🔞One Night🔞

1.1K 67 0
                                    

      ពេលរាត្រីគឺជាពេលវេលាដែលមនុស្សគ្រប់គ្នាសម្រាកពីការងារលើកលែងតែអ្នកដែលធ្វើការពេលយប់ឬអ្នកដើរកំសាន្តតែប៉ុណ្ណេះ ដោយឡែកយើងក្រឡែកទៅមើលក្លឹបមួយកន្លែងកំពុងតែមានយុវវ័យ អ្នកមានមុខមាត់ក្នុងសង្គមជាច្រើនទៅរំសាយអារម្មណ៍នៅទីនោះ ក្រោមភ្លើងពណ៍ឆ្វែងឆ្វាត និងភ្លេងញាក់កន្ទ្រាក់អារម្មណ៍ បើយើងក្រឡែកទៅមើលជ្រុងម្ខាងនៃក្លឹបនេះយើងនឹងបានឃើញក្មេងប្រុសរាងតូចច្រឡឹងម្នាក់កំពុងតែអង្គុយផឹកតែម្នាក់ឯង ក្រោមទឹកមុខក្រហមងាំងដោយសារតែគេផឹកអស់ច្រើនពេក។

       ក្មេងម្នាក់នេះមានឈ្មោះថា ផាក ជីមីនជាកូនរបស់អ្នកមានអំណាចម្នាក់នៅក្នុងប្រទេស គេមានរូបរាងប្រៀបដូចជាមនុស្សស្រី ដៃជើងស្រឡូន ស្បែកសម៉តខៃ ទម្រង់មុខល្អឥខ្ចោះ បបូរមាត់ក្រហមស្រាលទាក់ទាញ់លើសស្រីៗមួយចំនួនទៅទៀត តែហេតុអីក៏គេមកអង្គុយផឹកស្រាបែបនេះទៅវិញ?ចម្លើយនោះគឺដោយសារតែគេមានរឿងឈ្លោះប្រកែកជាមួយម៉ាក់របស់គេទើបគេគេចចេញពីផ្ទះមកអង្គុយផឹកដើម្បីឪ្យមានអារម្មណ៍ល្អជាងមុន តែគេផឹកយូរហើយមិនឃើញធូរស្បើយសោះ បានតែស្រវឹង ទន់ដៃទន់ជើងមកវិញតែប៉ុណ្ណោះ

      <មេកាបាទ ខ្ញុំឃើញអ្នកប្រុសជីមីនសម្លប់បាត់ហើយតើគួរធ្វើយ៉ាងមិចទៅ?>បុគ្គលិកប្រុសម្នាក់បានរៀបរាប់ប្រាប់ទៅកាន់អ្នកដែលជាមេកាប្រចាំក្លឹបនេះពីរឿងរបស់រាងតូចដោយសារតែមិញនេះគេបានទៅលើកស្រាឪ្យភ្ញៀវតែក៏ក្រឡែកឃើញអ្នកប្រុសត្រកូលផាកសម្លប់បាត់មាត់នៅលើសាឡុងទើបយកមកប្រាប់មេកាដើម្បីឪ្យគាត់ជួយយកទៅសម្រាន ខ្លាចថាមានមនុស្សមានបំណងមិនល្អលើរាងតូច

    <មិនអីទេ ឯងទៅធ្វើការចុះចាំយើងចាត់ការរឿងនេះ>មេកានិយាយរួចក៏ដើរចេញពីបុគ្គលិកនោះហើយសំដៅទៅកន្លែងរបស់រាងតូច  ទៅដល់គាត់ពិតជាបានឃើញដូចបុគ្គលិកនោះនិយាយពិតមេន ពេលនេះរាងតូចសន្លប់លែងដឹងអ្វីទាំងអស់

  
    <អ្នកប្រុស...អ្នកប្រុស...>គាត់ព្យាយាមចូលទៅអង្រួនស្មា និងទះតិចៗលើមុខរាងតូចដើម្បីឪ្យគេដឹងស្មារតីមកវិញ

Short novel🔞Where stories live. Discover now