Part6

0 0 0
                                    

ទីក្រុងDaegu,ប្រទេសកូរ៉េខាងត្បូង

រាងកាយតូចកំពុងអង្គុយនៅក្នុងសួនច្បារខាងក្រោយផ្ទះរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ក្នុងឈុតអាវក្រាស់ៗនិងមានពាក់មួកការពាររងារផង។ ទឹកមុខស្លេកស្លាំងខ្លាំងណាស់ដូចជាមនុស្សអស់សង្ឃឹមនឹងជិវិតដល់កំពូលហើយ

«ជីណាកូន»សម្លេងហៅឈ្មោះយ៉ាងស្រទន់ពីអ្នកម្ដាយមុននឹងវត្តមានមនុស្សម្នាទៀតក់បង្ហាញខ្លួនឡើងពីមុខនាងតែនាងបែរជាមើលមិនឃើញទៅវិញ

«ក្នុងហាងអស់ភ្ញៀវហើយមែនទេម៉ាក់ ?»

«អស់ហើយ តែ..»

«មានការអីមែនទេម៉ាក់»

«ជីណា»សម្លេងហៅមួយនេះជាសម្លេងដែលនាងនឹកខ្លាំងបំផុតតែនាងបានត្រឹមតែព្យាយាមរត់គេចប៉ុណ្ណោះ នាងមិនចង់ឲគេឃើញនាងក្នុងសភាពនេះទេ

«បង...បងយ៉ុនគី»នាងបន្លឺឡើងតិចៗក្នុងចិត្តម្នាក់ឯងហើយរហ័សក្រោកយកឈើទប់ខ្លួនដែលនៅក្បែរនោះរួចដើរគេចចេញពីនាយតែបែរជាត្រូវអ្នកកំលោះចូលទៅឱបក្រសោបនាងជាប់

«អូនចង់ទៅណាទៀត អូនចង់រត់គេចពីបងអស់មួយជិវិតមែនទេ ?»រាងស្ដើងស្ទុះក្រោកគេចចេញពីការឱបតែមិចនឹងអាចឈ្នះអ្នកដែលមានមាឌធំជាងខ្លួននោះ ?

«លែងខ្ញុំទៅ លែង»

«បងមិនលែង បងគ្មានថ្ងៃដោះលែងអូនទៀតទេ»

«អ្ហឹក ..ហឹក.. លែងខ្ញុំទៅ ហេតុអីក៏មិនស្ដាប់ខ្ញុំ ហេតុអីក៏នៅតែតាមរកខ្ញុំទៀត»នាងយំរៀបរាប់ហើយនៅតែបន្តរើបម្រាស់មិនឲគេប៉ះ

«បងមិចនឹងអាចរស់នៅដោយគ្មានវត្តមានមនុស្សស្រីដែលបងស្រលាញ់បានទៅជី»

«តែខ្ញុំមិនបានស្រលាញ់បងទេ ស្ដាប់បានទេ ខ្ញុំអស់អារម្មណ៍នឹងមនុស្សដូចបងហើយ»

«បងមិនខ្វល់ថាអូនស្រលាញ់ឬក៏ឈប់ស្រលាញ់បងនោះទេ តែពេលនេះបងស្រលាញ់អូន ពួកយើងនឹងរស់នៅជាមួយគ្នាណាជី បងនឹងមើលថែអូនម្ដងបានទេ»
«ជី ជីណា អូនយ៉ាងមិចទៅហើយ អ្នកមីងជួយផង ជីណា»សុខៗរាងកាយតូចដែលនៅក្នុងរង្វង់ដៃស្រាប់តែទន់ខ្លួនសន្លប់បាត់មាត់ឈឹងធ្វើឲនាយភ័យស្លន់ស្លោរហ័សបីនាងចូលទៅខាងក្នុងផ្ទះវិញ

លះបង់حيث تعيش القصص. اكتشف الآن