<<Daddy>>

805 69 0
                                    

     

ភាគ ៤ + ៥

  រាងក្រាស់ងើបចេញពីកូនដើម្បីឲ្យគេគេងឲ្យស្កប់ស្ងល់ព្រោះមិនចង់រំខាន។
  កន្លងផុតទៅពីរម៉ោងជេគនៅគេងនៅទ្បើយឯសុងហ៊ុនការងារក៌ហូរចូលមិនឈប់គេត្រូវអង្គុយនៅមុខ Computer រហូតដៃក៌សញ្ញេឯកសារជាប់។
    ជេគ“អឹស...” សម្លេងពុតពែតខ្លួនបានដាស់ឲ្យសុងហ៊ុនបែរទៅមើល។ ជេគចាប់ផ្តើមបើកភ្នែកសសឹមៗ។
    ជេគ“ប៉ាៗ!” ពាក្យដំបូងដែលគេនិយាយមុនគេគឺប៉ា។ ជេគស្ទុះងើបទ្បើងអង្គុយនៅលើសាទ្បុងដើម្បីសម្លឹងមើលឳពុក។
    សុងហ៊ុន​“ឃ្លានរឺនៅកូន??”
    ជេគ“លៀន!”
    សុងហ៊ុន​“មោះ ប៉ានាំទៅញុាំអី!” គេដើរមកពរកូនមិនភ្លេចថើបជេគមួយខ្សឺតហើយដើរចេញទៅ។ ជេគលលើកដៃមកឱបកប៉ាជាប់។

/ អាហារដ្ឋាន /

  មកដល់ហាងដ៌ធំជាងគេប្រចាំសេអ៊ួលសុងហ៊ុនបានដាក់ឲ្យកូនអង្គុយលើភ្លៅមុននិងកម្មង់ម្ហូបពីរបីមុខមកញុាំ។
    សុងហ៊ុន​“កូនចង់ចូលរៀនទេជេគ??” គេអង្អែលក្បាលជេគស្រាលៗ។
    ជេគ“បាទ អូនចង់!” ជេគញញឹមខ្ជឹបធ្លាប់តែមើលអក្សរនិងច្រៀងតាមទូរស័ព្ទពេលនេះគេបានចូលរៀនហើយ។
    សុងហ៊ុន​“ចាំកូនអាយុបីឆ្នាំប៉ាៗនាំកូនចូលរៀនណា!!”
    មីនជូ“សុងហ៊ុន​...” សម្លេងស្រួយស្រេសបង្ហាយឲ្យដឹងពីរាងកាយមនុស្សស្រីពាក់រូបពណ៌ក្រហមចេះឆែកដល់គល់ភ្លៅមកឲ្យកាត់សន្ទនារវៀងឳពុកកូន។
    សុងហ៊ុន​“អូ៎ មីនជូ” ពេលឃើញមិត្តរួមសាលាមកគេក៌ហៅតបតទៅវិញព្រោះមិនចង់ឲ្យគេថារឹក។
    មីនជូ“សុំចូលរួមផងណា!” នាងញញឹមខ្ជឹបមុននិងដើរមកអង្គុយជិតសុងហ៊ុនពេលដែលឃើញក្មេងប្រុសម្នាក់នាងចងចិញ្ចើមចូលគ្នាភ្លាមៗហេតុអ្វីក្មេងនេះមកអង្គុយលើភ្លៅសុងហ៊ុន?? ក្មេងនេះជាអ្នកណាឲ្យប្រាកដ??
    សុងហ៊ុន​“សួស្តីអ្នកមីងទៅ!” គេឱនមកប្រាប់កូនជាក្មេងត្រូវចេះគោរពចាស់ៗ។
    ជេគ“ជំរាបសួរអ្នកមីង!”
    មីនជូ“ចាស៎ ជំរាបសួរ! នេះជាអ្នកណាសុងហ៊ុន??” នាងបែរមកសួរគេទាំងកើតចម្ងល់ពេញខួរក្បាល។
    សុងហ៊ុន​“ជាកូនរបស់ខ្ញុំ!” គេញញឹម។
    មីនជូ“ហាស??? កូន??” នាងបើកភ្នែកធំៗកូនអញ្ចឹងរឺ? ហេតុអ្វីនាងមិនដឹង? គេមានកូនតាំងពីពេលណា?
    សុងហ៊ុន​“មានអ្វីមែនទេ?” ឃើញនាងដូចជាភ្ញាក់ផ្អើលខ្លាំងពេកគេក៌សួរ។
    មីនជូ“លោកមានកូនតាំងពីពេលណាសុងហ៊ុនហេតុអ្វីបានជាខ្ញុំមិនដឹង?? លោកមានប្រពន្ធហើយមែនទេ?? ហេតុអ្វីក៌លោកធ្វើបែបនេះដាក់ខ្ញុំ??” កំហឹងឆេះឆួលពេញទ្រូងនាងតូចស្រលាញ់គេជិតដប់ឆ្នាំហើយនៅសុខៗគេក៌មានកូនបាត់លេងសើចផ្លូវអារម្មណ៍នាងខ្លាំងណាស់។
    សុងហ៊ុន​“ហើយនាងត្រូវជាអ្វីជាមួយខ្ញុំ?? ខ្ញុំមានអ្នកណាជារឿងរបស់ខ្ញុំមីនជូនាងមិនមែនជាម្ចាស់ជីវិតខ្ញុំទេមិត្តភក្តិឲ្យដឹងមិត្តភក្តិកុំមកលូកលំជាមួយ!” គេចងចិញ្ចើមគេខឹងនាងពន់ពេកនិយាយចេញមកដូចគេជារបស់នាងយ៉ាងអញ្ចឹង។
    មីនជូ“សុងហ៊ុន​....” នាងតម្បើងសម្លេងបន្តិច។
    បុគ្គលិក“នេះលោកម្ហូបដែលកម្មង់!” គេលើលម្ហូបនោះមករៀបនៅលើតុមុននិងដើរចេញទៅវិញ។
    សុងហ៊ុន​“ចេះខ្មាសគេផងមីនជូ!”
    ជេគ“ប៉ាៗញុាំៗ!” ក្មេងប្រុសដែលមិនយល់ថាគេកំពុងតែនិយាយពីអ្វីក៌ស្រែកហៅឈ្មោះឳពុកព្រោះគេឃ្លានខ្លាំងហើយណាមួយដៃគេខ្លីឈូងមិនដល់ទេ។
    សុងហ៊ុន​“បាទ មោះប៉ាបញ្ចុក!” គេប្រែទៅជាផ្អែមជាមួយជេគវិញដល់ថ្នាក់ធ្វើឲ្យមីនជូច្រណែនហាក់បីដូចជាប្រច័ណ្ឌគេជាមួយជេគអញ្ចឹទោះបីជាក្មេងក៌ដោយ។ ឯជេគក៌ហារមាត់ទទួលយកអាហារដែលប៉ាបញ្ចុកទំពារយ៉ាងឆ្ងាញ់មាត់។
    ជេគ“ប៉ាៗញុាំទេ??”
    សុងហ៊ុន​“កូនញុាំមុនទៅណា!” គេបញ្ចុកបន្តជេគក៌ងួកក្បាល។
    មីនជូ“ហុឹស!” នាងវាយតុមួយទំហឹងមុននិងដើរចឹញទៅ ជេគភ្ញាក់ព្រឺតខ្លួនញាក់ញ័រដោយការភ័យ ធ្លាប់តែទទួលពេលនិងទង្វើផ្អែមល្ហែមពីមនុស្សជុំវិញគេមិនដែលជួបអ្វីបែបនេះទេ។ សុងហ៊ុន​គ្រវីក្បាលនិងចរិតឆេវឆាវរបស់មីនជូមិនលើកលែងសូម្បីតែជាមួយក្មេង។
_________
  ពេលវេលាកន្លងទៅយ៉ាងលឿនរយ:ពេលបីឆ្នាំបានកន្លងផុតទៅទៀតពេលនេះជេគមានអាយុប្រាំឆ្នាំហើយសុងហ៊ុនក៌បានដាក់ឲ្យជេគចូលរៀននៅសាលាដ៌ថ្លៃមួយ! ជេគរៀនទទួលបានលេខមួយរហូតពេលនេះ​គេរៀនថ្នាក់ទីពីរហើយ។

Daddy &lt;ចប់&gt;Where stories live. Discover now