ភាគ ៦+៧
សុងហ៊ុននិងជេគធ្វើដំណើរចេញទៅផ្ទះ។ នៅតាមផ្លូវជេគទាញនំកញ្ចប់របស់ខ្លួនដែលប៉ាវ័យក្មេងទិញឲ្យយកមកញុាំចាក់បាស់ពេញទ្បានញុាំផងរាំផងទ្បើងប៉ាចង់ឈឺក្បាល។
ជេគ“ហូ” គេស្រែកហូរតាមស្រែកគ្រវីក្បាលចង់ជ្រុះចេញពីក។
សុងហ៊ុន“ជេគ ឈប់ភ្លាមប៉ាឈឺក្បាលណាស់!” គេថាឲ្យជេគទាំងមុខងាប់គេឈឺក្បាលចង់ស្លាប់ទៅហើយ។
ជេគ“ហួយ លោកប៉ាគ្រាន់តែកូនរាំក៌ឈឺក្បាលដែល!” ជេគសម្លក់គេ។
សុងហ៊ុន“ហើយកូនមិនឈឺក្បាលទេរឺគ្រវីក្បាលចង់ជ្រុសពីកហើយ!”
ជេគ“ហើយប៉ាអីក៌ខ្សោយម្លេះគ្រាន់តែគ្រវីក្បាលប៉ុណ្ណឹងក៌ដាច់កដែលបើតាមកូនដឹងប៉ាទើបតែអាយុ ៣០ ឆ្នាំជាងទេ!”
សុងហ៊ុន“អានិងអត់ចាស់ទេមែនទេ??”
ជេគ“មិនចាស់ទេ!” គេមើលមុខសុងហ៊ុនមនុស្សអាយុ ៣០ ជាងឯណាដូច ១៨ នោះ?? មើលចុះស្បែកប៉ារបស់គេទាំងតឹងណែនខ្ចីល្វូក។
សុងហ៊ុន“មើលទៅប៉ាសង្ហារណាស់ហើយបានជាកូននិយាយបែបនេះ?”
ជេគ“Yeahh សង្ហារអើយសង្ហារដូចជារ៉ូមេអូចឹង!”
សុងហ៊ុន“ហិហិ ចេះតែមានហើយ!” អត់និងសើចមិនបានកំប្លែងស្ងួតតែម្តងបើគេសង្ហារដូចរ៉ូមេអូតារាអាមេរិចមែនប្រហែលជាគេទៅធ្វើជាតារាសម្តែងបាត់ហើយមិនមែនបើកក្រុមហ៊ុននោះទេ។
ជេគ“ប៉ាៗពេលសើចលិបភ្នែកអស់រលីង!”
សុងហ៊ុន“តែគួរឲ្យស្រទ្បាញ់ណាស់ត្រូវទេ??”
ជេគ“បាទ ហិហិ”/ ភូមិគ្រឹះ /
ចំណាយពេលជិតកន្លះម៉ោងទើបគេមកដល់ភូមិគ្រឹះសុងហ៊ុនបរទ្បានទំនើបរបស់ខ្លួនចូលមកក្នុងភូមិគ្រឹះមុននិងចតទ្បាននៅមុខផ្ទះគេក៌ដើរទៅបើកទ្វារទ្បានឲ្យកូនផងដែលសឹមដើរចូលក្នុងផ្ទះ។
ភាំង! គ្រាន់តែដើរត្រឹមច្រកចូលមុខផ្ទះលឺលាន់សម្លេងបាំងដូចជាគ្រាប់បែកតែមានឯណាគឺជាពូរបស់ជេគគាត់ឈរនៅកណ្តាលផ្ទះបាញ់ស៊ូប្រាយ៍អបអរសាទរដល់ជេគសោះ។