ទឺតៗ....សម្លេងទូរស័ព្ទបន្លើឡើងធ្វើឪ្យនាយក្រាស់Min Yoongiត្រូវបើកភ្នែកទាំងបង្ខំព្រោះកំពុងតែគេងលក់ស្រួលផង នាយចងចញ្ចើមឡើងលើទាំងឆ្ងល់ អ្នកណាអីក៏ទំនេរម្លេសcallមកទាំងដែលពេលនេះជាម៉ោង12យប់ទៅហើយ?តែក្រោយឃើញលេខទូរស័ព្ទអ្នកដែលcallមកហើយនាយក៏ប្តូរទឹកមុខមកជាញញឹមវិញ តែក៏ចម្លែកចិត្តបន្តិចព្រោះសង្សារនាយមិនដែលcallមកស្មើនឹងឡើយ។
[យុន...បងចេញមកបើកទ្វាឪ្យអូនបន្តិចមក]សម្លេចតូចស្រួចស្រេបចេញពីខ្សែម្ខាងទៀត បណ្តាលឪ្យនាយក្រាស់លើកចញ្ចើមឡើងសាជាថ្មី ចម្លែកណាស់ ហេតុអីបានជាមករកទាំងយប់បែបនេះ?ឬមួយក៏មានរឿងអ្វី?
[អូនមកមែនទេ?]យុនហ្គី និយាយបណ្តើរងើបចេញពីពូកបណ្តើរ សំដៅទៅបើកទ្វា
ក្រាក...ទ្វាខុនដូរត្រូវបានបើកឡើងបណ្តាលឪ្យឃើញរាងតូចPark Jiminដែលមាននាមជាសង្សារសំណព្វចិត្តរបស់នាយកម្លោះMin Yoongi។
Yoongi និងJiminគឺជាសង្សារនឹងគ្នា មកទល់នឹងពេលនេះគឺរយ:ពេល4ឆ្នាំមកហើយ។ពួកគេទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងរហូតរឿងរបស់ពួកគេដឹងឮដល់ចាស់ទុំទាំងសងខាង តែពួកគាត់មិនបានប្រកែកឬថាអ្វីឡើយ មានតែជូនពរឪ្យពួកគេស្រឡាញ់គ្នារហូតទៀតផង។រាងតូចបិទទូរស័ព្ទ បោះជំហ៊ានចូលមកខាងក្នុងទាំងមិននិយាយអ្វីមួយម៉ាត់ ទឹកមុខក៏ស្មើ ដើរចូលទៅក្នុងបន្ទប់ទាំងមិននិយាយរកនាយក្រាស់មួយម៉ាត់ យុនហ្គីដើរចូលទៅក្រោយរាងតូចទាំងឆ្ងល់ ហេតុអីក៏ជីមីនចម្លែកម្លេះ?ធម្មតាមិនដែលបែបនេះទេ
<អូនមានអ្វីមែនទេមីន?>នាយដាក់ខ្លួនអង្គុយលើពូកជិតរាងតូច រួចទើបសួរ
<អូនមានរឿងចង់ប្រាប់បង>ជីមីន បែរមកមើលមុខយុនហ្គី លើកដៃទាំងពីរដាក់លើដៃរាងក្រាស់ ទឹកមុខស្រពាប់ស្រពោនហាក់ដូចមានបញ្ហាយ៉ាងអញ្ចឹង
<រឿងអី?អូននិយាយមក>ឃើញទឹកមុខរាងតូចបែបនេះធ្វើឪ្យបេះដូងនាយចាប់ផ្តើមលូតញាប់ អារម្មណ៍ភ័យខ្លាចចាប់ផ្តើមកើតឡើងទាំងមិនដឹងពីមូលហេតុ
<យើងបែកគ្នាទៅ>ក្តុក...បេះដូងរបស់នាយក្រាស់ប្រៀបដូចជាធ្លាក់ដល់ដីក្រោយឮសម្តីជីមីន ភ្នែកក៏ឡើងក្រហមហាក់ដូចចង់យំ