ភាគ ២ + ៣
សុងហ៊ុនពរកូនប្រុសទ្បើងមកលើបន្ទប់គេដាក់គេឲ្យអង្គុយលើពូកមុននិងដោះអាវខោខ្លួនចេញដោយទុកខោខ្លីមួយមុននិងទាញកន្សែងមកពាក់ពេលនេះល្ងាចហើយគេទើបតែចេញពីធ្វើការដូច្នេះគេត្រូវងូតទឹកដើម្បីកុំឲ្យស្ទុះស្អាប់។
សុងហ៊ុន“ងូតទឹកទេ?” គេដាក់ខ្លួនអង្គុយជិតកូនប្រុសមុននិងទាញគេឲ្យងើបឈរ។
ជេគ“ប៉ាៗនេះអីគេ??” មាឌតូចដាក់ដៃអង្អែលលើស្នាមសាក់ដែលនៅឆ្អឹងជំនី។
សុងហ៊ុន“អានិងគេហៅថាសាក់!”
ជេគ“សាក់និងអីគេ?” គេធ្វើមុខបែបមិនយល់រឿង គេពិតជាឆ្ងល់មែនអក្សរស្អីមិនដឹងមើលមិនយល់ពណ៌ខ្មៅៗទៀត។សុងហ៊ុន“ពេលធំកូននិងដឹងហើយឥទ្បូវងូតទឹកទេ??”
ជេគ“បាទទៅ!”
សុងហ៊ុន“មោះ ប៉ាដោះអាវឲ្យ!”
ជេគ“ណូៗ...អូនដោះលួនឯងប៉ាៗទៅមុនទៅ!” ជេគលើកដៃគ្រវីប្រាប់គេថាណូយកដៃមកឱបទ្រូង។សុងហ៊ុន“ឆឹស អាល្អិត!” គេសើចក្នុងចិត្តមុននិងដើរចូលទៅក្នុងបន្ទប់ទឹកមុន។ ជេគដោះខោអាវខ្លួនឯងចេញទោះជាវាពិបាកក៌សុខចិត្ត! គេវាចុះពីលើពូកដោយឯកឯងទាំងលំបាកលំបិនព្រោះគេតូចពេក! ជេគយកកន្សែងដែលលោកប៉ាដាក់នៅលើកៅអីតូចសម្រាប់គេមុននិងយកមកចងពុង(អឹស😞😂)ហើយដើរទាំងពពាក់ពពូនជាមួយកន្សែងចង់ដួកផ្គាប់មុខ។
ជេគ“ប៉ាៗបើកវា (ទ្វារ😔) ឲ្យអូន!” គេស្រែប្រាប់សុងហ៊ុន មកពីគេនេះវាតឿពេកពិបាកណាស់មិនត្រឹមតែតូចទៀតរុញទ្វារចូលមិនកើតផង។
ក្រាក!!!!សុងហ៊ុនដើរទ្វារឲ្យកូនប្រុសគេ! ជេគដើរចូលទៅក្នុងបន្ទប់ទឹកយកដៃមកឱបកន្សែងជាប់ដូចជាខ្លាចរបូតធ្វើឲ្យសុងហ៊ុនសើចយ៉ាងខ្លាំងចេះមកអៀនទៅកើតនៅពីតូចកាលពី ៥ ខែដល់ ១ ឆ្នាំគេជាអ្នកងូតទឹកឲ្យសោះគេឃើញគ្រប់កន្លែងអស់ទៅហើយ។
សុងហ៊ុន“ក្តោបអីក្តោបម្លេះប្រយ័ត្នរបូតប៉ាឃើញអស់ណា??” គេនិយាយបែបឌឺដងដាក់ជេគ។
ជេគ“ប៉ាៗងាត់ទៅកូនចេះកាន់ហើយ!”
សុងហ៊ុន“ចេះកាន់ក៌កាន់ឲ្យជាប់ទៅប្រយ័ត្នតែរបូតប៉ាមិនដឹងទេ!” គេលើករាងតូចមកអង្គុយលើលាមបូរួចក៌យកច្រាសមកមុននិងដាក់ថ្នាំពីលើដាក់ហើយក៌ហុចឲ្យទៅកូនមួយនិងរបស់គេមួយ។ ជេគទទួលយកមុននិងដុសធ្មេញតាមអ្វីដែលសុងហ៊ុនតែងតែប្រាប់។