេន ដែលខ្ញុំស្អប់ហើយគិតមកថាគ្មានថ្ងៃនឹងត្រូវនឹងព្រោះពួកយើងជាសត្រូវតាំងពីជួបគ្នាដំបូងតែពេលនេះអាចនិយាយជាមួយនាងដោយធូរចិត្ត! មានអារម្មណ៍ថាដូចជាខ្ញុំកំពុងតែនិយាយជាមួយ ប៊ែល ចឹងណា៎!"។ ហូស៊ុក កនិយាយបែបដោយញញឹមតែ ឡេវេន ក៏ហាក់រលីងរលោងទើបនាងក៏លើកដៃច្រើនរាងកាយ ហូស៊ុក ចេញថ្នមៗហើយនាងក៏ងើបអង្គុយវិញទើប ហូស៊ុក ចងចិញ្ចើម។
YOU ARE READING
ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅
Romanceជារដូវកាលទី 4 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវរកាំរកូសរវាងតារាសម្តែងស្រីដ៏ល្បីឈ្មោះជាមួយនឹងកម្លោះចាងហ្វាយដែលមានតែភាពខឹងស្អប់គុំកួនគ្នារវាងគ្នារហូតមានរឿងមួយចំនួនបានចូលមកផ្លាស់ប្តូរឲ្យវាសនារ...