<<Daddy>>

677 61 0
                                    

              

ភាគ ៨

    «អាទ្បូ??» នីគីដើរចេញមកមុខផ្ទះមុននិងចុចទូរស័ព្ទខលទៅគូរដណ្តឹង។

    «អាទ្បូវមានការអីមែនទេ??» រាងតូចស្រដីបែបធម្មតាទៅវិញ។

    «ទៅសមុទ្ររឺអត់??» នីគី

    «ទៅសមុទ្រ?? ជាមួយអ្នកណា??» គេទប់ចិត្តដើម្បីកុំឲ្យរំជើបរំជួល។

    «ទៅជាមួយនិងបងប្រុសខ្ញុំហើយកូនគាត់!» នីគី

    «ហើយឥទ្បូវនិងហ្អេស??» គេសួរទ្បើង.ទៅឥទ្បូវនិងរឺ គេរៀបអាវទាន់ដែលបើគេចូលចិត្តលេងម៉ូតខោអាវសឹងអី។

    «ពិតមែនហើយ គិតថាឆ្នាំក្រោយរឺ?? រៀបចំខោអាវទៅកន្លះម៉ោងទៀតខ្ញុំទៅទទួល!» នីគីនិយាយហើយក៌ចុចបិទបាត់ព្រោះគេមិនមែនជាមនុស្សរញ៉េរញ៉ៃនិងការងារនិយាយស្តី។

    ជេគ“លោកពូគាត់ព្រមទៅទេ??” បិទទូរស័ព្ទមិនទាន់ជេគរហ័សសួរភ្លាម។

    នីគី“ទៅតើ ពូឲ្យគេរៀបចំខោអាវហើយ!”
    ជេគ“ល្អណាស់!”

    សុងហ៊ុន​“ហើយខោអាវឯងនៅឯណាអាគាិចង់ទៅទាំងអត់អាវពាក់មែនទេ?” គិតសុខៗទៅនីគីដូចជាគ្មានខោអាវទេហើយចង់ទៅរបៀបមិច??

    នីគី“ក្បាលបងប្រុស! អ្នកណាទៅទាំងអត់អាវពាក់នោះ??” មិនចង់ទេជេរទេព្រោះគិតថាខ្លួនជាប្អូនតែបងគេនេះហួសហេតុពេកចេះយកសំណួរបែកៗបែបនេះមកសួរដែល។

    សុងហ៊ុន​“យី អានេះយូរៗទៅជេរបងវា??”
    នីគី“ខ្ញុំមិនចង់ឈ្លោះជាមួយបងទេឥទ្បូវមកទៅពេលនេះមែនទេ??”

    សុងហ៊ុន​“មែនហើយក៌ថ្ងៃណាស់ដែលមិនចង់ទៅដល់យប់ទេ!”

    នីគី“ទៅកន្លែងដដែល??” គេសួរបញ្ជាក់បើទៅកន្លែងដដែលគេអាចជិះទៅតាមក្រោយបាន។
    សុងហ៊ុន​“អឹម ពិតមែនហើយ!”

    នីគី“អញ្ចឹងជិះទៅមុនទៅខ្ញុំទៅយកអាវហើយទៅយកគូរដណ្តឹងខ្ញុំសិនចាំខ្ញុំចេញទៅតាមក្រោយ!”

    សុងហ៊ុន​“អឹម! ជេគមោះទៅមុនឆាប់ដល់!”
    ជេគ“បាទ លោកប៉ា! ចាំជួបគ្នាណាលោកពូបាយៗ!” គេលើកដៃបាយៗដាក់នីគីមុននិងចេញទ្បានទៅមុនជាមួយប៉ា។ នីគីជិះទ្បានទៅភូមិគ្រឹះរបស់ខ្លួនមុននិងយកខោអាវហើយប្រាប់ម៉ាក់ប៉ាទៅសមុទ្រជាមួយគូរដណ្តឹងកូនជាយល់ព្រមព្រោះចង់ឲ្យពួកគេស្និតស្នាតនិងគ្នា។ នីគីក៌ទៅទទួលគូរដណ្តឹងនៅផ្ទះរបស់គេហើយក៌ចេញដំណើរទៅតែម្តង។

/ ប៊ូសានរីស៊ត /

  ទ្បានស៊េរីទំនើបបើកបរដោយលោកប៉ាបានបើកចូលរីស៊តក៌ល្បីមួយមនៅប៊ូសាន! នាយក៌ដើរចុះក្រោមរួចក៌បើកទ្វារទ្បានឲ្យកូនមុននិងជួយកាន់វ៉ាលីអូសចូលទៅកន្លែងសួរនាំ។
    “ជំរាបសួរចាស៎!”
    សុងហ៊ុន​“បាទ ខ្ញុំកក់រីស៊តមួយមកយកបន្ទប់ពីរ!”
    “ចាស៎ នេះលោកបន្ទប់លេខ ៥ នៅដើមគេ!”
    សុងហ៊ុន​“អរគុណ! មោះជេគ!” គេហៅកូនហើយដើរទៅ។

    ជេគ“លោកប៉ាយើងយកបន្ទប់ពីរធ្វើអី??”
    សុងហ៊ុន​“អ៎ាវ គឺសម្រាប់កូនមួយហើយសម្រាប់ប៉ាមួយ!”

    ជេគ“តែកូនចង់គេងជាមួយប៉ា!”
    សុងហ៊ុន “កូនធំហើយ!!!”
    ជេគ“កូនគេងជាមួយប៉ាមិនបានរឺ??”

    សុងហ៊ុន​“មិនបានព្រោះកូនធំពេញកម្លោះ​ហើយមិនមែន ៥ ឆ្នាំដូចមុនទេ....”
    ជេគ“ហួយ វាមិនទាស់ខុសអីនោះទេលោកប៉ា!!”

    សុងហ៊ុន​“កុំរឹង!”
    ជេគ“ប៉ាគឺបែបនេះកូនគេងជាមួយពូគីក៌បាន!”
    សុងហ៊ុន​“គេងទៅប្រយ័ត្នគូរដណ្តឹងគេធាក់ចេញពីលើគ្រែ!” គេនិយាយបញ្ចួសចង់គំរាមផង??

    ជេគ​“មិនដឹងៗកូនគេងជាមួយប៉ា!!” ជេញទន្រ្ទាំជើងនៅមុខបន្ទប់ទាំងមិនសុខចិត្ត។
    សុងហ៊ុន​“កុំរឹងជាមួយប៉ា!!”

    ជេគ“ហេតុអ្វីបានជាកូនគេងជាមួយប៉ាមិនបានចុះ?? ប៉ាអៀនកូនរឺក៌យ៉ាងមិច??” សំណួរជេគធ្វើឲ្យសុងហ៊ុនស្ងាត់មាត់ជ្រាប។
  

[ ក្តៀនយោគបល់ 👉😔👈 ]

Daddy &lt;ចប់&gt;Where stories live. Discover now