៚1ខែក្រោយមកការរៀនដើររបស់នាយកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃដែល អាចនិយាយបានថានាយនឹងអាចឆាប់ដើរបានវិញហើយ នៅតែបញ្ហាភ្នែកដែលនៅបិទបង់រុំក្រណាត់នោះ
«ដើរតិចៗណាបងយ៉ុន បងកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃហើយ មិនយូរទេបងនឹងអាចដើរវិញបានហើយ»
«ជើងដើរវិញបានតែភ្នែកយើងនៅតែមើលមិនឃើញដដែល ហេតុអីទៅ ហេតុអីក៏យើងត្រូវបាត់បង់គ្រប់យ៉ាងព្រមៗគ្នាបែបនេះ ?»
«បងមិនបានបាត់បង់ទៅណាទេ របស់ណាដែលជារបស់បងវានឹង
ត្រលប់មកជារបស់បងវិញ បងកុំបារម្មណ៍អី»«ភ្លៀង ? មេឃរកភ្លៀងមែនទេ ?»
«គ្មានទេ»
«តែយើងមានអារម្មណ៍ថាមានទឹកតក់លើដៃ»
«ប្រហែលជាទឹកសំណើមទេដឹង ? អញ្ចឹងយើងចូលក្នុងវិញទៅ
មេឃប្រហែលជារកចង់ភ្លៀងពិតមែនហើយ»យ៉ុនគីងក់ក្បាលហើយជីណាក៏គ្រាគេទៅអង្គុយលើរទេះវិញហើយក៏ដើរចូលទៅក្នុងផ្ទះលំហែកាយរបស់គេវិញយប់ឡើង
តឺតៗ ៗៗ !!!
«ជីណាហា៎! ទូរសព្ទរបស់នាងរោទិ៍ទៀតហើយ»យ៉ុនគីដែលកំពុងសងំគេងនៅលើគ្រែរបស់គេនោះក៏មានការរំខាន់ដោយសារទូរសព្ទរបស់នាងរោទិ៍ប៉ុន្មានដងហើយ នាងមិនដឹងជាបាត់ទៅណាមិនឃើញបង្ហាញខ្លួនសោះ មួយរយះនេះនាងហាក់មិនបាននៅស្និតគេដូចមុនសោះជាហេតុធ្វើឲនាយអត់ឆ្ងល់មិនបាន
«ចាស ទៅហើយ ខ្ញុំសូមទៅនិយាយទូរសព្ទបន្តិចណាបងយ៉ុន»ជីណារហ័សដើរចេញទៅនិយាយទូរសព្ទនៅខាងក្រៅបន្ទប់ព្រោះខ្លាចរំខាន់ដល់យ៉ុនគីសម្រាក
«ជាស្អីនឹង ?»យ៉ុនគីដែលរាវដៃនៅលើតុដើម្បីរកទឹកញ៉ាំតែបែរជាទៅប៉ះនឹងកំប៉ុងអ្វីយ៉ាងដែលនៅលើតុនោះហើយគេប្រាកដណាស់ថាវាាមិនមែនជាកំប៉ុងថ្នាំរបស់គេនោះទេ
«ខ្ញុំមកវិញហើយ»
«ជីណា នេះជាស្អី ?»បានឳកាសរាងតូចត្រលប់មកវិញ នាយរហ័សលើកកំប៉ុងនោះបង្ហាញរួចសួរឡើង
«ហ៊ើយ...បងបានមកពីណា ?» ជីណាស្ទុះចូលទៅកញ្ឆក់ពីដៃយ៉ុនគីយ៉ាងលឿនធ្វើឲនាយជ្រឹមចិញ្ចើមតប