ឈូឈូ!!!
សម្លេងទឹករលកបោកបកផ្ទប់ច្រាំងបូកផ្សំនិងខ្យល់អាកាសត្រជាក់ៗនាពេលល្ងាចនៅមាត់សមុទ្រ។
ក្រលេកមកមើលរាងកាយកម្លោះវ័យកណ្ដាលម្នាក់កំពុងអង្គុយនៅលើកៅអី អូទេ! បើមើលអោយច្បាស់គេកំពុងអង្គុយលើរទេះរុញនៅរានហាលនៃផ្ទះលំហែកាយក្បែរមាត់សមុទ្ររបស់គេហ្នឹងឯង។ រាងក្រាស់អង្គុយស្រូបយកខ្យល់អាកាសនាពេលនេះតែថាទឹកមុខគេមិនបានស្រស់ស្រាយទៅតាមទេសភាពដ៏អំណោយផលមួយនេះសោះ អ្វីដែលសំខាន់នោះគឺគេខានបានទទួលយកនិងគ្មានភាពបន្ស៊ាំខ្លួនក្នុងមជ្ឈដ្ឋានបែបនេះមកអស់រយះពេលជាងបីខែមកហើយ ត្រូវហើយអ្នកទាំងអស់គ្នាពិតជាឆ្ងល់ហើយថាមិចក៏ស្ថានភាពគេទៅជាបែបនេះ ?
ត្រលប់ទៅកាន់បីខែមុន
《ហ៊ើយ មានរឿងអីទៅ មិចក៏ទៅជាបែបនេះ វាកើតអីហ្នឹង》ឡានស្ពរសេរីទំនើបមួយកំពុងបរទៅមុខបែរជាវេរពេញផ្លូវក្នុងល្បឿនដ៏លឿន ម្ចាស់កាយអ្នកកាន់ចង្កូតក៏ព្យាយាមតាំងអារម្មណ៍អោយនឹងនរព្រោះថាពេលនេះ <ឡានកំពុងដាច់ហ្វ្រាំងហើយ!!!>
《អ្ហាយ...ផាំង》 វិនាទីចុងក្រោយដែលគេដឹងខ្លួននោះគឺឡានរបស់ខ្លួនកំពុងបុកនឹងដើមឈើនៅចំហៀងផ្លូវនោះមួយទំហឹងធ្វើឲគេសន្លប់ភ្លាមៗតែម្ដង ភ្ញាក់ដឹងខ្លួនឡើងមកវិញក៏មើលអ្វីមិនឃើញព្រោះថាភ្នែករបស់នាយត្រូវកញ្ចក់ឡានដែលបែកជាកម្ទិចតូចៗចាក់ចូលនាពេលដែលឡានទៅបុកនឹងដើមឈើរួចក៏ខ្ទៀតមកប៉ះភ្នែកនិងមុខគេពេញៗតែម្ដង នាយកំលោះថែមទាំងមានរបួសនៅកំភួនជើងសងខាងដោយសារតែជើងរបស់គេគាប់ជាប់ក្នុងឡានរយះពេលយូរទើបទៅជាខ្ទាំឆ្អឹងក្នុងដែលតម្រូវឲគេត្រូវប្រើរទេះជាជំនួយមួយរយះធំ
- បច្ចុប្បន្ន
«បងយ៉ុន»
«ចេញទៅ»សម្លេងស្រួយតូចៗរបស់ម្ចាស់កាយតូចដែលមានមុខមាត់ស្រស់ផូរផង់ក្នុងឈុតរ៉ូបភាយភាត់ពណ៌ទឹកសណ្ដែក សក់ត្រង់រលាសរលោងទម្លាក់វែងដល់ចង្កេះបក់ទៅមកតាមកម្លាំងខ្យល់នាពេលល្ងាចនេះ នាងល្អិតបោះជំហានចូលមកក្នុងបន្ទប់របស់អ្នកកំលោះដោយក្នុងដៃមានកាន់ថាសបបរមកជាមួយផងនោះរហ័សឧទានហៅឈ្មោះនាយយ៉ាងស្រទន់ស្របពេលនាងកំពុងលើកថាសនោះដាក់នៅលើតុក្បែរគ្រែនោះ តែបែរជាទទួលបានពាក្យសម្ដីគ្រោកគ្រាតពីគេត្រលប់មកវិញទៅវិញ តែនាងក៏មិនបានស្អប់ឬខឹងគេអីបន្តិចឡើយមានតែដើរចូលទៅកាន់តែជិតនឹងនាយបន្ថែមទៀត