*ត្រលប់មកផ្ទះលំហែកាយ
«មុននេះពេទ្យនិយាយអីខ្លះ ?»បានឳកាសនាយនឹកឃើញសួរភ្លាមមិនទុកយូរ
«គ្រូពេទ្យពិគ្រោះពីជំងឺរបស់បង គាត់បានប្រាប់មកថានៅមន្ទីរពេទ្យមានអ្នកស្ម័គ្រចិត្តបរិច្ចាគកែវភ្នែកឲបងហើយ»
«ពិតមែនឬ ? គេជាអ្នកណា ?»
«គេជាគ្រួសារស្ម័គ្រចិត្តព្រោះកូនរបស់គេគ្មានសង្ឃឹមនោះទេ ?»
«គេកើតជំងឺអី ?»
«មហារីកដំណាក់កាលចុងក្រោយ នៅសល់ពេលមិនដល់3ខែនោះទេ»
«គួរឲអាណិតណាស់»
«ត្រូវហើយ បងគិតថាបងជួបរឿងប៉ុន្នឹងនៅពិបាកតែបងមិនបាន
ដឹងទេថាមានអ្នកផ្សេងទៀតជួបរឿងច្រើនជាងបងទៅទៀត ដូច្នេះបងត្រូវតែខំព្យាបាលខ្លួនឲជាសះស្បើយនឹងរស់នៅឲល្អបំផុតឲសមនឹងតម្លៃដែលបងទទួលបានកែវភ្នែកថ្មីនៃជិវិតបងនេះ»«អរគុណ»
«ខ្ញុំស្ដាប់ច្រលំមែនទេ ? បងអរគុណខ្ញុំ ?»
«មិនបានច្រលំ អរគុណដែលនាងតែងតែមើលថែយើងគន្លងមក»
«ខ្ញុំស្រលាញ់បងទាំងដែលដឹងហើយថាបងមិនបានគិតអីមកលើខ្ញុំ សម្រាប់បងទោះជាលះបង់ច្រើនជាងនេះក៏ខ្ញុំអាចធ្វើបាន បើអាចខ្ញុំចង់ក្លាយជាអ្នកឈឺជំនួសបង ខ្ញុំមិនខ្លាចឈឺទេតែការដែលត្រូវមកអង្គុយមើលបងពិបាកនេះវាធ្វើឲខ្ញុំឈឺលើសដើម»
«ហេតុអីក៏នាងស្រលាញ់យើង ?»
«ខ្ញុំតែងគិតមករហូតថាអាថ៌កំបាំងពិតជាមានតែប្រហែលជាខ្ញុំយល់ច្រលំហើយ ដល់ដំណាក់កាលនេះហើយខ្ញុំមិនចង់លាក់អារម្មណ៍ខ្លួនឯងទៀតទេ បងនៅចាំក្មេងស្រីដែលបងជួយនាងកាលពីនៅរៀនថ្នាក់វិទ្យាល័យទេ ? ពេលនោះមានក្មេងស្រីមួយក្រុមមកព្រួតធ្វើបាបនាង ហើយបងក៏ចូលមកជួយការពារនោះ ?»
«កុំប្រាប់ថាជានាង...»
«ពិតមែន ក្មេងស្រីម្នាក់នោះជាខ្ញុំ លេងសើចណាស់ពិតទេ ? ថ្ងៃនោះបងបានជួយខ្ញុំមិនឲត្រូវគេធ្វើបាបហើយបងក៏ជាមនុស្សតែម្នាក់ដែល បង្រៀនខ្ញុំឲចេះរឹងមាំកុំឲគេធ្វើបាបបានទៀត»