~ថ្ងៃថ្មីបន្ទាប់ពីរឿងកាលពីយប់មិញមកយ៉ុនគីហាក់ស្ងាត់មាត់ស្ងាត់កមិននិយាយអ្វីសោះតាំងពីព្រឹក ភ្ញាក់ដឹងខ្លួនមកតែជីណាចេះតែព្យាយាមនិយាយលេងជាមួយគេជារឿយៗតាមទម្លាប់
«ថ្ងៃនេះ យើងមករៀនដើរណាបងយ៉ុន បងត្រូវតែព្យាយាម» ជីណានិយាយប្រាប់នាយហើយចាប់ផ្ដើមព្យាយាមជួយកាន់ដៃបង្រៀនឲគេរៀនដើរដោយប្រើឈរច្រត់ដែកសម្រាប់អ្នកដែលរៀនដើរដូចជាគេអញ្ចឹងឯង
«ដើរតិចៗណាបងយ៉ុន អូយ៎ ឈឺខ្លាំងទេ ?» មិនទាន់ឈានបានមួយជំហានផងស្រាប់តែរាងកាយមាំទាំដួលក្រេងទៅលើឥដ្ឋមួយទំហឹង ជីណារហ័សចូលទៅជួយលើកព្រមនឹងសំណួរសួរដោយក្ដីបារម្មណ៍ តែនាយក៏ក្រវីឆ្លើយតបហើយនាងតូចរហ័សគ្រាគេឡើងវិញ
«មិនអីទេ»យ៉ុនគីតបទាំងគ្មានជាតិមកវិញ
«មោះបងយ៉ុន ដើរតិចៗណា អូយ៎ យ៉ាងមិចទៅហើយបង»រាងស្ដើងឃើញគេនៅស្ងៀមក៏រហ័សសួរគេឡើង
«បានហើយ យើងឈប់ចង់ដើរហើយ យើងគ្មានថ្ងៃជាទេ ជាមនុស្សអត់បានការតែប៉ុន្នឹង»
«បងមិនមែនអត់បានការទេ បងគ្រាន់តែត្រូវការពេលវេលាប៉ុណ្ណោះ បើបងមិនទាន់ចង់ដើរយើងធ្វើអីផ្សេងទៅល្អទេ លេងព្យាណូល្អទេ បងចូលចិត្តលេងណាស់»
«នាងកំពុងតែឌឺដងយើងមែនទេ ? មនុស្សខ្វាក់ដូចជាយើងទៅលេងបានយ៉ាងមិច ?»
«ពេលនេះបងអាចមើលឃើញតែបើក៏បងយកចិត្តនិងបេះដូងបងទៅលេងប្រាកដជាអាចណា»ជីណាកាន់ក្រសោបដៃនាយជាប់ប្រៀបដូចជាកំពុងផ្ដល់កម្លាំងចិត្តដល់គេរួចនាងគ្រាគេដាក់រទេះហើយក៏រុញរទេះសំដៅទៅបន្ទប់ដាក់របស់លេងភ្លេងរបស់គេ
៚បន្ទប់តន្រ្តី
ទ្វារបន្ទប់បើកឡើងបង្ហាញឲឃើញពីការតុបតែងនៅក្នុងបន្ទប់ដែលសុទ្ធសឹងតែរបស់របរសម្រាប់តន្រ្តីករ មានទាំងហ្គីតាគ្រប់ប្រភេទ ព្យាណូ វ៉ីយូឡុងហើយក៏មានទូដាក់តាំងបង្ហាញដែលពោរពេញទៅដោយពានរង្វាន់ក៏ដូចជាប័ណ្ណសសើរជាច្រើនដែលរបស់ទាំងនេះគឺជាកម្មសិទ្ធរបស់នាយមីនយ៉ុនគីម្នាក់នេះហើយ កង់រទេះឈប់នៅចំពីមុខ តុព្យាណូធំមួយដែលនៅចំកណ្ដាលបន្ទប់នោះ រួចរាងតូចពោលឡើង