«ជីណាជាអ្នកបរិចាគកញ្ចក់ភ្នែកអោយលោក ខ្ញុំថាលោកបើកមើលក្នុងសំបុត្រដែលនាងបានផ្ញើរទុកឲលោកហើយលោកនឹងដឹងគ្រប់យ៉ាងជាមិនខាន សង្ឃឹមថាលោកនឹងរកនាងឲឃើញកុំឲអ្វីៗហួសពេលទាន់ សំណាងល្អ ខ្ញុំលាសិនហើយ» និយាយចប់មេធីវីសង្ហារក៏នាំខ្លួនចេញទៅបាត់នៅសល់តែអ្នកកំលោះជាមួយនិងសំបុត្រដែលមនុស្សស្រីជាទីស្រលាញ់ផ្ញើរទុកនោះ
យ៉ុនគីចាប់ផ្ដើមបើកសំបុត្រដែលជីណាទុកឲនោះហើយក៏ឃើញមានទូរសព្ទដៃមួយគ្រឿង នាយរហ័សចុចបើកហើយអ្វីដែលនាយបានឃើញដំបូងនោះជាវីឌីអូដែលមានរាងកាយស្លេកស្លាំងស្គមស្គាំងរបស់ជីណាហ្នឹងឯង នាងតូចពាក់មួកជិតក្បាលស្លៀកពាក់ខោអាវក្រាស់ៗទាំងដែលនាងចូលចិត្តពាក់ឈុតរ៉ូបស្ដើងៗទម្លាក់សក់រលោងរបស់នាងរាល់ថ្ងៃតែពេលនេះនាងផ្លាស់ប្ដូរច្រើនណាស់«ជីណា ហេតុអីក៏អូនទៅជាបែបនេះ?»គ្រាន់តែឃើញសភាពនាងហើយនាយបានត្រឹមតែភ្ញាក់ផ្អើលហើយរឹតតែឆ្ងល់ថានាងកើតអី?
<< បងយ៉ុនគី ខ្ញុំជីណា ខ្ញុំដឹងថាពេលបងបើកមើលវីឌីអូនេះហើយប្រាកដណាស់ថាការវះកាត់នឹងទទួលបានជោគជ័យ បងទទួលបានកែវភ្នែកខ្ញុំទៅហើយ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបងអាចទទួលរបស់ខ្ញុំបាន ហើយខ្ញុំក៏សុំទោសដែលមិនបានប្រាប់បងតាមត្រង់ ខ្ញុំគិតថាបើប្រាប់បងប្រាកដជាមិនព្រមទទួលការបរិចាគនោះទេហើយខ្ញុំចង់ប្រាប់បងថាខ្ញុំស្រលាញ់បងខ្លាំងណាស់ ខ្លាំងរហូតមិនអាចមានចិត្តឲអ្នកណាផ្សេងក្រៅពីបងនោះទេតែខ្ញុំបែរជាមានអារម្មណ៍ថាមិនសាកសមនឹងបងនោះទេ ពេលនេះបងជាសះស្បើយហើយ បងទទួលបានក្រុមហ៊ុននិងទ្រព្យសម្បត្តិបងមកវិញហើយ ដូចខ្ញុំបានសន្យាហើយថានឹងយកឲបងវិញឲបានហើយនិងយកវាធ្វើជាកាដូសម្រាប់ការមើលឃើញម្ដងទៀតរបស់បង ខិខិ ហាសហា ខ្ញុំគ្រាន់តែស្ងួត ក ប៉ុណ្ណោះ ខ្ញុំមិនដឹងថាខ្ញុំអាចប្រឈមមុខជាមួយបងបានឬអត់ទេទើបខ្ញុំថតក្លីបវីឌីអូនេះទុក ខ្ញុំមានរឿងច្រើនណាស់ដែលចង់និយាយប្រាប់បងតែរឿងមួយដែលសំខាន់ជាងគេនោះគឺ បងតែងឆ្ងល់មករហូតមែនទេថាមិចក៏ខ្ញុំតាមបងគ្រប់កន្លែងបែបនេះ ? បងចាំបានកាលពី15ឆ្នាំមុនទេ ក្មេងស្រីម្នាក់ដែលកំពុងលង់ទឹកបិះនឹងស្លាប់ទៅហើយតែបងបានជួយជិវិតនាងដោយមិនទាមទារគុណស្រ័យអ្វីទាំងអស់>>