🌹Friend🔞

1.4K 73 1
                                    

      <យុនហ្គី...ចាំយើងផង>សម្លេងក្មេងប្រុសវ័យជំទង់ រូបរាងស្រឡូនស្អាតប្រៀបដូចទៅនឹងមនុស្សស្រីដែលជាសិស្សវិទ្យាល័យស្រែកហៅឈ្មោះក្មេងប្រុសម្នាក់ទៀតឪ្យចាំខ្លួន ទាំងរត់យ៉ាងញាប់ជើងខ្លាចថាគេនឹងទៅចោល

     <ឯងទើបមកពីណាហាស៎?គេរៀនផុតមួយម៉ោងហើយឯងទើបតែមក>ក្រោយឮនរណាម្នាក់ហៅឈ្មោះខ្លួនហើយក្មេងប្រុសដែលមានសប្បុរសស្លេកតែសង្ហារម្នាក់ក៏បានងាកទៅមើល ក៏ឃើញថាជាមិត្តរបស់ខ្លួនផាក ជីមីន កំពុងតែរត់មករកខ្លួនទាំងត្រហេបត្រហប ទើបគេបញ្ឈប់ដំណើរសិនរងចាំឪ្យរាងតូចមកដល់ ក្រោយរាងតូចរត់មកដល់ហើយគេក៏បោះសំណួរទៅកាន់រាងតូចភ្លេត

     <ហ៉ើយ....គឺ...យើងរវល់នឹងណា...>រាងតូចដកដង្ហើមសម្រួលអារម្មណ៍បន្តិចទើបតបនឹងសំណួររបស់រាងក្រាស់  តាមពិតគេគ្មានរវល់ស្អីទេតែមកពីដាច់យប់ទើបព្រឹកឡើងមកសាលាមិនទាន់ ណាមួយផ្ទះគេក៏រាងឆ្ងាយទៀតទម្រាំតែមកដល់ត្រូវប្រើពេលជិតមួយម៉ោងឯណោះ

       <រវល់ដោយសារដាច់យប់នឹងមែនទេ?>

        <អើ...មកបានហើយឆាប់ទៅថ្នាក់ទៅ>ដោយសារាងក្រាស់ដេញទាន់ហើយទើបរាងតូចប្រញាប់បង្វែររឿងខ្លាចថាបើនៅតែបន្តិចទៀតនឹងត្រូវរាងក្រាស់សួរដេញដោលជាងនឹងមិនខាន  ចំណែករាងក្រាស់បានត្រឹមតែក្រវីក្បាលហួសចិត្តនិងចរិករបស់រាងតូចទើបមិនមាត់ ព្រមសម្របខ្លួនឪ្យរាងតូចអូសដៃខ្លួនដើរសំដៅទៅកាន់ថ្នាក់រៀន  តាមពិតគេដឹងក្នុងចិត្តច្បាស់ណាស់ថារាងតូចតែងតែមើលរឿងដល់យប់ជ្រៅហើយក្រោកមករៀនយឺតរហូត

      រំលងទៅមិនយូរប៉ុន្មានម៉ោងរៀនក៏បានកន្លងហួសទៅពេលនេះក៏ល្ងាចល្មមសិស្សានុសិស្សកំពុងតែញាប់ដៃញាប់ជើងរៀបចំកាតាបទៅផ្ទះ ចំណែកជីមីននិងយុនហ្គីក៏មិនខុសពីគេប៉ុន្មានដែរ

      <យុនហា៎....>ក្រោយរៀបចំរួចរាល់អស់ហើយរាងតូចក៏ដើរមកជិតរាងក្រាស់ហើយបង្អូសសម្លេងហៅឈ្មោះនាយដោយធ្វើមុខcute ឃើញហើយគួរឪ្យចង់ចាប់ក្រញិច

      <ហឹ្ហម...>រាងក្រាស់បែរមកមើលមុខរាងតូចនិងគ្រហឹមដើមកជាការឆ្លើយតប  ចង្វាក់បេះដូងក៏លូតញាប់ពេលឃើញរាងតូចធ្វើរឹកពារញិកញ៉ក់ និងប្រើទឹកមុខcute cuteដាក់ខ្លួនតែក៏ព្យាយាមធ្វើធម្មតាកុំឪ្យរាងតូចចាប់បាន  តាមពិតទៅគេលួចមានចិត្តលើរាងតូចយូរណាស់មកហើយតែគេគិតថារាងតូចទុកគេត្រឹមជាមិត្តទើបមិនហ៊ានសារភាព

Short novel🔞Where stories live. Discover now