<អាឡូថេយ៍...ឯងមានការអីមែនទេ?>ចាប់ផ្តើមសាច់រឿងបង្ហាញឪ្យឃើញរាងតូចច្រឡឹងប្រៀបបានទៅនឹងមនុស្សស្រី មុខមាត់ស្រស់ស្អាតម្នាក់កំពុងតែនិយាយទូរស័ព្ទជាមួយនឹងមិត្តរបស់គេក្នុងបន្ទប់មួយដែលមានការរៀបចំយ៉ាងមានរបៀបទោះជាមិនធំខ្លាំងតែក៏ស្រស់ស្អាតណាស់ដែរ
ម្នាក់នេះគឺ ផាក ជីមីនជាក្មេងកំព្រាដោយសារតែឪពុកម្តាយរបស់គេបានស្លាប់កាលគេនៅអាយុ12ឆ្នាំ មកទល់នឹងពេលនេះគេមានអាយុ21ឆ្នាំហើយបើរូបរាងវិញគឺស្អាតលើសមនុស្សស្រីទៅទៀត រាល់ថ្ងៃគេព្យាយាមរស់នៅម្នាក់ឯងមករហូតដល់រៀនចប់មានការងារសមរម្យមួយសម្រាប់ធ្វើទើបគេមិនសូវជាលំបាកដូចកាលពីមុនដែរ
[ឯងមករកយើងបន្តិចបានទេ?]
<ឯងមានការអីហេស៎?>ជីមីនសួរទាំងលើកចិញ្ចើមឆ្ងល់ទៅកាន់ខ្សែរម្ខាងទៀត
[ពេលឯងមកដល់នឹងដឹងហើយ bye]ថេយ៉ុងមិនឪ្យរាងតូចនិយាយទាន់ក៏ចុចបិទភ្លាមតែម្តងព្រោះគេដឹងថាបើនៅនិយាយទៀតរាងតូចប្រកដជាបដិសេធមិនខាន
<ហ៉ើយ...អាថេយ៍...បិទបាត់ហើយហេស៎?>រាងតូចដកដង្ហើមធំបន្តិចរួចទើបក្រោកចេញពីលើពូក រៀបចំខ្លួនទៅជួបមិត្តរបស់ខ្លួន
______________
#Coffee Shop
<មានការអីមែនទេ?>រាងតូចធ្វើដំណើរមកដល់ក្នុងហ៊ាងឃើញមិត្តកំពុងអង្គុយនៅតុមួយក្បែរជញ្ជាំងកញ្ចក់ទើបដើរទៅរក ដាក់ខ្លួនអង្គុយចុះរួចបោះសំណួរទៅកាន់ថេយ៉ុងភ្លាមៗតែម្តង
<គ្មានអីទេ គ្រាន់តែនឹកឯង>ថេយ៉ុងឆ្លើយតបទៅវិញដោយញញឹមស្រស់តែធ្វើឪ្យជីមីនហួសចិត្តជាខ្លាំងហៅមកប្រញាប់ៗស្មានតែមានរឿងអីតាមពិតច៊ឹងសោះ
<យើងថាអីចេះខុស ឯងនេះឪ្យរាល់តែលើក>តាមពិតមកពីមូលហេតុនេះហើយទើបជីមីនមិនសូវចង់មកព្រោះមិត្តគេម្នាក់នេះតែបែបនឹងសិទ្ធតែនឹកធ្វើដូចខានជួបមុខគ្នារាបើឆ្នាំច៊ឹងការពិតធ្វើការក្បែរជួបមុខគ្នាតែរហូតសោះ
<បានហើយ...តោះហៅអីញ៉ាំវិញ>បន្ទាប់ពីនឹងពួកគេបានហៅភេសជ្ជះនឹងនំមកញ៉ាំនឹងនិយាយគ្នាពីនេះពីនោះយ៉ាងសប្បាយរីករាយដោយមិនបានចាប់អារម្មណ៍នឹងក្រសែភ្នែកមួយគូដែលសម្លឹងមកចំគ្រប់កាយវិការរបស់ពួកគេនោះទេ