ភាគ ២២
ក្រោយពីពិភាក្សាជាមួយនីគីរួចហើយសុងហ៊ុនក៏សម្រេចចិត្តឲជេគវះកាត់។ សុងហ៊ុនបានហៅអ្នកគ្រូពេទ្យឲមកជួយមើលជេគ ហើយគេទៅជួបដុកទ័រ
ក្រាក!
សុងហ៊ុន«លោកដុកទ័រ»
ដុកទ័រ«លោកផាក»
សុងហ៊ុន«ពេលនេះខ្ញុំសម្រេចចិត្តហើយ»
ដុកទ័រ«តើលោកជ្រើសរើសមួយណា»
សុងហ៊ុម«ខ្ញុំនិងឲជេគវះកាត់»
ដុកទ័រ«ល្អណាស់ តើលោកនិងឲគេវះកាត់ពេលណា?»
សុងហ៊ុន«វះថ្ងៃស្អែកបានទេ?»
ដុកទ័រ«ចុះបើល្ងាចនេះ? ស្អែកអាចនិងមានសង្ឃឹមថាគេនិងដឹងខ្លួនវិញ»
សុងហ៊ុន«ពិតមែនហ្អេស?» គេញញឹមទាំងមានសង្ឃឹមបើអញ្ចឹងគេនិងឲពេទ្យវះកាត់ល្ងាចនេះ
ដុកទ័រ«បាទ ពិតមែនហើយ»
សុងហ៊ុន«អញ្ចឹងវះកាត់ល្ងាចនេះក៏បាន»
ដុកទ័រ«បាទ ខ្ញុំនិងរៀបចំរបស់របរត្រៀមវះកាត់ឲបានល្អបំផុត»
សុងហ៊ុន«អញ្ចឹងខ្ញុំសុំចេញទៅវិញហើយ» នាយដើរចេញពីបន្ទប់ទៅរកជេគវិញយ៉ាងលឿន គេដើរតាមផ្លូវញញឹមរហូតគេមានសង្ឃឹមថាជេគនិងដឹងខ្លួន ទោះជាជេគត្រូវបាត់បង់ការចងចាំក៏គេស្ម័គ្រចិត្តសើររើការចងចាំជេគវិញ។
ក្រាក!!!
នាយបើកទ្វារមកមុននិងដើរទៅរកទីធ្លាបន្ទប់! អ្វីដែលគេឃើញធ្វើឲគេធ្លាក់ថ្លើមក្តុកដល់កែងជើង ហេតុអ្វីបន្ទប់ទទេស្អាត? បាត់មនុស្សទៅណា? ហេតុអ្វីគ្រូពេទ្យសម្លប់ឈឹងបែបនេះ?
សុងហ៊ុន«ជេគ!ជេគកូននៅឯណា?»នាយដើរមកបន្ទប់ទឹកអើតរកមើលជេគក្រែងលឃើញ តែមិនឃើញសោះទើបទៅសំយ៉ាតបន្ទប់នៅតែមិនឃើញ វិនាទីនេះបេះដូងលោតដុកដាក់ៗ
សុងហ៊ុន«ជេគនៅឯណា? កុំលេងបិទពួនអីជេគ អ្ហឹក កូននៅឯណា ហ្អឹក» គេដើររកពេញបន្ទប់ហើយហេតុអ្វីមិនឃើញ? នាយដើរចេញពីបន្ទប់សំដៅមកកន្លែងពិនិត្យកាមេរ៉ារបស់មនុស្សពេទ្យដើម្បីឲគេឆែកមើល