End part

1 0 0
                                    



>> ប្រាវ <<

«ហ្អាយ»សម្លេងតូចស្រែកឡើងទាំងភ្ញាក់កន្ត្រាក់ពេលកែវទឹកដែលនៅលើតុត្រូវធ្លាក់បែកខ្ចាយព្រោះតែនាងវាសដៃចំទាំងអចេតនាហើយសម្លេងនេះក៏មិនអាចឆ្លងហួសពីត្រចៀកនាយកំលោះដែលកំពុងតែដើរឡើងមកជាន់ខាងលើនោះក៏រហ័សរត់ចូលក្នុងបន្ទប់យ៉ាងលឿនទាំងដែលដៃនៅកាន់កែវទឹកដោះគោមកជាមួយនោះ

«ជីកើតអីឬអត់ ជីនៅឲស្ងៀមប្រយ័ត្នមុតអំបែង ចាំបងចាត់ការ»

«បងយ៉ុន ខ្ញុំមិនបានកើតអីនោះទេ ខ្ញុំសុំទោសដែលធ្វើឲបងភ័យ មុននេះ...»

«មិនអីទេ មិនបាច់សុំទោសទេ បងមិនបានបន្ទោសអូន អូនចង់បានអីមែនទេ បងយកឲ»នាយរហ័សចូលខ្លួនឱបក្រសោបនាងជាប់ទ្រូងជំនួសឲការស្ដីបន្ទោសនាង

«ខ្ញុំចង់យកទឹកញ៉ាំតែវា...»

«okបងយល់ មិនអីទេ អូនអង្គុយទីនេះហើយបងទៅយកមកឲណា»យ៉ុនគីនិយាយហើយប្រញាប់ដើរទៅយកទឹកមកឲនាងញ៉ាំរួចដាក់ខ្លួនអង្គុយចុះលើគ្រែក្បែរនាង

«ខ្ញុំសុំទោសដែលធ្វើឲបងមកលំបាកជាមួយខ្ញុំ»ក្រោយពីរួចរាល់ហើយនាងល្អិតដែលអង្គុយលើគ្រែនោះពោលទៅកាន់នាយទាំងឱនមុខចុះបន្តិច

«ហេតុអីក៏និយាយបែបនេះ ហឹម បងមិនបានលំបាកអីទេ បងសប្បាយចិត្តទៅវិញទេដែលបានមើលថែអូន បានហើយឈប់និយាយទៅហើយឆាប់គេងនេះក៏យប់ហើយណា»នាយរហ័សលូកយកដៃនាងមកកាន់ហើយពោលឡើងយ៉ាងស្រទន់ដើម្បីលួងលោមចិត្តនាងកុំឲគិតច្រើនជាងនេះ

«បងនៅគេងក្បែរខ្ញុំសិនបានទេ ?»

«បាន បងនឹងគេងក្បែរជី ឆាប់គេងទៅមនុស្សល្អរបស់បង»យ៉ុនគីដើរ មកម្ខាងគ្រែហើយឡើងគេងជិតនាងដោយមិនភ្លេចឱបក្រសោបនាងជាប់ទ្រូង

«បងយ៉ុន»

«មានការអីមែនទេ?ហឹម»នាយនិយាយឡើងដោយមិនភ្លេចឱនថើបថ្ងាសរបស់នាងបន្តិចតែពាក្យដែលនាងនិយាយបន្ទាប់បែរជាធ្វើឲនាយជ្រួញចិញ្ចើមបន្តិច

«សន្យាមកថាពេលអត់ពីខ្ញុំទៅបងត្រូវរស់នៅឲបានល្អ រកមនុស្សស្រីណាម្នាក់ដែលអាចមើលថែបងបាន មនុស្សស្រីដែលល្អជាងខ្ញុំ»

លះបង់Where stories live. Discover now